បន្ទាប់ពីបានដោះស្រាយបញ្ហាដីធ្លីដ៏រ៉ាំរ៉ៃជាង១០កន្លងមករួចរាល់ ឯឧ ប៉ាន់ខែម ប៊ុនថន បានបញ្ជាក្រុមការងារគ្រឿងចក្រចុះមកទាំងយប់ដើម្បីរៀបចំកសាងផ្លូវជូនប្រជាជនអោយបានឆាប់រហ័ស ។
កម្មវិធីក្រុងពាលីសុំម្ចាស់ទឹកដី កសាងផ្លូវមេទទឹងទំហំ២០ម៉ែត្រ បណ្តោយជាង៧គីឡូម៉ែត្រ ជូនប្រជាជនដែលបាននិងកំពុងរស់នៅបឹងជម្រុក បានប្រព្រឹត្តិទៅនៅ បន្ទាយមានជ័យ ថ្ងៃអាទិត្យទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០។
ពីធីនេះប្រព្រឹត្តិទៅក្រោម អធិបតីភាព ឯកឧត្តម ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្តេចតេជោនាយករដ្ឋមន្ត្រី ឯកឧត្តម លី សារី អភិបាលរង នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ឯកឧត្តម ង៉ោ ម៉េងជ្រួន អភិបាលរង នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ឯកឧត្តម ឌៀង សារ៉ាន់ ជំនួយការសម្តេចតេជោ ហ៊ុនសែននាយករដ្ឋមន្ត្រី ឯកឧត្តម គង់ ចំរុង ជំនួយការសម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រី ព្រមទាំងក្រុមការងារខុទ្ទកាល័យសម្តេចតេជោ ក្រុមការងាររដ្ឋបាលខេត្តបន្ទាយមានជ័យ និងប្រជាជនដែលរស់នៅបឹងជម្រុកផងដែរ៕


