Connect with us

ព័ត៌មានជាតិ

ក្រសួងការងារ ចេញសេចក្តីជូនដំណឹង ស្តីពីការបើកវគ្គបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដែលទីផ្សារការងារកំពុងមានតម្រូវការខ្ពស់ សិក្សាដោយឥតបង់ថ្លៃ

ក្រសួងការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ នឹងបើកវគ្គបណ្តុះបណ្តាលសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ (C1) វគ្គពិសេស មានរយៈពេល ៤ខែ (ព្រឹក-ល្ងាច) ដោយឥតបង់ថ្លៃលើមុខជំនាញបច្ចេកទេស និងវិជ្ជាជីវៈមួយចំនួនសំខាន់ៗ ដែលទីផ្សារការងារកំពុងមានតម្រូវការខ្ពស់នាពេលបច្ចុប្បន្ន និងទៅអនាគត។

បើតាមសេចក្តីជូនដំណឹងដដែលបានឱ្យដឹងថា នៅក្នុងកំលុងពេលបណ្តុះបណ្តាលសិក្ខាកាមទទួលបានប្រាក់ឧបត្ថម្ភចំនួន ២០០,០០០រៀល ក្នុងមួយខែ សម្រាប់ចំណាយលើការហូបចុក និងស្នាក់នៅ។

សម្រាប់កម្មករនិយោជិត ត្រូវភ្ជាប់មកជាមួយនូវសៀវភៅការងារ និងប័ណ្ណសម្គាល់កម្មករ និយោជិតខ្មែរ កាតសម្គាល់ខ្លួន និងអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ដើម្បីធ្វើការចុះឈ្មោះចូលរៀននៅតាមគ្រឹះស្ថានអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈដូចមាននៅក្នុងឧបសម្ព័ន្ធ។

សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ៖ ០១៧ ៧៤៧ ៧៧៣/ ០១០ ៧៤៧ ៧៧៣/ ០១២ ៦២២ ៧៦៧)៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook