Connect with us

ព័ត៌មានជាតិ

ដើម្បីការពារនិងកាត់បន្ថយជំងឺមហារីកសុដន ស្រ្តីគួរព្យាយាមអនុវត្តិប៉ុន្មានចំនុចនេះ

ជំងឺមហារីកសុដន់គឺជាជំងឺដែលកើតមានជាញឹកញាប់ ហើយក៏កើតឡើងលើស្រ្តីម្នាក់ក្នុងចំណោមស្រ្តី ៨នាក់ផងដែរ ប៉ុន្តែវាមានវិធីច្រើនណាស់ដែលអ្នកអាចធ្វើបានដើម្បីបន្ថយការប្រឈមនឹងជំងឺមហារីកប្រភេទនេះ។ ខាងក្រោមនេះខ្ញុំសូមណែណាំអំពីរបៀបរស់នៅមួយចំនួនដែលស្រ្តីគ្រប់រូបគប្បីព្យាយាមធ្វើឲ្យបានបើសិនជាមិនចង់កើតជំងឺមហារីកសុដន់ទេ។

បង្កើនការហាត់ប្រាណ

ចូរធ្វើលំហាត់ប្រាណប្រភេទអ៊ែរ៉ូបិកយ៉ាងហោចណាស់ ៤ម៉ោងក្នុងរយៈពេលមួយសប្តាហ៍ ព្រោះវាអាចជួយបន្ថយការប្រឈមនឹងមហារីកសុដន់បាន។ លំហាត់ប្រាណអ៊ែរ៉ូបិកគឺជាលំហាត់ប្រាណទាំងឡាយណាដែលជួយបង្កើនចង្វាក់បេះដូងដូចជា ការដើរលឿនៗ រត់យឺតៗ ហែលទឹក ឬជិះកង់ជាដើម។

ឈប់ជក់បារី

ផ្សែងបារីផ្ទុកទៅដោយសារធាតុបង្កមហារីកច្រើនជាង ៧០ប្រភេទឯណោះ ដូច្នេះបើសិណជាអ្នកចង់បន្ថយការប្រឈមនឹងមហារីកសុដន់  ឬមហារីកផ្សេងៗទៀត អ្នកត្រូវតែផ្តាច់បារីឲ្យបាន។ បើសិនជាអ្នកមិនទាន់ជក់បារីទេ ក៏គួរតែកុំសាកល្បងឬព្យាយាមជក់ដែរ។

កាត់បន្ថយគ្រឿងស្រវឹង

គ្រឿងស្រវឹងគឺជាសារធាតុមួយផ្សេងទៀតដែលអាចមានគ្រោះថ្នាក់សម្រាប់រាងកាយ និងនាំឲ្យប្រឈមខ្ពស់នឹងមហារីកសុដន់ដែរ។ តែអ្នកអាចញ៉ាំគ្រឿងស្រវឹងក្នុងកម្រិតមធ្យមបានបើសិនជាចង់បន្ថយការប្រឈមនឹងមហារីកសុដន់។ ស្រ្តីអាចញ៉ាំស្រាក្រហមត្រឹមមួយកែវក្នុងមួយថ្ងៃ ឬស្រាបៀរមួយកំប៉ុងក្នុងមួយថ្ងៃ ខណៈពេលដែលបុរសអាចបានពីរកែវ ឬពីរកំប៉ុងក្នុងមួយថ្ងៃ។

ជ្រើសរើសការបំបៅដោះកូន

ការបំបៅដោះកូន (យ៉ាងហោចណាស់ ៦ខែ) មានប្រយោជន៍ក្នុងការបន្ថយការកើតមហារីកសុដន់លើម្តាយ។ ការបំបៅដោះកូនរយៈពេលមួយឆ្នាំឡើងទៅ ប្រហែលជាបន្ថយការប្រឈមនឹងមហារីកសុដន់កាន់តែច្រើនផងដែរ។

គេងឲ្យបានលក់ស្រួល

អ្នកដែលធ្វើការវេនយប់ត្រូវបានគេរកឃើញថា ប្រឈមកាន់តែខ្លាំងនឹងជំងឺមហារីកសុដន់។ រឿងនេះកើតឡើងដោយសារតែការរំខានរបស់ចំនួនអ័រម៉ូន Melatonins សម្រាប់គ្រប់គ្រងការគេង និងភ្ញាក់តែម្តង។

បន្ថយស្រ្តេស

ការបន្ថយស្រ្តេសមានប្រយោជន៍ច្រើនំពោះសុខភាព ដែលអាចនាំឲ្យល្អចំពោះរាងកាយ ហើយបន្ថយការកើតមហារីកសុដន់ទៀត។ យើងទាំងអស់គ្នាសុទ្ធតែរស់នៅក្នុងពិភពលោកមួយដែលមរមាញឹក ដូច្នេះគួរតែប្រាកដថាអ្នកមានពេលសម្រាកគ្រប់គ្រាន់ និងកុំខ្វល់ខ្វាយអ្វីដែលឥតប្រយោជន៍ច្រើនពេក៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook