Connect with us

កងកម្លាំងប្រដាប់អាវុធ

គ្រោះថ្នាក់ណាស់! កម្ទេចមីជិតបួនរយគីឡូក្រាម ត្រូវ មន្ត្រីជំនាញដុតកម្ទេចចោល

បន្ទាយមានជ័យ៖ ក្រោយពីមន្រ្តីជំនាញនៃសាខាការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំខេត្តបន្ទាយមានជ័យ (ហៅ ក.ប.ប) ត្រួកពិនិត្យនិងរឹបអូសបានកម្ទេចមីជិតបួនរយគីឡូក្រាម រួចបានសហការជាមួយសមត្ថកិច្ចអាជ្ញាធរមូលដ្ឋានធ្វើការដុតកម្ទេចចោលកាលពីរសៀលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ ស្ថិតភូមិប្រាសាទ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ។

លោក សាន វិជ្ជាសារ៉ាវុធ ប្រធានសាខា ការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំខេត្តបន្ទាយមានជ័យ(ហៅ ក.ប.ប)បានប្រាប់អោយដឹងថា៖ទំនិញកម្ទេចមីខូចគុណភាពដែលត្រូវដុតបំផ្លាញចោលមានទំងន់សរុប៣៩០គីឡូក្រាមត្រូវបានការអនុញាតពីឯកឧត្តមមាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យបន្ទាប់ពីមន្ត្រីជំនាញបានចុះពិនិត្យដោយសហការជាមូយមន្ត្រីមន្ទីពាណិជ្ជកម្មខេត្ត ដកហូតចាប់តាំងពីនៅខែតុលាដល់វិច្ឆិកា ឆ្នាំ២០២០ នៅតាមផ្សារ និងឃ្លាំងទំនិញដែលដឹកចូលតាមរម៉កម៉ូតូ នាំចូលពីប្រទេសថៃតាមច្រករបៀងខុសច្បាប់ ជាប់ជាយដែនភូមិសាស្គ្រស្រុកអូរជ្រៅ និងក្រុងប៉ោយប៉ែត។

លោក សាន វិជ្ជាសារ៉ាវុធ បានបញ្ជាក់ទៀតថា៖កម្ទេចមីខូចគុណភាពនេះជាកំទិចមីដែលច្រកសេសសល់(ជាកាកសំណល់ដែលគ្មានអនាម័យ)ខុសបច្ចេកទេសដែលបណ្តាលខូចគុណភាព ដែលប៉ៈពាល់សុខភាពដល់អ្នកបរិភោគប្រឈមគ្រោះថ្នាក់ជាពិសេសក្មេងៗទិញបរិភោគ។

ជាមួយគ្នានេះលោកប្រធាន(កបប)សូមអោយអាជ្ញាធរសមត្ថកិច្ចជួយផ្សព្វផ្សាតដល់អាជីវករ ប្រជាពលរដ្ឋអោយពួកគាត់យល់ពីអ្វីដែលខូចគុណភាពនិងអ្វីដែលខុសច្បាប់អោយគាត់បានយល់កិច្ចផុតពីការប៉ះពាល់សុខភាព៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook