Connect with us

កងកម្លាំងប្រដាប់អាវុធ

ក្រុមហ៊ុនថ្នាំជក់ប្រើប្រាស់យុទ្ធសាស្រ្តផ្សព្វផ្សាយពាណិជ្ជកម្មខុសច្បាប់ទៅកាន់ក្រុមគោលដៅរបស់គេ គឺយុវជន ក្នុងប្រទេសកម្ពុជា

ភ្នំពេញ៖តាមរយៈការស្រាវជ្រាវថ្មីមួយបានបង្ហាញថាក្រុមហ៊ុនថ្នាំជក់នៅតែបន្តប្រើប្រាស់យុទ្ធសាស្រ្តផ្សព្វផ្សាយពាណិជ្ជកម្មខុសច្បាប់ទៅកាន់ក្រុមគោលដៅដែលជាយុវជនក្នុង ប្រទេសកម្ពុជា។

ការស្រាវជ្រាវនេះធ្វើឡើងក្រោមការសហការពីអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ Dearkinនៅប្រទេសអូស្រ្តាលី ជាមួយនឹងអង្គការចលនាដើម្បីសុខភាពកម្ពុជា ដែលជាអង្គការធ្វើការងារទាក់ទងនឹងសុខភាព សាធារណៈនៅក្នុងប្រទេសកម្ពុជា។

លោកវេជ្ជបណ្ឌិតមុំគង់ នាយកប្រតិបត្តិ នៃអង្គការចលនាសុខភាពកម្ពុជាបានឱ្យដឹងថា ការស្រាវជ្រាវនេះបានបង្ហាញថា ជាងពាក់កណ្ដាលនៃសំណាក នៅក្នុងការស្រាវជ្រាវនេះបាន រំលឹកពីយុទ្ធសាស្រ្តផ្សាយពាណិជ្ជកម្មខុសច្បាប់របស់ក្រុម ហ៊ុនថ្នាំជក់នៅក្នុងប្រទេសកម្ពុជា រួមបញ្ចូលទាំងការផ្សាយពាណិជ្ជកម្មនៅតាមតូបលក់រាយ និងតាមប្រព័ន្ធអ៊ិនធឺណែត។

អ្នកចូលរួមនៅក្នុងការស្រាវជ្រាវនេះក៏បានបន្ថែមថា អ្នកតំណាងក្រុមហ៊ុនថ្នាំជក់បានទៅជួបទំនាក់ទំនងជាមួយពួកគេដើម្បីផ្តល់បារី និងទំនិញដោយឥតគិតថ្លៃផ្សេងៗទៀត។ មិនតែប៉ុណ្ណោះ ពួកគេក៏បានរៀបរាប់ពីការផ្សព្វផ្សាយលក់ជាលក្ខណៈឯកជនខុសច្បាប់នៅតាមទីតាំងផ្សេងៗក្នុងរាជធានីភ្នំពេញ ដូចជានៅក្នុងហាងកាហ្វេ ភោជនីយដ្ឋាន បារ សូម្បីតែនៅក្នុងព្រះរាជពិធីបុណ្យអុំទូក និង ព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម។

នៅក្រោមច្បាប់ស្តីពីការគ្រប់ គ្រងថ្នាំជក់ យុទ្ធសាស្រ្តផ្សាយពាណិជ្ជកម្មថ្នាំជក់ទាំងនេះត្រូវបានហាមឃាត់ក្នុងប្រទេសកម្ពុជាចាប់តាំងពីឆ្នាំ 2015មកម្ល៉េះ។ ផ្ទុយទៅវិញ ការស្រាវជ្រាវនេះផ្តល់ភស្តុតាងយ៉ាងច្បាស់លាស់ថាក្រុមហ៊ុនថ្នាំជក់នៅកម្ពុជានៅតែបន្តបំពានច្បាប់នេះជាញឹកញាប់នៅតាមទីកន្លែងសាធារណៈទូទាំងរាជធានីភ្នំពេញ។

រាជរដ្ឋាភិបាលកម្ពុជាបានធ្វើឱ្យការកាត់បន្ថយការប្រើប្រាស់ថ្នាំជក់មានវឌ្ឍនភាពគួរឱ្យកត់សម្គាល់។ ទោះបីជាយ៉ាងណា ក៏ដោយ ការសិក្សារបស់អង្គការសហប្រជាជាតិឆ្នាំ 2019 បានប៉ាន់ប្រមាណថា ប្រជាជនកម្ពុជាប្រមាណ 15,000 នាក់បានស្លាប់ជារៀងរាល់ឆ្នាំដោយសារការប្រើប្រាស់ថ្នាំជក់ ជាមួយនឹងការចំណាយប្រចាំឆ្នាំប្រហែល 3% នៃផលិតផលក្នុងស្រុកសរុបរបស់ប្រទេសប្រចាំឆ្នាំ។ ការ សិក្សាក៏បានបង្ហាញផងដែរថា ការជក់បារីអាចបង្កើនហានិភ័យសុខភាពធ្ងន់ធ្ងរក្នុងចំណោមអ្នកឆ្លងជំងឺCOVID-19។

ដើម្បីដោះស្រាយបន្ទុកនៃការប្រើប្រាស់ថ្នាំជក់មកលើប្រជាជនកម្ពុជា ការស្រាវជ្រាវថ្មីនេះបានបង្ហាញពីសារៈសំខាន់នៃការបង្កើនការត្រួតពិនិត្យ និងការអនុវត្តការរឹតបន្តឹងការហាមឃាត់ការផ្សាយពាណិជ្ជកម្ម និងការផ្សព្វផ្សាយថ្នាំជក់ រួមទាំងការបង្កើនការផាកពិន័យចំពោះក្រុម ហ៊ុនថ្នាំជក់ដែលបន្តបំពានច្បាប់នៅកម្ពុជា៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook