ដើម្បីចូលរួមផ្តល់ជំនាញបន្ថែម ពង្រឹងសមត្ថភាពដល់សិស្ស-និស្សិត ដែលកំពុងសិក្សាជំនាញទេសចរណ៍ ក្រសួងទេសចរណ៍សហការជាមួយក្រុមហ៊ុន Aliance Plus Solution ក្នុងការទ្រទ្រង់ការបណ្តុះបណ្តាល និងឥរិយាបទខ្ពស់ ក្នុងការបម្រើការងារក្នុងវិស័យទេសចរណ៍។ ក្នុងនោះក្រសួង នឹងជ្រើសរើសសិស្ស និស្សិត ឱ្យចូលរៀនវគ្គបណ្តុះបណ្តាលដោយឥតគិតថ្លៃលើជំនាញកក់សបុត្រយន្តហោះ (Tiketing Reservation) តាមប្រព័ន្ធ AMADEUS។ នេះបើតាមសេចក្តីជូនដំណឹងរបស់ ក្រសួងទេសចរណ៍កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០។


ក្នុងសេចក្តីជូនដំណឹងបានបញ្ជាក់ ពីកាលបរិច្ឆេទឈប់ទទួលពាក្យថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ និងការប្រឡងចូលសិក្សា ខែធ្នូ ឆ្នាំ២០២០។ ដោយឡែក លក្ខខណ្ឌជ្រើសរើស ជាសិស្ស-និស្សិត កំពុងសិក្សាតាមបណ្តាគ្រឹះស្ថានសិក្សាទេសចរណ៍ និងបដិសណ្ឋារកិច្ចនានាទូទាំងប្រទេស ត្រូវមានលិខិតបញ្ជាក់ការសិក្សាពីគ្រឹះស្ថានសិក្សាទេសចរណ៍ និងសណ្ឋារកិច្ច ដែលខ្លួនកំពុងសិក្សា មានការទទួលខុសត្រូវ និងមានសមត្ថភាពខ្ពស់ក្នុងការសិក្សា មានកម្រិតភាសាអង់គ្លេសថ្នាក់មូលដ្ឋាន និងមានមូលដ្ឋានគ្រឹះផ្នែកកុំព្យូទ័រផងដែរ។
បើតាមការបញ្ជាក់របស់ក្រសួងទេសចរណ៍ សិស្ស-និស្សិត នឹងទទួលបានអត្ថប្រយោជន៍ដូចជា ទទួលបានវិញ្ញាបនបត្របញ្ជាក់សមត្ថភាព Certificate of Competencies ចេញពីក្រសួងទេសចរណ៍, ទទួលបានការបណ្តុះបណ្តាលផ្ទាល់ពីគ្រូជំនាញប្រព័ន្ធ AMADEUS ផ្ទាល់, ឱកាសក្លាយជាភ្នាក់ងារលក់សំបុត្រតាមប្រព័ន្ធទូរស័ព្ទឆ្លាតវៃ (Mobile App), ទទួលបានឱកាសហ្វឹកហាត់ការងារ និងការងារតាមប្រព័ន្ធបណ្តាក្រុមហ៊ុនទីភ្នាក់ងារទេសចរណ៍នានា។
សូមអានសេចក្តីជូនដំណឹងទាំងស្រុង របស់ក្រសួងទេសចរណ៍៖

