ព័ត៌មានទាន់ហេតុការណ៍ លោក វ៉ូឡូឌីមៀ ហ្សេលេនស្គីបានចោទប្រកាន់លោកខាងលិចថា ជាកំសាកញី Share Tweet S…28 Mar 2022 អ៊ុយក្រែន៖ ប្រធានាធិបតីលោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានចោទប្រកាន់លោកខាងលិចថាកំសាកញីកាលពីថ្ងៃអាទិត្យទី២៧មីនាខណៈដែលមន្ត្រីកំពូលម្នាក់ទៀតបាននិយាយថា រុស្ស៊ីកំពុងព្យាយាមពុះបំបែកប្រទេសជាពីរដូចកូរ៉េខាងជើងនិងកូរ៉េខាងត្បូង។ លោកហ្សេលេនស្គីបានធ្វើការអង្វរករយ៉ាងទទូចសម្រាប់យន្តហោះចម្បាំងនិងរថក្រោះដើម្បីទ្រទ្រង់ការការពារប្រទេស ខណៈប្រទេសរបស់គាត់នៅតែបន្តប្រយុទ្ធជាមួយកងទ័ពឈ្លានពានរបស់រុស្ស៊ី។រុស្ស៊ីឥឡូវនេះនិយាយថា ការផ្តោតសំខាន់របស់ខ្លួនគឺលើការកាន់កាប់តំបន់ដុនបាសភាគខាងកើត ដែលជាការដកថយជាក់ស្តែងពីគោលដៅដ៏ធំនិងហិនហោចរបស់ខ្លួនប៉ុន្តែជាគោលដៅដែលកំពុងបង្កើនការការបារម្ភអំពីការពុះបំបែកប្រទេសអ៊ុយក្រែន។ ថ្លែងបន្ទាប់ពីប្រធានាធិបតីអាម៉េរិកលោក ចូ បៃដិន និយាយនៅក្នុងសុន្ទរកថាដ៏រំជើបរំជួលមួយថា ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន មិនអាចបន្តកាន់អំណាចបានតទៅទៀត ដែលជាពាក្យពេចន៍ដែលសេតវិមានព្យាយាមនិយាយសម្រាលវិញភ្លាមៗនោះ លោកហ្សេលេនស្គីបានរិះគន់លោកខាងលិចថា “កំពុងលេងប៉េងប៉ុងដាក់គ្នាអំពីអ្នកណានិងរបៀបប្រគល់យន្តហោះចម្បាំងនិងសព្វាវុធផ្សេងទៀត ខណៈការវាយប្រហារដោយមីស៊ីលរបស់រុស្ស៊ីបានសម្លាប់ស៊ីវិលនិងបណ្តាលឱ្យជាប់មនុស្សនៅក្រោមគំនរបាក់បែក។ លោកហ្សេលេនស្គីបាននិយាយនៅក្នុងការសន្ទនាតាមវីដេអូថា “ខ្ញុំបាននិយាយជាមួយអ្នកការពារទីក្រុងម៉ារីវប៉ូលថ្ងៃនេះ។ ខ្ញុំទាក់ទងជានិច្ចជាមួយពួកគេ។ ការប្តេជ្ញាចិត្ត វីរភាពនិងភាពរឹងមាំរបស់ពួកគេគឺគួរឱ្យភ្ញាក់ផ្អើលខ្លាំងណាស់។ បើមានអ្នកគិតគូរអស់៣១ថ្ងៃពីរបៀបប្រគល់យន្តហោះនិងរថក្រោះរាប់សិបគ្រឿងមានសេចក្តីក្លាហានតែ១ភាគរយ មិនដឹងល្អយ៉ាងណា”។ គួរបញ្ជាក់ថា៖ ការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែនបានជាប់គាំងនៅក្នុងតំបន់ជាច្រើន។ គោលបំណងរបស់រុស្ស៊ីក្នុងការឡោមព័ទ្ធរដ្ឋធានីគៀវយ៉ាងឆាប់រហ័សនិងបង្ខំឱ្យចុះចាញ់បានជួបនឹងការតស៊ូក្រាញននៀលយ៉ាងក្លាហានពីអ៊ុយក្រែន ដែលគាំទ្រដោយអាវុធពីសហរដ្ឋអាម៉េរិកនិងសម្ពន្ធមិត្តលោកខាងលិចផ្សេងទៀត។ សូមបញ្ជាក់ថា៖ លោកហ្សេលេនស្គីបានចុះហត្ថលេខាលើច្បាប់មួយកាលពីថ្ងៃអាទិត្យដែលហាមប្រាមការរាយការណ៍អំពីការចល័តកងទ័ពនិងយោធូបករណ៍ដែលមិនត្រូវបានប្រកាសឬអនុម័តដោយយោធា។ អ្នកកាសែតដែលបំពានច្បាប់អាចប្រឈមនឹងការជាប់ពន្ធនាគារពី៣ឆ្នាំទៅ៨ឆ្នាំ។ ច្បាប់នេះមិនបែងចែករវាងអ្នកយកព័ត៌មានអ៊ុយក្រែននិងបរទេសនោះឡើយ៕ លោកហ្សេលេនស្គីបង្ហាញសាច់ដុំអំឡុងពេលផ្តល់បទសម្ភាសន៍ដល់កាសែតឯករាជ្យរបស់រុស្ស៊ីនៅទីក្រុងគៀវកាលពីថ្ងៃអាទិត្យទី២៧មីនា២០២២ Post Views: 238 Related Topics: Up Next លោកហ្សេលេនស្គីសម្លឹងធ្វើតាមការទាមទាររបស់រុស្ស៊ី អំពីអភ្យាក្រឹតភាពនៅមុនបន្តការចរចាសន្តិភាពថ្មីជាមួយរុស្ស៊ី Don't Miss សមាជិការចំនួន២០០នាក់ប្រកាសសេចក្តីសម្រេចបញ្ចូលសមាជិកបក្សថ្មីនៃគណបក្សប្រជាជនកម្ពុជា Click to comment Leave a Reply Cancel replyYour email address will not be published. Required fields are marked *Comment * Name * Email * Website Save my name, email, and website in this browser for the next time I comment. Latest Trending Videos កងកម្លាំងប្រដាប់អាវុធ4 hours ago រកឃើញជើងខ្លាំង នៃការប្រកួតកីឡា ស្ប៉េស្យាល់ អូឡាំពិក ថ្នាក់ខេត្ត ប្រចាំឆ្នាំ២០២២ កងកម្លាំងប្រដាប់អាវុធ4 hours ago ទីក្រុង Kyiv ជំរុញឱ្យមានការហាមប្រាមការធ្វើដំណើរលើជនជាតិរុស្ស៊ី នៅពេលដែលទីក្រុងម៉ូស្គូ បង្កើនការវាយលុកនៅភាគខាងកើតអ៊ុយក្រែន កងកម្លាំងប្រដាប់អាវុធ4 hours ago អាជ្ញាធរខេត្តស្ទឹងត្រែង លើក ទឹកចិត្តដល់ប្រជាកសិករចិញ្ចឹម គោ ក្របីឱ្យបានច្រើន ដើម្បីកំណើនសេដ្ឋកិច្ចគ្រួសារ ព័ត៌មានជាតិ3 months ago លោក វរៈសេនីយ៍ឯក ឆៅ ហន មេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងព្រះវិហារ សូមគោរពផ្ញើសារចូលរួមរំលែកទុក្ខដ៏សែនក្រៀមក្រំបំផុត ចំពោះមរណភាពឯកឧត្តម ហ៊ុន ណេង ព័ត៌មានទាន់ហេតុការណ៍3 months ago រូបភាពថតពីអាកាសបង្ហាញខ្មោចយន្តហោះរាប់ពាន់គ្រឿងទុកចោលនៅវាលខ្សាច់រដ្ឋអារីហ្សូណា កងកម្លាំងប្រដាប់អាវុធ3 months ago ពពួកសត្វស្លាបកំពុងរស់នៅតាមតំបន់ព្រៃរ៉ាមសារទន្លេមេគង្គលើបានក្លាយជាផលិតផលទេសចរណ៍នៅឆ្នាំ២០២២នេះ កងកម្លាំងប្រដាប់អាវុធ3 weeks ago ខេត្តព្រះសីហនុស្នើឱ្យម្ចាស់ការដ្ឋានសំណង់ ដែលទទួលបានលិខិតអនុញ្ញាតសាងសង់ ត្រូវតែអនុវត្តតាមស្តង់ដារបច្ចេកទេស ចំរៀងកម្ពុជាសន្តិភាព6 months ago បទ៖ ទំនួញទឹកជំនន់ ច្រៀងដោយលោក ខេវ័ន្ត ចំរៀងកម្ពុជាសន្តិភាព6 months ago បទ កំពតចក្ខុវិស័យទេសចរណ៍ Facebook
លោកហ្សេលេនស្គីបានធ្វើការអង្វរករយ៉ាងទទូចសម្រាប់យន្តហោះចម្បាំងនិងរថក្រោះដើម្បីទ្រទ្រង់ការការពារប្រទេស ខណៈប្រទេសរបស់គាត់នៅតែបន្តប្រយុទ្ធជាមួយកងទ័ពឈ្លានពានរបស់រុស្ស៊ី។រុស្ស៊ីឥឡូវនេះនិយាយថា ការផ្តោតសំខាន់របស់ខ្លួនគឺលើការកាន់កាប់តំបន់ដុនបាសភាគខាងកើត ដែលជាការដកថយជាក់ស្តែងពីគោលដៅដ៏ធំនិងហិនហោចរបស់ខ្លួនប៉ុន្តែជាគោលដៅដែលកំពុងបង្កើនការការបារម្ភអំពីការពុះបំបែកប្រទេសអ៊ុយក្រែន។ ថ្លែងបន្ទាប់ពីប្រធានាធិបតីអាម៉េរិកលោក ចូ បៃដិន និយាយនៅក្នុងសុន្ទរកថាដ៏រំជើបរំជួលមួយថា ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន មិនអាចបន្តកាន់អំណាចបានតទៅទៀត ដែលជាពាក្យពេចន៍ដែលសេតវិមានព្យាយាមនិយាយសម្រាលវិញភ្លាមៗនោះ លោកហ្សេលេនស្គីបានរិះគន់លោកខាងលិចថា “កំពុងលេងប៉េងប៉ុងដាក់គ្នាអំពីអ្នកណានិងរបៀបប្រគល់យន្តហោះចម្បាំងនិងសព្វាវុធផ្សេងទៀត ខណៈការវាយប្រហារដោយមីស៊ីលរបស់រុស្ស៊ីបានសម្លាប់ស៊ីវិលនិងបណ្តាលឱ្យជាប់មនុស្សនៅក្រោមគំនរបាក់បែក។ លោកហ្សេលេនស្គីបាននិយាយនៅក្នុងការសន្ទនាតាមវីដេអូថា “ខ្ញុំបាននិយាយជាមួយអ្នកការពារទីក្រុងម៉ារីវប៉ូលថ្ងៃនេះ។ ខ្ញុំទាក់ទងជានិច្ចជាមួយពួកគេ។ ការប្តេជ្ញាចិត្ត វីរភាពនិងភាពរឹងមាំរបស់ពួកគេគឺគួរឱ្យភ្ញាក់ផ្អើលខ្លាំងណាស់។ បើមានអ្នកគិតគូរអស់៣១ថ្ងៃពីរបៀបប្រគល់យន្តហោះនិងរថក្រោះរាប់សិបគ្រឿងមានសេចក្តីក្លាហានតែ១ភាគរយ មិនដឹងល្អយ៉ាងណា”។ គួរបញ្ជាក់ថា៖ ការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែនបានជាប់គាំងនៅក្នុងតំបន់ជាច្រើន។ គោលបំណងរបស់រុស្ស៊ីក្នុងការឡោមព័ទ្ធរដ្ឋធានីគៀវយ៉ាងឆាប់រហ័សនិងបង្ខំឱ្យចុះចាញ់បានជួបនឹងការតស៊ូក្រាញននៀលយ៉ាងក្លាហានពីអ៊ុយក្រែន ដែលគាំទ្រដោយអាវុធពីសហរដ្ឋអាម៉េរិកនិងសម្ពន្ធមិត្តលោកខាងលិចផ្សេងទៀត។ សូមបញ្ជាក់ថា៖ លោកហ្សេលេនស្គីបានចុះហត្ថលេខាលើច្បាប់មួយកាលពីថ្ងៃអាទិត្យដែលហាមប្រាមការរាយការណ៍អំពីការចល័តកងទ័ពនិងយោធូបករណ៍ដែលមិនត្រូវបានប្រកាសឬអនុម័តដោយយោធា។ អ្នកកាសែតដែលបំពានច្បាប់អាចប្រឈមនឹងការជាប់ពន្ធនាគារពី៣ឆ្នាំទៅ៨ឆ្នាំ។ ច្បាប់នេះមិនបែងចែករវាងអ្នកយកព័ត៌មានអ៊ុយក្រែននិងបរទេសនោះឡើយ៕ លោកហ្សេលេនស្គីបង្ហាញសាច់ដុំអំឡុងពេលផ្តល់បទសម្ភាសន៍ដល់កាសែតឯករាជ្យរបស់រុស្ស៊ីនៅទីក្រុងគៀវកាលពីថ្ងៃអាទិត្យទី២៧មីនា២០២២