Connect with us

ព័ត៌មានកំសាន្ត សិល្បៈ និងតារា

តារាៗ អ្នកចម្រៀង និង​តន្ត្រីករ​ល្បីៗ ជួបជុំគ្នា​ក្នុង​កម្មវិធី​ពានរង្វាន់ Pleng Music Awards 2022

S…28 Mar 2022 ​ភ្នំពេញ​៖​តន្ត្រីករ​ល្បីៗ អ្នកបង្កើត​មាតិកា សិល្បករ និងបុគ្គលលេចធ្លោ​ក្នុង​វិស័យ​កម្សាន្ត​និងបណ្តាញសង្គមនានា​ក្នុងប្រទេស​កម្ពុជា កាលពីពេល​ថ្មីៗ​នេះ​បានមក​ជួបជុំគ្នា​នៅក្នុង​កម្មវិធី​ពានរង្វាន់ Pleng Music Awards 2022​ដើម្បី​ទទួលស្គាល់​ស្នាដៃ សមិទ្ធិផល​របស់​អ្នកចម្រៀង អ្នកនិពន្ធ និង អ្នក​ផលិត​តន្ត្រី​ដែលមាន​នៅក្នុង​កម្មវិធី Pleng app និង​អបអរសាទរ​ឧត្តមភាព​នៃ​ច្នៃ​ប្រ​ឌិ​ក្នុង​វិស័យ​តន្ត្រី​របស់​កម្ពុជា​។

​កម្មវិធី​ពានរង្វាន់​នេះ​បានចាប់ផ្ដើម​ឡើងជា​មួយ​ការដើរ​លើ​កម្រាលព្រំ​ក្រហម​ដ៏​ពិសេស​ដែលមាន​ការចូលរួម​ពី​សំណាក់​សិល្បករ សិល្បការិនី និង​ភ្ញៀវកិត្តិយស​ជាច្រើន ដែលមាន​ការបង្ហាញ​នូវ​សម្លៀកបំពាក់​ដ៏​ស្រស់ស្អាត ជាមួយនឹង​ការ​រចនា​ម៉ូត​ប្លែកៗ ដែល​បញ្ចូល​នូវ​ភាព​ច្នៃប្រឌិត​របស់​វប្បធម៌​ដ៏​សម្បូរបែប​របស់​កម្ពុជា និង​ជា​សក្ខីភាព​ពិតប្រាកដ ចំពោះ​ឧស្សាហកម្ម​ម៉ូដ​សម្លៀកបំពាក់​ដែល​កំពុង​រីកដុះដាល​យ៉ាងខ្លាំង​នៅ​កម្ពុជា​។​

​ជ័យលាភី​ឈ្នះ​ពានរង្វាន់​ទាំងអស់​ត្រូវបាន​ប្រកាស​នៅ​សណ្ឋាគារ Garden City Hotel កាលពីពេល​ថ្មីៗ​នេះហើយ​ត្រូវបាន​ផ្សាយ​បន្ត​ផ្ទាល់​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក Pleng និង Smart Axiata បាន​ទាក់ទាញ​អ្នកទស្សនា​ជាង ២៨​ម៉ឺន​នាក់​។ កម្មវិធី​នេះ​មានការ​សម្ដែង​ដ៏​រំភើប​រីករាយ​ពី​តារា​ដែល​កំពុង​រះ​នៅ​កម្ពុជា ដូចជា លោក ខេ​ម កញ្ញា ទេព បូ​ព្រឹក្ស លោក G-Devith ក្រុម CG Movement ក្រុម KlapYaHandz កញ្ញា Rabee កញ្ញា Sophia Kao លោក ស៊ូ​លី ផេង លោក លាន បញ្ច​នី​ត កញ្ញា គ​ន្ធា លោក Glommy Vincent កញ្ញា តី លោក DJ Alex និង​កញ្ញា​Christ រួម​ជាមួយនឹង​សិល្បករ សិល្បការិនី​ជើងចាស់​ជាច្រើន​ទៀត រួមទាំង លោក ណ​យ វ៉ានណេត អ្នកនាង ម៉េង កែវពេជ្ជតា លោក ឯក ស៊ី​ដេ អ្នកនាង យក់ ថិ​ត​រដ្ឋា និង​តារា​កំប្លែង លោក យាយ​យ៉យ និង​អ្នក កា​តុ​ផងដែរ​។​

​ពានរង្វាន់​ដ៏​ពិ​សេសមួយ​ក៏ត្រូវ​បានប្រកាស​ផងដែរ​ក្នុង​កម្មវិធី​ពានរង្វាន់ Pleng Music Awards 2022 គឺ​ពានរង្វាន់​អ្នកបង្កើត​មាតិកា​ប្រចាំឆ្នាំ 2022​។ ដើម្បី​ឆ្លុះបញ្ចាំង​ពី​គុណ​តម្លៃ​សប្បុរសធម៌​ដ៏​រឹងមាំ​របស់​ក្រុមហ៊ុន Smart ថវិកា​ទាំងអស់​ដែល​បានមកពី​ការបោះឆ្នោត​ពី​សាធារណជន​នឹងត្រូវ​បរិច្ចាគ​កាន់ មន្ទីរពេទ្យ​កុមារ​អង្គរ និង​មូលនិធិ​គន្ធបុប្ផា​កម្ពុជា​។ ក្នុង​រយៈពេល​ប្រាំបួន​ថ្ងៃ សំឡេងឆ្នោត​ទទួលបាន​ជិត ៣២,០០០​សម្លេង ដែល​គិត​ជា​ទឹកប្រាក់​សរុប​ស្នើរ​នឹង​ចំនួន ៦៣,៦៦៤ ពាន់​ដុល្លារ​។​

​ពានរង្វាន់​សិល្បការិនី​ប្រចាំឆ្នាំ​ត្រូវបាន​ប្រគល់ជូន​កញ្ញា តន់ ចន្ទ​សី​ម៉ា ដែល​ល្បីល្បាញ​ខាង​ក្បាច់​រាំ​របស់ខ្លួន​ក្នុង​បទ Lambo Toy បទ Lan Saren និង​បទ WIFI​។ បទ​ចម្រៀង​ទោល ‘Are You Ok?’ ដែល​ទទួលស្គាល់​ជា​អន្តរជាតិ​របស់​តារាចម្រៀង​មួយរូប​នេះ ក៏​ត្រូវបាន​ពានរង្វាន់​ជាពិសេស​សម្រាប់​ទទួលបាន​ការចូល​មើល​ក្នុង YouTube រហូតដល់​១០០ លាន​ដង ក្នុង​រយៈពេល​ពីរ​សប្តាហ៍​។ លោក ស៊ូ​លី ផេង ក្លាយជា​ម្ចាស់​ពាន សិល្បករ​ប្រចាំឆ្នាំ ខណៈ​ពានរង្វាន់​សិល្បករ ឬ​សិល្បការិនី​ថ្មី​ប្រចាំឆ្នាំ ត្រូវបាន​ទៅលើ​កញ្ញា អ៊ុក សុ​វណ្ណា​រី​។​

​បទ​ចម្រៀង «​វីរនារី​» របស់​ក​ញ្ញ ទេព បូ​ព្រឹក្ស ដែល​ទទួលបាន​ការគាំទ្រ​យ៉ាងខ្លាំង រហូត​ទទួលបាន​ពានរង្វាន់​សរុប​ចំនួន ០៣ រួមមាន​៖ ពានរង្វាន់​បទ​ចម្រៀង​ប្រចាំឆ្នាំ ពានរង្វាន់​វីដេអូ​ចម្រៀង​ប្រចាំឆ្នាំ និង ពានរង្វាន់​វីដេអូ​ដែលមាន​បច្ចេកទេស​ថត​លេចធ្លោ​ប្រចាំឆ្នាំ​។ ក្នុង​សុន្ទរកថា​ទទួលយក​ពានរង្វាន់ កញ្ញា​បាន​ថ្លែងអំណរគុណ​ដល់​ក្រុមគ្រួសារ មិត្ត​ភ័ក្តិ និង​អ្នកគាំទ្រ​ដែល​បាន​បន្ត​នៅ​ជាមួយ​នាង​នៅក្នុង «​គ្រា​ដ៏​លំបាក​បំផុត​» រហូតដល់​សព្វថ្ងៃ​។​

​កញ្ញា តន់ ចន្ទ​សី​ម៉ា លោក​ខេ​ម និង​បទ​ចម្រៀង «​ខកខាន​» របស់ លោក ស៊ូ​លី ផេង ទទួលបាន​ពានរង្វាន់​ពិសេស​រៀងៗ​ខ្លួន​ដូចជា ពានរង្វាន់​សិល្បការិនី​ដែលមាន​កា​ស្ដាប់​ច្រើនជាងគេ​លើ Pleng ពានរង្វាន់​សិល្បករ​ដែលមាន​ការស្ដា​ប់​ច្រើនជាងគេ​លើ Pleng និង ពានរង្វាន់​បទ​ចម្រៀង​ដែល​មានការ​ស្ដាប់​ច្រើនជាងគេ​លើ Pleng​។ ក្រុម​តន្ត្រី​ដ៏​ពេញនិយម​ក្នុងស្រុក គឺ​ក្រុម​តូច Smallworld Smallband ទទួលបាន​ពានរង្វាន់​ក្រុម​ចម្រៀង​ប្រចាំឆ្នាំ​។ សម្រាប់​បទ​ចម្រៀង​ដ៏​ល្បីឈ្មោះ «​ទេព ធីតា​» ច្រៀង​រួមគ្នា​ដោយ​លោក Ran និង លោក HENG ទទួលបាន​ពានរង្វាន់​បទ​ចម្រៀង​រួមគ្នា​ប្រចាំឆ្នាំ​។​

​ពានរង្វាន់​ពិសេស​មួយ គឺ​ពានរង្វាន់​សមិទ្ធិផល​ដ៏​អស្ចារ្យ​ក្នុង​ជីវិត​ត្រូវបាន​ប្រគល់ជូន​លោក ព្រាប សុវត្ថិ ដែលជា​សិល្បករ​ដ៏​ល្បីឈ្មោះ​ក្នុង​វិស័យ​តន្ត្រី​នៅ​កម្ពុជា​តាំងពីដើម​ទសវត្សរ៍​ឆ្នាំ ២០០០​។​

​នាយក​ប្រតិបត្តិ​ស្តីទី​នៃ​ក្រុមហ៊ុន Smart Axiata លោក Feiruz Ikhwan មានប្រសាសន៍ថា​៖ «​សូម​អបអរសាទរ​ដល់​ជ័យលាភី​ពានរង្វាន់ Pleng Music Awards 2022 ទាំងអស់គ្នា​។ តាំងពី​ឆ្នាំ​២០១៥ មក ក្រុមហ៊ុន Smart បានធ្វើការ​ជាមួយនិង​ដៃគូរ​ដ៏​ទៀត​នៅក្នុង​ឧស្សាហ​កម្មនេះ ដើម្បី​ត្រួស​ត្រាយផ្លូវ​សម្រាប់​ឧស្សាហកម្ម​តន្ត្រី​ដ៏​លេចធ្លោ​របស់​កម្ពុជា​។ ពានរង្វាន់ Pleng Music Awards គឺជា​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​មួយ​ផ្សេងទៀត នៅក្នុង​បេសកកម្ម​របស់​យើង​ក្នុង​ការគាំទ្រ​សិល្បករ​ខ្មែរ​ឲ្យ​ទទួលបាន​ការទទួលស្គាល់​ចំពោះ​ស្នាដៃ និង​ភាពស្មោះត្រង់​ចំពោះ​ការងារ​សិល្បៈ​ដ៏​អស្ចារ្យ​របស់​ពួកគេ​»​។​

​លោក បាន​បន្ថែមទៀតថា​៖ «​សូម​អរគុណ​ដល់​ក្រុមហ៊ុន Pepsi Cambodia សម្រាប់​តួនាទី​របស់​ពួកគេ​ក្នុង​ការខិតខំ​ប្រឹងប្រែង​ធ្វើឱ្យ​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​នេះ​ទទួលបាន​ជោគជ័យ​។ យើង​ទន្ទឹងរង់ចាំ​ការបង្កើត​កិច្ចសហប្រតិបត្តិការ និង​ភាពជា​ដៃគូ​បន្ថែមទៀត ដើម្បី​រក្សា​សន្ទុះ​ដ៏​គួរឱ្យ​រំភើប​នេះ​សម្រាប់​ឧស្សាហកម្ម​ច្នៃប្រឌិត​របស់​កម្ពុជា​»​។​

​ពានរង្វាន់​ទាំង​៧ ដែល​ត្រូវបាន​ប្រគល់ជូន​ជ័យលាភី​នៅ​កម្មវិធី​ពានរង្វាន់ Pleng Music Awards គឺ​ពានរង្វាន់​សិល្បការិនី​ប្រចាំឆ្នាំ ពានរង្វាន់​សិល្បករ​ប្រចាំឆ្នាំ ពានរង្វាន់​សិល្បករ ឬ​សិល្បការិនី​ថ្មី​ប្រចាំឆ្នាំ ពានរង្វាន់​បទ​ចម្រៀង​ប្រចាំឆ្នាំ ពានរង្វាន់​វីដេអូ​ចម្រៀង​ប្រចាំឆ្នាំ ពានរង្វាន់​ក្រុម​ចម្រៀង​ប្រចាំឆ្នាំ និង ពានរង្វាន់​បទ​ចម្រៀង​រួមគ្នា​ប្រចាំឆ្នាំ​។​ជ័យលាភី​ពានរង្វាន់​ទាំង​ប្រាំពីរ​ត្រូវបាន​កំណត់ដោយ​អ្នកគាំទ្រ​តាមរយៈ​ការបោះឆ្នោត​ជា​សាធារណៈ (​ស្មើរ​នឹង ៤០ ភាគរយ​នៃ​ពិន្ទុសរុប​) ដោយ​ការដាក់​ពិន្ទុ​ពី​អ្នកជំនាញ​ក្នុង​វិស័យ​តន្ត្រី (​ស្មើរ​នឹង​៤០ ភាគរយ​នៃ​ពិន្ទុសរុប​) និង​ចំនួន​សរុប​នៃ​ការ​ស្តាប់​របស់​សិល្បករ សិល្បការ​នី និង បទ​ចម្រៀង​នៅលើ Pleng (​ស្មើរ​នឹង ២០ ភាគរយ​នៃ​ពិន្ទុសរុប​)​។ ការបោះឆ្នោត​បានចាប់ផ្តើម នៅ​ថ្ងៃទី​១៦ ខែកុម្ភៈ និង​បិទ​នៅ​ថ្ងៃទី​៩ ខែមីនា​។​ពានរង្វាន់​ពិសេស​ចំនួន​ប្រាំពីរ​គឺ ពានរង្វាន់​សិល្បការិនី​ស្ដាប់​ច្រើនជាងគេ​ច្រើនជាងគេ​នៅលើ Pleng ពានរង្វាន់​សិល្បករ​ស្ដាប់​ច្រើនជាងគេ​ច្រើន​បំផុត​នៅលើ Pleng ពានរង្វាន់​បទ​ចម្រៀង​ស្ដាប់​ច្រើន​បំផុត​នៅលើ Pleng ពានរង្វាន់​វីដេអូ​ដែលមាន​បច្ចេកទេស​ថត​លេចធ្លោ​ប្រចាំឆ្នាំ ពានរង្វាន់​វីដេអូ​ចម្រៀង​ដែលមាន​អ្នក​ចូល​មើល​ជាង​១០០ ដង​លើ​YouTube ក្នុង​រយៈពេល​២​សប្តាហ៍ ពានរង្វាន់​អ្នកបង្កើត​មាតិកា​ល្អ​បំផុត​ឆ្នាំ​២០២២ ពានរង្វាន់​សមិទ្ធិផល​ដ៏​អស្ចារ្យ​ក្នុង​ជីវិត​។​
ជ័យលាភី​ពានរង្វាន់ Pleng Music Awards 2022 រួមមាន​៖
​ពានរង្វាន់​សិល្បការិនី​ប្រចាំឆ្នាំ​
​តន់ ចន្ទ​សី​ម៉ា​
•​ពានរង្វាន់​សិល្បករ​ប្រចាំឆ្នាំ​
​ស៊ូ​លី ផេង​
•​ពានរង្វាន់​សិល្បករ ឬ​សិល្បការិនី​ថ្មី​ប្រចាំឆ្នាំ​
​អ៊ុក សុ​វណ្ណា​រី​
•​ពានរង្វាន់​ក្រុម​ចម្រៀង​ប្រចាំឆ្នាំ​
​បទ វីរនារី ដោយ ទេព បូ​ព្រឹក្ស​
•​ពានរង្វាន់​វីដេអូ​ចម្រៀង​ប្រចាំឆ្នាំ​
​បទ វីរនារី ដោយ ទេព បូ​ព្រឹក្ស​
•​ពានរង្វាន់​ក្រុម​ចម្រៀង​ប្រចាំឆ្នាំ​
​ក្រុម​តូច (SmallWorld SmallBand)
•​ពានរង្វាន់​បទ​ចម្រៀង​រួមគ្នា​ប្រចាំឆ្នាំ​
​បទ ទេពធីតា ដោយ RAN ft. HENG
•​ពានរង្វាន់​សិល្បការិនី​ស្ដាប់​ច្រើនជាងគេ​លើ Pleng
​តន់ ចន្ទ​សី​ម៉ា​
•​ពានរង្វាន់​សិល្បការ​ស្ដាប់​ច្រើនជាងគេ​លើ Pleng
​ខេ​ម​
•​ពានរង្វាន់​បទ​ម្រៀ​ង​ស្ដាប់​ច្រើនជាងគេ​លើ Pleng
​ខកខាន (Missed) ដោយ ស៊ូ​លី ផេង​
•​ពានរង្វាន់ «​វីដេអូ​ដែលមាន​បច្ចេកទេស​ថត​លេចធ្លោ​ប្រចាំឆ្នាំ​»
​បទ វីរនារី ដោយ ទេព បូ​ព្រឹក្ស​
•​ពានរង្វាន់ «​វីដេអូ​បទ​ចម្រៀង​ដំបូង​គេ​ដែលមាន​ការមើល 100​លាន​ដង​ក្នុង YouTube ក្នុង 2 សប្តាហ៍​
Are You Ok? ដោយ តន់ ចន្ទ​សី​ម៉ា​
•​ពានរង្វាន់ «​អ្នកបង្កើត​មាតិកា​ប្រចាំឆ្នាំ​»
​ខេមរា​
•​ពានរង្វាន់​សមិទ្ធិផល​ដ៏​អស្ចារ្យ​ក្នុង​ជីវិត​
​ព្រាប សុវត្ថិ​

Pleng គឺជា​កម្មវិធី​ស្ដាប់​តន្ត្រី​លើ​អន​ឡាញ ដែល​គេ​ទាញយក​ច្រើនជាង​បំផុត​នៅ​កម្ពុជា​។ កម្មវិធី​នេះ​ផ្តល់ឱ្យ​អ្នក​ស្តាប់​នូវ​បទ​ចម្រៀង​ជាង​១ លាន​បទ​ពី​សិល្បករ​ក្នុងស្រុក និង​អន្តរជាតិ​ជាង​១​ម៉ឺន​នាក់​។ កម្មវិធី​នេះ​ភ្ជាប់​សិល្បករ​ខ្មែរ​ជាមួយនឹង​ចំនួន​អ្នកគាំទ្រ​ដែល​កំពុង​កើនឡើង​ឥតឈប់ឈរ ដែល​អនុញ្ញាតឱ្យ​មានកា​រ​កោតសរសើរ​យ៉ាង​ជ្រាលជ្រៅ​នៃ​តន្ត្រី​នៅ​កម្ពុជា និង​ទេពកោសល្យ​។​​ដោយ​ប្រើប្រាស់​ទិន្នន័យ​ពី​ទូរគមនាគមន៍​យ៉ាង​សម្បូរបែប Pleng ផ្តល់ជូន​អាជីវកម្ម​នូវ​ឱកាស​ផ្សាយពាណិជ្ជកម្ម​ប្រកបដោយ​ភាព​ច្នៃប្រឌិត​ជាមួយនឹង​សមត្ថភាព​ខ្លាំង ដើម្បី​សម្រេចបាន​នូវ​ភាពខុសគ្នា និង សារ​ដែលមាន​លក្ខណៈ​ផ្ទាល់ខ្លួន​ចំពោះ​ទីផ្សារ​សម្រាប់​ពលរដ្ឋ​វ័យក្មេង​បំផុត និង​ការរីកចម្រើន​បំផុត​នៃ​ចំនួន​ប្រជាជន​កម្ពុជា​។​
​សម្រាប់​ព័ត៌មាន​បន្ថែម​អំពី Pleng by Smart សូម​ចូលទៅ​កាន់​គេហទំព័រ https://www.smart.com.kh/pleng-music-awards/ និង​តាមដាន​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក Pleng តាមរយៈ www.facebook.com/PlengBySmart

            

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook