Connect with us

ចំណេះដឹង-អប់រំ

សម្តេចទាំងទ្វេជាកល្យាណមិត្តពិតឥតល្អៀង

យោង​តាម​សំ​ណេ​រ​ព្រះ​មហា​ស៊ឹ​ម សានិ​ត​បានរ​ង្គា​យ​សេចក្តី​ថា ព្រះ​មហាថេរ​ទាំង​ទ្វេ​អង្គ​គឺជា កល្យាណមិត្ត​ពិត​ឥត​ក្លែងក្លាយ​កម្រ​រកបាន​ក្នុង​លោក​ណាស់ ។

ព្រះ​មហាថេរ​ទាំង​២​ព្រះ​អង្គ​នេះ​បាន​រាប់អាន​គ្នា​ជា​កល្យាណមិត្ត មិត្ត​ស្លាប់​រស់​ជាមួយ​គ្នា ចាប់ផ្តើម​តាំងពី​ពេល​ដែល​កំពុង​បន្ត​ការ​សិក្សា​ជាមួយ​គ្នា ។ ព្រះ​អង្គ​ទាំង​ទ្វេ​គឺជា​កំពូល​សមណៈ ជា​កំពូល​អ្នកប្រាជ្ញ កំពូល​សប្បុរស កម្រ​រកបា​ន​​បំផុត​នៅ​ក្នុង​លោក​នេះ ព្រោះ​ហេតុ​ថា ព្រះ​អង្គ​ទាំង​ទ្វេ​ទ្រង់មាន​ព្រះរាជ​ហឫទ័យ​ថ្លៃថ្លា​ឧត្តុង្គឧត្តម ប្រកបដោយ ព្រហ្ម​វិហារធម៌ និង​ព្រហ្មចរិយធម៌ ឬ​ចរិយា​ធម៌​ដ៏​ប្រសើរ​ថ្លៃថ្លា​ពេក​ក្រៃ ។ ព្រះ​មហាថេរ​ទាំង​ទ្វេ​នោះ​គឺ :

១. សម្តេចព្រះសង្ឃរាជ ជួន ណាត ជោ​ត​ញ្ញា​ណោ

២. សម្តេចព្រះសង្ឃរាជ ហួត តាត វ​ជិ​រ​ប្ប​ញ្ញោ ។

សូម​ឱ្យ​សុវត្ថិភាព សុចរិតធម៌ ចរិយា​ធម៌ យុត្តិធម៌ និង​សុខ​សន្តិភាព​កើត​មាន​ដល់​សង្គម​កម្ពុជា ក៏​ដូច​ជា​ភូមិ​សកល​ទាំងមូល មនុស្សជាតិ​ទាំងមូល ។

សូម​ឱ្យ​ព្រះពុទ្ធ​សាសនា ផ្សព្វផ្សាយ​ទៅ​ទូ​ទាំង​សកលលោក ។ ព្រះសម្មាសម្ពុទ្ធ​ទ្រង់​ត្រាស់​ថា ន​ត្ថិ សន្តិ​ប​រំ សុ​ខំ សេចក្តីសុខ​អ្វី​ដទៃ ស្មើដោយ​សេចក្តី​ស្ងប់ ពោល​គឺ​ព្រះ​និព្វាន មិន​មាន​ឡើយ ៕ S…28 Mar 2022

Click to comment

Leave a Reply

Your email address will not be published.

Facebook