Connect with us

ព័ត៌មានជាតិ

ការប្រឡងសញ្ញាបត្រ មធ្យមសិក្សាបឋមភូមិ និងទុតិយភូមិ នឹងប្រព្រឹត្តទៅដដែល

(ភ្នំពេញ)៖ សកម្មភាពនៃការប្រឡងសញ្ញាបត្រ មធ្យមសិក្សាបឋមភូមិ និងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នឹងប្រព្រឹត្តទៅដដែល ដោយគ្មានការលុបចោលនោះទេ។

ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅព្រឹកថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា ឯកឧត្តម ហង់ជួន ណារ៉ុន បានគូសបញ្ជាក់ថា ការប្រឡងសញ្ញាបត្រ មធ្យមសិក្សាបឋមភូមិ នឹងប្រព្រឹត្តទៅនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ខាងមុខ។ ចំណែកឯ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០។

ជាមួយគ្នានោះ រដ្ឋមន្ត្រីក្រសួងអប់រំយុវជន បានអំពាវនាវឲ្យសិស្សានុសិស្ស ខិតខំប្រឹងប្រែងរៀនសូត្រឡើងវិញ បន្ទាប់ពីបិទសាលារយៈពេល ២សប្តាហ៍កន្លងមកនេះ ដើម្បីត្រៀមប្រឡងទាំង សញ្ញាបត្រមធ្យមសិក្សាបឋមភូមិ និងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឲ្យមានលទ្ធផលល្អប្រសើរ៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook