ព័ត៌មានជាតិ លោក ង៉ែត ចាន់សុខ ប្រធានការិយាល័យយុវជន នៃមន្ទីអប់រំយុវជននិងកីឡា បំពាក់កន្សែងជូន សមាជិកកាយរិទ្ធកម្ពុជាថ្មី36នាក់… Share Tweet (ភ្នំពេញ)៖ សិស្សានុសិស្សនៅក្នុងវិទ្យាល័យទឹកល្អក់ចំនួន 36នាក់ និង ស្រី 6នាក់នៅក្នុងវិទ្យាល័យទឹកល្អក់បានសច្ចា ប្រណិធានចូលជាសមាជិក សមាជិកាកាយរិទ្ធកម្ពុជា ដើម្បីចូលរួមបម្រើការងារមនុស្សធម៌នៅក្នុងសង្គម។ ពិធីសច្ចាប្រណិធាន និងបំពាក់កន្សែងជូនសមាជិក សមាជិកាកាយរិទ្ធកម្ពុជាថ្មីនេះ ត្រូវបានធ្វើឡើងកាលពីថ្ងៃទី៣០ខែមិនា ឆ្នាំ២០២២ ក្រោមអធិបតីភាពលោក ង៉ែត ចាន់សុខ ប្រធានការិយាល័យយុវជននៃមន្ទី អប់រំយុវជននិងកីឡា រាជធានីភ្នំពេញ និង លោក ឡុច ប៉ូលីន នាយកវិទ្យាល័យ ទឹកល្អក់ លោក សុខ សុធី លោក ណើប វ៉េត នាយករង នៃវិទ្យាល័យ ទឹកល្អក់ លោក មូល ពេជ្រ និល ជំនួយការប្រធានយុវជននៃវិទ្យាល័យទឹកល្អក់ រួមទាំងយុវជន កាយរិទ្ធ រៀមច្បង ផងដែរ។ ក្នុងពិធីនេះ លោក ង៉ែត ចាន់សុខ បានផ្តាំផ្ញើដល់សមាជិក សមាជិកា កាយរិទ្ធថ្មីទាំងអស់ ត្រូវខិតខំឲ្យបានជាដាច់ខាតនូវតួនាទី ភារកិច្ច ស្នូលសម្រាប់សាសនា ជាតិ ប្រជាជន និងសម្រាប់ខ្លួនឯង។ លោក ង៉ែត ចាន់សុខ បានផ្តាំផ្ញើដល់កាយរិទ្ធថ្មីទាំងអស់ ត្រូវខិតខំសិក្សាឲ្យបានពូកែ ដើម្បីក្លាយជាទំពាំង ដ៏មាន សក្តានុពលស្នងឬស្សី ដើម្បីចូលរួមអភិវវឌ្ឍន៍ប្រទេសជាតិឲ្យបានរីកចម្រើន ដូចបណ្តាប្រទេសលើពិភពលោក និងប្រទេសជាតិខាង និងជួយដល់ប្រជាពលរដ្ឋដទៃទៀត ឲ្យទទួលបានឱកាសចូលរួមការអភិវឌ្ឍផងដែរ។ លោក ង៉ែត ចាន់សុខ បានគូសបញ្ជាក់ថា កាយរិទ្ធត្រូវតែជាមនុស្ស ដែលប្រកបដោយសក្តានុពល ដោយចេះបង្ក ឱកាស និងក្តាបចាប់យកឱកាសសម្រាប់អភិវឌ្ឍខ្លួន ឲ្យក្លាយជាកោសិកាដ៏ល្អ របស់សង្គមជាតិ និងសង្គមគ្រួសារ របស់ខ្លួនផងដែរ។ ជាពិសេសត្រូវតែធ្វើជាកូនល្អ សិស្សល្អ និងមិត្តល្អ។ សូមបញ្ជាក់ថា អង្គការកាយរិទ្ធកម្ពុជា ជាចលនាអប់រំដោយស្ម័គ្រចិត្តរបស់កុមារ និង យុវជនមិនធ្វើនយោបាយ ដោយមិនគិតអំពីដើមកំណើតសញ្ជាតិ ហើយចលនាកាយរិទ្ធមានគោលបំណងចូលរួមចំណែក អភិវឌ្ឍកុមារ យុវជនឲ្យមានសក្ដានុពលពេញលេញខាងផ្លូវកាយ ផ្លូវចិត្ត ផ្លូវបញ្ញា ផ្លូវសង្គម និងឲ្យក្លាយជាពលរដ្ឋល្អមានការ ទទួលខុសត្រូវក្នុងសហគមន៍ជាតិ និង អន្តរជាតិ។ សមាជិកកាយរិទ្ធម្នាក់ៗ មានភារកិច្ច ចំពោះសាសនា និង ប្រទេសជាតិ ភារកិច្ចសង្គ្រោះមនុស្សផងទាំងពួង និង ភារកិច្ចចំពោះខ្លួនឯ៕ Post Views: 268 Related Topics: Up Next សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីបានផ្តល់ផ្ទះ១ខ្នង់ដល់អតីតយុទ្ឋជន០១ គ្រួសារនៅខេត្តព្រះវិហារ Don't Miss ធនាគារពិភពលោកបានផ្អាកគម្រោងតម្លៃ៦០០លានដុល្លារក្រោយពេលក្រុមតាលីបង់ហាមសិស្សស្រីចូលរៀន Click to comment Leave a Reply Cancel replyYour email address will not be published. Required fields are marked *Comment * Name * Email * Website Save my name, email, and website in this browser for the next time I comment. Latest Trending Videos កងកម្លាំងប្រដាប់អាវុធ9 hours ago រកឃើញជើងខ្លាំង នៃការប្រកួតកីឡា ស្ប៉េស្យាល់ អូឡាំពិក ថ្នាក់ខេត្ត ប្រចាំឆ្នាំ២០២២ កងកម្លាំងប្រដាប់អាវុធ9 hours ago ទីក្រុង Kyiv ជំរុញឱ្យមានការហាមប្រាមការធ្វើដំណើរលើជនជាតិរុស្ស៊ី នៅពេលដែលទីក្រុងម៉ូស្គូ បង្កើនការវាយលុកនៅភាគខាងកើតអ៊ុយក្រែន កងកម្លាំងប្រដាប់អាវុធ9 hours ago អាជ្ញាធរខេត្តស្ទឹងត្រែង លើក ទឹកចិត្តដល់ប្រជាកសិករចិញ្ចឹម គោ ក្របីឱ្យបានច្រើន ដើម្បីកំណើនសេដ្ឋកិច្ចគ្រួសារ ព័ត៌មានជាតិ3 months ago លោក វរៈសេនីយ៍ឯក ឆៅ ហន មេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងព្រះវិហារ សូមគោរពផ្ញើសារចូលរួមរំលែកទុក្ខដ៏សែនក្រៀមក្រំបំផុត ចំពោះមរណភាពឯកឧត្តម ហ៊ុន ណេង ព័ត៌មានទាន់ហេតុការណ៍3 months ago រូបភាពថតពីអាកាសបង្ហាញខ្មោចយន្តហោះរាប់ពាន់គ្រឿងទុកចោលនៅវាលខ្សាច់រដ្ឋអារីហ្សូណា កងកម្លាំងប្រដាប់អាវុធ3 months ago ពពួកសត្វស្លាបកំពុងរស់នៅតាមតំបន់ព្រៃរ៉ាមសារទន្លេមេគង្គលើបានក្លាយជាផលិតផលទេសចរណ៍នៅឆ្នាំ២០២២នេះ កងកម្លាំងប្រដាប់អាវុធ3 weeks ago ខេត្តព្រះសីហនុស្នើឱ្យម្ចាស់ការដ្ឋានសំណង់ ដែលទទួលបានលិខិតអនុញ្ញាតសាងសង់ ត្រូវតែអនុវត្តតាមស្តង់ដារបច្ចេកទេស ចំរៀងកម្ពុជាសន្តិភាព6 months ago បទ៖ ទំនួញទឹកជំនន់ ច្រៀងដោយលោក ខេវ័ន្ត ចំរៀងកម្ពុជាសន្តិភាព6 months ago បទ កំពតចក្ខុវិស័យទេសចរណ៍ Facebook