Connect with us

ព័ត៌មានជាតិ

សញ្ញា​ដែលបញ្ចាក់​ថា​អ្នកអាច​មាន​ជំងឺ​ឡប់សតិ​(Psychosis)​

ឡប់សតិ​(Psychosis)​គឺជា​ពាក្យ​បច្ចេកទេស​វេជ្ជសាស្ត្រ​ដែល​គេ​ប្រើ​សំដៅ​ទៅលើ​បញ្ហា​សុខភាព​ផ្លូវចិត្ត​ដែល​បាន​បញ្ឈប់​មនុស្ស​ម្នាក់​ពី​ការគិតគូរ​ច្បាស់លាស់ និង​មិន​អាច​បែងចែក​បាន​ពី​ភាពខុសគ្នា​រវាង​ការពិត និង​ការ​ស្រមើរ​ស្រមៃ​របស់​ពួកគេ ហើយ​នឹង​ការសំដែង​ចេញ​នៅ​ក្នុង​វិធី​ធម្មតា​មួយ​បាន​។ រោគសញ្ញា​ចម្បង​ធំៗ​ពីរ​នៃ​ជំងឺ​ឡប់សតិ​(psychosis)​មានដូចជា​៖

១, ការ​មមើរ​មមាយ​(Hallucination) វា​គឺជា​ការទទួល​ដឹង​ញ្ញាណ​អ្វីមួយ​ដែល​មិន​មាន​ឡើយ​នៅក្នុង​ការពិត​។ ការ​មមើរ​មមាយ​អាច​កើតឡើង​នៅ​គ្រប់​ញ្ញាណ​ទាំង​ប្រាំ​របស់​អ្នក​។​

  • ចក្ខុ​វិញ្ញាណៈ អ្នក​ដែល​មាន​ជំងឺ​ឡប់សតិ​(psychosis) អាច​មើលឃើញ​ពណ៌ និង​រូបរាង ឬ មើល​ឃើញ​មនុស្ស ឬ​សត្វ​ដែល​មិន​មាន​សោះ​។​
  • សោត​វិញ្ញាណៈ អ្នក​ដែល​មាន​ជំងឺ​ឡប់សតិ​(psychosis)​អាច​ឮ​សំលេង​ដូច​ជា​ខឹង ឬ សំលេង​មិន​ល្អ ឬ​ជា​សំលេង​ដែល​គេ​លក​លឺ​យ​អោយ​ខ្លួន​។​
  • កាយ​វិញ្ញាណៈ ការ​មមើរ​មមាយ​ដែល​ជួប​ញឹកញាប់​គឺ​មាន​អា​រម្ម​រណ៏ថា​មាន​សត្វល្អិត វារ​នៅលើ​ស្បែក​របស់គេ​។​
  •  ឃាន​វិញ្ញាណៈ ជាធម្មតា​ជា​ក្លិន​ចម្លែក ឬ​ក្លិន​មិនល្អ​។​
  • ជីវ​ហា​វិញ្ញាណៈ មនុស្ស​មួយចំនួន​ដែល​មាន​ជំងឺ​ឡប់សតិ​(psychosis)​បាន​ត្អូញត្អែរ​ពី​ការ​មាន​រសជាតិ​មិនល្អ​ជាប់​នៅ​ក្នុង​មាត់​របស់​ពួកគេ​។​

២, ការជឿរ​លើ​អ្វី​មួយ​ដែល​មិនមែន​ជា​ការពិត​(Delusion) គឺជា​ជំនឿ​យ៉ាង​មុតមាំ​ទៅលើ​អ្វីមួយ​ដែល​មិន​គួរ​អោយ​ជៀរ ចម្លែកៗ ឬ​មិន​ពិត​ជាក់ស្តែង​។ ឧទាហរណ៏ៈ​

  • មនុស្ស​ម្នាក់​ដែល​មាន​ជំងឺ​ឡប់សតិ​(psychosis) ជា​ញឹកញាប់​ជឿ​ថា​មាន​បុគ្គល​ណា​ម្នាក់ ឬ​មនុស្ស​មួយ​ក្រុម​បាន​រៀបចំ​ផែនការ​សម្លាប់ ឬ​ធ្វើ​បាប​ពួកគេ​។ នេះ​អាច​នាំអោយ​គេ​មាន​ឥរិយាបទ​មិន​ប្រក្រតី​។ ឧទាហរណ៍​មនុស្ស​ម្នាក់​ដែល​មាន​ជំងឺ​ឡប់សតិ​(psychosis) អាច​បដិសេធ​មិន​នៅក្នុង​បន្ទប់​ដែល​មាន​ទូរស័ព្ទ​នៅ​ខាងក្នុង​ដោយសារតែ​ពួកគេ​បាន​ជឿជាក់ថា​ទូរស័ព្ទ​គឺជា​ឧបករណ៍​ដែល​គេ​ប្រើ​ដើម្បី​គ្រប់គ្រង​ចិត្ត​របស់​គេ​។​
  • មនុស្ស​ខ្លះ​ទៀត​ដែល​មាន​ជំងឺ​ឡប់សតិ​(psychosis) អាច​គិត​ថា​ខ្លួនឯង​អស្ចារ្យ​លើសគេ ដោយ​ពួកគេ​បាន​ជឿជាក់ថា​ពួកគេ​មាន​អនុភាព ឬ​មាន​សិទ្ធ​ដ៏​អ​ស្ចរ្យ​ណាមួយ​។ ឧទាហរណ៍​ពួកគេ​អាច​គិត​ថា​ពួកគេ​គឺជា​អ្នកគ្រប់គ្រង​ប្រទេស​មួយ ឬ​មាន​អនុភាព​អាច​ប្រោស​មនុស្ស​ដែល​ស្លាប់​អោយរ​ស់​វិញ​បាន​។​

​ការរួម​បញ្ចូល​គ្នា​នៃ​ការ​មមើរ​មមាយ​(Hallucination) និង​ការ​ជៀរ​លើ​រឿង​មិន​ពិត​(delusion)​អាច បណ្តាល​អោយ​មាន​ការរំខាន​ធ្ងន់ធ្ងរ​ទៅ​នឹង​ការទទួល​ញ្ញាណ ការគិត អារម្មណ៍ និង​អាកប្បកិរិយា​៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook