Connect with us

ព័ត៌មានជាតិ

អូស្ត្រាលី​ ប្រកាស​ផ្តល់ជំនួយ៧០លាន​ដុល្លារ​ សម្រាប់​អភិវឌ្ឍ​ហេ​ដ្ឋារចនាសម្ព័ន្ធ​នៅ​កម្ពុជា

ភ្នំពេញៈ រដ្ឋាភិបាល​អូស្ត្រាលី តាមរយៈ​ស្ថានទូត​របស់ខ្លួន បានប្រកាស​ពី​ការផ្តល់​ជំនួយ ​ប្រមាណ៧០លាន​ដុល្លារ​អាមេរិក​បន្ថែមទៀត ដើម្បី​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​នានា​នៅក្នុង​ប្រទេស​កម្ពុជា។

ស្ថានទូត​អូស្ត្រាលី​ឱ្យដឹង​នៅ​ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ ២០២០នេះ បានឱ្យដឹងថា ផ្អែកលើ​ការវិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ ដែលមាន​ស្រាប់​នៅក្នុង​កម្ពុជា អូស្ត្រាលី នឹង​ផ្តល់ជំនួយ ចំនួន៧០លាន​ដុល្លារ​បន្ថែមទៀត ដើម្បី​ជួយ​រៀបចំ​ផែនការ​រចនា​និង​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ ប្រកបដោយ​គុណភាព​ខ្ពស់ ដើម្បី​គាំទ្រ​ដល់​ការស្តារ​សេដ្ឋកិច្ច​របស់​អាស៊ាន។

ស្ថាន​ទូ​បន្តថា​ជំនួយ​នេះ​នឹង​ជួយ​ប្រទេស​កម្ពុជា អភិវឌ្ឍ​គម្រោង​ដែល​ខ្លួន​ត្រូវការ ដើម្បី​បង្កើន​សេដ្ឋកិច្ច​របស់ខ្លួន និង​ធ្វើឱ្យ​ប្រសើរឡើង នូវ​ការទទួលបាន​សេវាកម្ម សម្រាប់​ប្រជាជន​កម្ពុជា​ទាំងអស់ តាមរយៈ​ផ្លូវថ្នល់​ល្អប្រសើរ ទឹកស្អាត ថាមពល​អាច​ទុកចិត្តបាន​និង​មាន​និរន្តរភាព ព្រមទាំង​ហេដ្ឋារចនាសម្ព័ន្ធ​ឌីជីថល​ដែល​អាច​ដំណើរការបាន។

ស្ថានទូត​បញ្ជាក់ទៀតថា ជាមួយ​អាស៊ាន​អូស្ត្រាលី​ប្តេជ្ញាចិត្ត ចំពោះ​តំបន់​ដែល​ធន់​និង​មាន​បរិ​យាប​ន្ន។ ក្រៅពីនេះ ចាប់ពី​ឆ្នាំ១៩៩២ រហូតមកដល់​ឆ្នាំ ២០១៩ កន្លងមកនេះ រដ្ឋាភិបាល​នៃ​ប្រទេស​អូស្ត្រាលី ក៏បានផ្តល់​ហិរញ្ញប្បទាន​ឥត​សំណង​ប្រមាណ១០៣៩លាន​ដុល្លារ​អាមេរិក ដល់​ការអភិវឌ្ឍ​ប្រទេស​កម្ពុជា ដោយ​ផ្តោតលើ​វិស័យ​អាទិភាព​ចំនួន ៤ គឺ​កសិកម្ម ហេដ្ឋារចនាសម្ព័ន្ធ អប់រំ និង​សុខាភិបាល និង​អភិបាលកិច្ច។

រដ្ឋាភិបាល​អូស្ត្រាលី បច្ចុប្បន្ន​បាននិងកំពុង​អនុវត្ត​គម្រោងកម្មវិធីសំខាន់ៗចំនួន៩ ដើម្បី​ចូលរួម​អភិវឌ្ឍ​សេ​ដ្ក​កិច្ច​សង្គម​នៅ​កម្ពុជា ដែលមាន​ទំហំ​ថវិកា​ចំនួន​ជាង២៥៧លាន​ដុល្លារ៕

Click to comment

Leave a Reply

Your email address will not be published.

Facebook