Connect with us

កងកម្លាំងប្រដាប់អាវុធ

សង្គមស៊ីវិលចិនចូលរួមដោះស្រាយបញ្ហាប្រឈមជីវភាពដល់ប្រជាជនក្រីក្រនៅក្នុងស្រុកបន្ទាយស្រី

​  សៀមរាប៖ រសៀលថ្ងៃទី១ ខែមេសា ឆ្នាំ២០២២ លោក ងន ប៊ុនធី អភិបាលរងស្រុកបន្ទាយស្រីបាននាំយកអំណោយរបស់មូលនិធិចិនPeaceland សមាគមពុទ្ធសាសនិកកម្ពុជា-ចិន និងសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន និងថវិកាផ្ទាល់របស់លោក ដែលសរុបរួមមានគ្រឿងឧបភោគបរិភោគចែកជូនប្រជាពលរដ្ឋ២០គ្រួសារ ដែលរស់នៅក្នុងឃុំឃុនរាម ចំនួន ១០ គ្រួសារ និងឃុំរំចេកចំនួន១០គ្រួសារ ដោយក្នុង១គ្រួសារ អង្ករចំនួន១០គីឡូក្រាម ទឹកស៊ីអ៊ីវ១យួរ ទឹកត្រី ១យួរ និងថវិកា១ម៉ឺនរៀល។

ក្នុងនាមប្រជាពលរដ្ឋ២០គ្រួសារ លោក ងន ប៊ុនធី បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ ទឹកចិត្តដ៏ប្រសើរនៃសង្គមស៊ីវិលចិនដែលជានិច្ចកាលតែងបានជួយសម្រាលទុក្ខលំបាក និងបំពេញបាន នូវតម្រូវការជាក់ស្តែងជូនដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន។ បន្ថែមពីលើអំណោយដែលបាន ផ្តល់ជូន ខាងលើ សមាគមពុទ្ធសាសនិកកម្ពុជា-ចិនរួមជាមួយសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា។

-ចិនគ្រោងនឹងចូលរួមរៀបចំកន្លែងចម្រោះទឹកស្អាតខ្នាតតូច បន្ថែមពីលើការផ្តល់ថវិកាជាច្រើនសម្រាប់ជួយ បោសសម្អាតមីនជូនដល់ប្រជាពលរដ្ឋរស់នៅក្នុងឃុំឃុនរាមមូលនិធិចិនPeaceland កាលពីខែធ្នូ ឆ្នាំ២០២១បានជួយផ្តល់បន្ថែមនូវអាងចិញ្ចឹមត្រីចំនួន២ដល់គ្រួសារដែលមានជីវភាពខ្វះខាត។

លោកអភិបាលរងស្រុកក៏បានថ្លែងនូវដឹងគុណចំពោះលោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិនដែលតែងបានខិតខំកៀងគរនិងស្វែងរកប្រភពជំនួយដើម្បីជួយដល់ប្រជាពលរដ្ឋនៅក្នុងស្រុកបន្ទាយស្រី។

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook