Connect with us

ព័ត៌មានទាន់ហេតុការណ៍

ប្រទេសចិន​និយាយថា អាម៉េរិក​ជា​អ្នក​នាំអាទិ៍​អោយ​ផ្ទុះ​សង្គ្រាម​នៅ​អ៊ុ​យក្រែន​

(​ប៉េកាំង​)៖ ចិន​កំពុង​ចោទ​អាម៉េរិក​ថា​ជា​អ្នក​ញុះញុង​បង្ក​សង្គ្រាម​នៅ​អ៊ុ​យក្រែន និង​ថា​អង្គការ​ណា​តូ​(NATO)​នេះ​គួរ​ត្រូវ​រំលាយ​ចោល​តាំង​ពី​សហភាពសូវៀត​ដួល​រលំ​មក​ម្ល៉េះ នេះតមព័ត៌មានដែលអង្គភាពកម្ពុជាសន្តិភាពទទួលបាននៅ ព្រឹក ថ្ងៃសៅរ៍ ទី ០២ ខែ មេសា ឆ្នាំ ២០២២ ​។​

​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​លោក ចា​វ លី​ជៀន​(Zhao Lijian)​បាន​ប្រាប់​អ្នកយក​ព័ត៌មាន​ក្នុង​សន្និសីទកាសែត​ប្រចាំ​ថ្ងៃមួយកាលពីថ្ងៃសុក្រ​ថា​«​ក្នុងនាម​ជា​អ្នកបង្ក​បញ្ហា​និង​អ្នក​ញុះញង់​នាំមុខ​គេ​ក្នុង​វិបត្តិ​​អ៊ុ​យក្រែន អាម៉េរិក​បាន​ដឹកនាំ​អង្គការ​ណា​តូ​អោយ​ពង្រីក​ខ្លួន គឺ​បញ្ចូល​សមាជិក​ថ្មី​ចំនួន​ប្រាំ​ជុំ​ឆ្ពោះ​មក​ទិសខាងកើត​នៅ​រយៈពេល​ពីរ​ទសវត្សរ៍​មក​នេះ ក្រោយ​ឆ្នាំ​១៩៩៩»​ មហិច្ចតារបស់អាមេរិកនេះហើយដែលជាមូលហេតុនៃសង្គ្រាមនៅអ៊ុយក្រែន។​

​លោក​ចាវ​បាន​បន្តថា «​ចំនួន​សមាជិក​ណា​តូ​បាន​កើន​ពី​១៦​មក​៣០ និង​ពួក​គេ​ធ្វើ​ដំណើរ​ឆ្ពោះ​មក​ខាងកើត​ឥត​ឈប់​បាន​ចម្ងាយ​ជាង​១.០០០​គីឡូម៉ែត្រ​មក​ដល់​កន្លែង​មួយ​ក្បែរ​ព្រំដែន​រុស្ស៊ី ដោយ​រុញ​​រុស្ស៊ី​អោយ​ខ្ទប់​ជញ្ជាំង​បន្តិច​ម្តងៗ​» រហូតរុស្ស៊ីទ្រាំលែងបានរហូតឈានដល់ការវាយលុកចូលអ៊ុយក្រែនដើម្បីកុំឪ្ប្រប្រទេសនេះ​ចូលជាសមាជិកណាតូ។​

​សូមបញ្ជាក់​ថា​ចិន​អះអាង​ថា​ខ្លួន​មិន​ឈរ​នៅ​ខាង​ណា​ក្នុង​ជម្លោះ​នេះ តែ​រដ្ឋាភិបាល​ក្រុង​ប៉េកាំ​ង​បាន​ប្រកាស​ភាពជា​ដៃគូ​«​គ្មាន​ព្រំដែន​»​ជាមួយ​រដ្ឋាភិបាល​ក្រុង​មូ​ស្គូ​និង​មិន​ព្រម​ប្រកាស​ថ្កោលទោស​​ប្រតិបត្តិការ​យោធា​រុស្ស៊ី​នៅ​អ៊ុយ​ក្រែនថា​ជា​ការឈ្លានពាន​មួយ ហើយក៏​មិន​ព្រម​ដាក់​ទណ្ឌកម្ម​លើ​រុស្ស៊ី​ដែរ​។​

​ការលើក​ហេតុផល​របស់​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​នេះ​កើតឡើង​នៅពេល​មេដឹកនាំ​ចិន​និង​សហភាព​អឺរ៉ុប​ជួប​ពិភាក្សា​គ្នា ដោយ​បញ្ហា​អ៊ុយ​ក្រែន​ត្រូវ​លើក​មក​និយាយ​គ្នា​។​ពួក​មន្ត្រី​អឺរ៉ុប​និយាយ​​ថា​ពួកគេ​កំពុង​ស្វែងរក​ការសន្យា​ពី​ចិន​ថា​ខ្លួន​មិន​បំផ្លាញ​ទណ្ឌកម្ម​លើ​រុស្ស៊ី​និង​ជួយ​កិច្ចខិតខំ​របស់​ពិភពលោក​ដើម្បី​បញ្ឈប់​ការប្រយុទ្ធ​គ្នា​នៅ​អ៊ុ​យក្រែន​។​

​កន្លង​មក​ចិន​បាន​និយាយថា អាម៉េរិក​គួរ​ពិចារណា​ការព្រួយបារម្ភ​របស់​ចិន​អំពី​ការដាក់ទណ្ឌកម្ម​លើ​រុស្ស៊ី ពីព្រោះ​វា​កាន់តែ​ធ្វើអោយ​ទស្សនវិស័យ​សេដ្ឋកិច្ចពិភពលោក​អាក្រក់​ទៅ ដោយ​គ្មាន​អាច​បញ្ចប់​​ជម្លោះ​អី​ទេ​។​

​កាលពី​ថ្ងៃ​ចន្ទ​សប្តាហ៍​នេះ អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​ម្នាក់​ទៀត​លោក​វ៉ាង វិន​ប៊ីន​( Wang Wenbin)​បាន​និយាយថា ចិន​និង​បណ្តា​ប្រទេស​ផ្សេងទៀត ជឿថា​«​ប្រជាជន​គ្រប់​ប្រទេស​មិន​មាន​​ការទទួលខុសត្រូវ​ចំ​ពោះ​ការបង់​តំលៃ​សង្គ្រាម​ភូមិសាស្ត្រ​នយោបាយ និង​ល្បែង​របស់​មហាអំណាច​ទេ​»​។​

​លោក​វ៉ាង​បាន​និយាយថា «​បញ្ហា​ឥឡូវ​មិនមែន​អំពី​នរណា​ជួយ​រុស្ស៊ី​អោយ​គេច​ទណ្ឌកម្ម​ទេ តែ​អំពី​ទំនាក់ទំនង​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​ធម្មតា​រវាង​ប្រទេស រួម​មាន​ចិន …​។​យើង​អំពាវនាវ​អោយ​អាម៉េរិក​​ពិចារណា​ការព្រួយបារម្ភ​របស់​ចិន​អោយ​មែនទែន នៅពេល​និយាយ​ពាក់ព័ន្ធ​នឹង​បញ្ហា​អ៊ុយ​ក្រែ​ន​និង​ទំនាក់ទំនង​ជាមួយ​រុស្ស៊ី ហើយ​កុំ​បំផ្លាញ​សិទ្ធិ​និង​ផលប្រយោជន៍​ស្របច្បាប់​របស់​ចិន​ក្នុង​វិធី​ណាមួយ​» ឪ្យសោះព្រោះវានឹងនាំមកផលវិបាកតាមក្រោយជាមិនខាន៕

 

 

Click to comment

Leave a Reply

Your email address will not be published.

Facebook