Connect with us

ព័ត៌មានទាន់ហេតុការណ៍

តៃវ៉ាន់ នឹងផលិតនាវាមុជទឹក៨គ្រឿងថែមទៀត ដើម្បីទប់ទល់ឥទ្ធិពលចិន

អន្តរជាតិ៖ ក្រោមផែនការពង្រឹងសមត្ថភាពយោធាតៃវ៉ាន់ ដើម្បីតស៊ូនឹងការធ្វើទំនើបកម្មយោធាយ៉ាងឆាប់រហ័សរបស់ចិន នៅសប្ដាហ៍ក្រោយនេះរដ្ឋាភិបាលកោះតៃវ៉ាន់ បានប្រកាសថា ខ្លួននឹងចាប់ផ្ដើមដំណើរការផលិតនាវាមុជទឹកស៊េរីថ្មី ដែលជាផលិតផលនៅក្នុងស្រុកចំនួន ០៨គ្រឿងថែមទៀត។

បើតាមទីភ្នាក់ងារសារព័ត៌មាន CNA នៅថ្ងៃសុក្រ ទី២០ ខែវិច្ឆិកាឆ្នាំ២០២០ បានចុះផ្សាយថា កោះតៃវ៉ាន់ដែលចិនចាត់ទុកថា ត្រឹមតែជាខេត្តមួយរបស់ខ្លួននោះ បច្ចុប្បន្នមាននាវាមុជទឹកក្នុងចំនួនតែ ០៤គ្រឿងប៉ុណ្ណោះ ដោយពីរគ្រឿងជាប្រភេទនាវាមុជទឹក សល់ពីសម័យសង្រ្គាមលោកលើកទី  ដែលមិនអាចប្រៀបធៀបជាមួយនាវាចម្បាំង បំពាក់ទៅដោយអាវុធនុយក្លេអ៊ែរ របស់កងទ័ពជើងទឹកចិនបាននោះទេ។ បើតាមការគ្រោងទុកនាវាមុជទឹកដំបូងបំផុតនៃនាវាមុជទឹកទាំងនេះ នឹងត្រូវដាក់ឱ្យប្រើប្រាស់នៅចុងឆ្នាំ២០២៤។

បច្ចុប្បន្នអាជ្ញាធរកោះតៃវ៉ាន់ អះអាងថា ខ្លួនកំពុងស្ថិតនៅក្រោមការគំរាមកំហែងកាន់តែខ្លាំងពីចិន ដែលកំពុងបង្កើនសកម្មភាពយោធា នៅក្បែរៗដែនកោះជាសម្ព័ន្ធមិត្តមិនផ្លូវការរបស់សហរដ្ឋអាមេរិកមួយនេះ ក្នុងនោះរួមមានទាំងការបញ្ជូនយន្ដហោះចម្បាំងឱ្យហោះឆ្វែល និងចូលក្នុងដែនអាកាសកោះតៃវ៉ាន់ជាដើម។

គួរបញ្ជាកថា កាលពីឆ្នាំ២០១៩កន្លងទៅ ប្រទេសចិន ធ្លាប់បានព្រមានយ៉ាងធ្ងន់ធ្ងរថា ចិននឹងប្រើប្រាស់កម្លាំងបាយ នៅក្នុងករណីដែលកោះតៃវ៉ាន់ហ៊ានប្រកាសឯករាជ្យ ឬនៅពេលមានបរទេសណាមួយ ចង់មកបំបែកតៃវ៉ាន់ចេញពីចិន​​ ៕

Click to comment

Leave a Reply

Your email address will not be published.

Facebook