Connect with us

ព័ត៌មានជាតិ

រដ្ឋបាលរាជធានីភ្នំពេញ​បានចេញសេចក្តីជូនដំណឹងស្តីពីការប្រមូលសំរាមនិងសំណល់រឹងនៅរាជធានីភ្នំពេញសម្រាប់ខែតុលានេះ

រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានចេញសេចក្ដីជូនដំណឹងស្ដីពីការប្រមូលថ្លៃសេវាប្រមូលសំរាម និងសំណល់រឹង នៅរាជធានីភ្នំពេញ សម្រាប់ខែតុលា ឆ្នាំ២០២០។នេះបើតយោងតាមសេចក្តីជូនដំណឹងដែល​ កម្ពុជា​ សន្តិភាពទទួលបាន​នៅរសៀលថ្ងៃទី ២០​តែវិច្ឆិការឆ្នាំ២០២០នេះ។

បើតាមសេចក្តីជូនដំណឹងខាងលើបានអោយដឹងថា​ នាពេលនេះបច្ចុប្បន្ននេះ រដ្ឋបាលរាជធានីភ្នំពេញ កំពុងទទួលការបង់ថ្លៃសេវាប្រមូលសំរាម និងសំណល់រឹង សម្រាប់ខែតុលា ឆ្នាំ២០២០ ចំពោះប្រជាពលរដ្ឋដែលខកខានមិនបានបង់ថ្លៃសេវា សម្រាប់ខែកញ្ញា និងខែមុនៗកន្លងមក រដ្ឋបាលរាជធានី បានអនុវត្តវិធានការដោយកត់ត្រាជាបំណុលរួចហើយ។រដ្ឋបាលរាជធានីភ្នំពេញ បានអះអាងថា ខ្លួនបន្ដប្រកាន់យកភាពអត់ធ្មត់មិនអនុវត្តវិធានការរដ្ឋបាល និងច្បាប់ ដោយនៅតែទុកឱកាសឲ្យប្រជាពលរដ្ឋ ជាអាជីវករ ពាណិជ្ជករ សិប្បករ ធុរៈជនភ្ញាក់រលឹក និងរួសរាន់បង់ថ្លៃសេវាប្រមូលសំរាម សំណងរឹង ឲ្យបានទាន់ពេលវេលាកំណត់។ ដោយឡែក ថ្លៃសេវាប្រមូលសំរាមខែតុលា ឆ្នាំ២០២០ ត្រូវកំណត់នៅត្រឹមថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០។

រដ្ឋបាលរាជធានីភ្នំពេញ បានអោយដឹងបន្តថា​ ចំពោះការបង់ថ្លៃសាំរាមនិងសំណល់រឹងនេះ ​​បងប្អូនអាចមើលលេខសំគាល់អថិជន​ នៅក្នុងវិក័្កយបត្រអគ្គិសនី ដែលអាចធ្វើការទូទាត់តាមប្រព័ន្ឋអេឡេចត្រូនិច និងបញ្ជរធនាគារដៃគូរណាមួយក៏បាន៕

Click to comment

Leave a Reply

Your email address will not be published.

Facebook