Connect with us

ព័ត៌មានជាតិ

ស្ពានមួយខ្សែឆ្លងកាត់ទន្លេពី​ភ្នំ​ពេញ ភ្ជាប់ទៅខេត្តកណ្តាល ត្រូវបានកូរ៉េខាងត្បូងឯកភាព​ជួយ​សា​ង​សង់

ភ្នំពេញ៖ ស្ពានមួយខ្សែឆ្លងកាត់ទន្លេនៅភូមិសាស្ត្រក្នុងរាជធានីភ្នំ​ពេញ ភ្ជាប់ទៅខេត្តកណ្តាល ត្រូវបានរដ្ឋាភិ​បាល​កូរ៉េខាងត្បូងបានឯកភាពជួយសាងសង់ហើយ បន្ទាប់ពីមានការស្នើសុំពីរាជរដ្ឋាភិបាលកម្ពុជា មិន​ទាន់​អាចប​ញ្ជាក់ពីទីតាំង និងទំហំទឹកប្រាក់ដែលត្រូវ​សាងសង់នៅឡើ​យ​​។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ត្រូវបាន​ Fresh News​ ដក​ស្រង់សម្ដីនៅថ្ងៃទី២០ ខែវិច្ឆិកានេះថា «តបតាមសំណើរបស់សម្តេចតេជោ ហ៊ុន សែ​ន គេបា​នឯកភាពជួ​យ​សា​ង​សង់ស្ពានមួយនៅក្នុងរាជធានីភ្នំពេញរបស់យើងហើយ។ តែក្រុម​​ការ​ងា​រ​បច្ចេក​ទេសនៃ​ប្រទេ​សទាំ​ងពី​រកំ​ពុ​ងសិក្សា​ និងរើសទីតាំង»។

លោក​ ស៊ុន ចាន់ថុល មិនទាន់អាចបញ្ជាក់ពីទីតាំង និងទំហំទឹកប្រាក់ដែលត្រូវ​សាងសង់នៅឡើ​យ​នោះទេ។ លោកគ្រាន់តែបញ្ជាក់ថា ជាស្ពានឆ្លងកាត់ទន្លេ និងមានទីតាំងក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។

សម្តេច​ធ្លាប់បានលើកឡើងថា ក្នុងដំណើរទស្សនកិច្ច​ទៅកាន់​ប្រ​ទេ​សកូរ៉េខាងត្បូងកាលពីដើមឆ្នាំ២០២០នេះ សម្តេចបានស្នើទៅកាន់ប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ចែ​អ៉ីន ជួយសាងសង់ស្ពាន​ឆ្លងកាត់ទ​ន្លេនៅ​កម្ពុ​ជា។

សម្តេច​បានលើកឡើងថា បច្ចុប្បន្នមានស្ពានមិត្តភាពកម្ពុជា-ចិន, ស្ពានមិត្តិភាពកម្ពុជា-ជប៉ុន ឆ្លងកាត់​ទន្លេ​​អស់​​ហើ​យ​​ ប៉ុន្ដែនៅ​មិនទាន់មានស្ពានមិត្តភាពកម្ពុជា-កូរ៉េ ឆ្លងកាត់ទន្លេនៅឡើយ។ ដូច្នេះសម្តេចក៏​បានស្នើ​ប្រ​​ធា​នាធិប​តីកូរ៉េជួយសាងសង់ស្ពានមិត្តភាពឆ្លងកាត់ទន្លេ។

សម្តេច​ធ្លាប់បានបញ្ជាក់ថា ស្ពានឆ្លងកាត់ទន្លេដែលសម្តេចចង់សាងសង់នោះ គឺតភ្ជាប់រា​ជ​ធានី​ភ្នំពេញ ក្នុង​ភូ​មិ​សាស្ត្រទឹកដីជ្រោយចង្វា ឆ្ពោះទៅឃុំស្វាយជ្រុំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

ស្ពានឆ្លងកាត់ទន្លេតភ្ជាប់ពីរាជធានីភ្នំពេញ ឆ្ពោះទៅឃុំស្វាយជ្រុំ ជាសមិទ្ធផលមួយដែលពល​រដ្ឋក្នុងរាជធានី​ភ្នំ​ពេ​ញ និងខេត្តកណ្តាលរំពឹងចង់ឃើញជាយូរណាស់មកហើយ។ បើសិនជាស្ពាននេះលេចចេញជារូបរាង នឹង​ក្លា​យជាសម្បត្តិដ៏មហាសាលសម្រាប់ប្រជាពលរដ្ឋធ្វើដំណើរ និងដឹកជញ្ជូនកសិផលរបស់ពួកគេ៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook