Connect with us

កងកម្លាំងប្រដាប់អាវុធ

អង្គការជីវិតធម្មជាតិនៅកម្ពុជាចាប់ផ្តើមអនុវត្តន៍គម្រោងគ្រប់គ្រងសំបកថ្នាំពុលគីមីកសិកម្ម ក្នុងភូមិគោលដៅដែលនៅជាប់តំបន់ការពារទេសភាពអន្លង់ព្រីង

អង្គការជីវិតធម្មជាតិនៅកម្ពុជាចាប់ ផ្តើមអនុវត្តន៍គម្រោងគ្រប់គ្រងសំបកថ្នាំ ពុលគីមីកសិកម្មក្នុងភូមិគោលដៅដែលនៅជាប់តំបន់ការពារទេសភាពអន្លង់ព្រីងក្នុងគោលបំណងកាត់បន្ថយឱ្យខានតែបានពីការបំពុលបរិស្ថាននិងធនធានធម្មជាតិ

លោក ប៊ូ វរសក្ស នាយកកម្មវិធីអង្គការជីវិតស្វតស្លាបប្រចាំកម្ពុជា បានឱ្យដឹងថា គម្រោងគ្រប់គ្រង សំបកថ្នាំពុលគីមី កសិកម្មបានចាប់ផ្ដើមឡើងដោយសាកល្បងក្នុងភូមិគោលដៅដែល នៅជាប់តំបន់ការពារ ទេសភាពអន្លង់ព្រីង ស្ថិតនៅក្នុងឃុំបឹងសាលាខាងត្បូង និងឃុំព្រែក ក្រឹស ស្រុកកំពង់ត្រាច ខេត្តកំពត ចាប់ តាំងពីឆ្នាំ២០១៩ មកម្ល៉េះ ដោយមានគោលបំណងកាត់បន្ថយផលប៉ះពាល់ពីការទុកដាក់ សំបកថ្នាំពុលគីមី កសិកម្មមិនត្រឹមត្រូវបន្ទាប់ពីប្រើប្រាស់រួច ដែលអាចធ្វើឱ្យមានផលប៉ះពាល់ដល់សុខភាពសាធារណៈ និងការបំពុលបរិស្ថាន ជាពិសេសតំបន់ដីសើមអន្លង់ព្រីង ជាទីជំរករកចំណីសម្រាប់សត្វក្រៀល និងសត្វស្លាបទឹកផ្សេងៗទៀត។

លោកបានបន្តថា គម្រោងបានធ្វើការប្រជុំតាមភូមិជាមួយកសិករជាពិសេសអ្នកបាញ់ថ្នាំពុល ដែលជាក្រុមគោលដៅ ដោយមានការចូលរួមសម្របសម្រួលពីអាជ្ញាធរភូមិឃុំ ដើម្បីពិភាក្សាអំពីបញ្ហាប្រឈមដែលកើតមានឡើងទាក់ទងនឹងការទុកដាក់សំណល់ សំបកថ្នាំពុលឱ្យបានត្រឹមត្រូវ  ដោយជាលទ្ធផល តាមរយៈការស្នើសុំ ពីសមាជិកអង្គប្រជុំសម្រេចធ្វើ ធុង សំរាម សាងឡើងពីបេតុង និងមានគម្របបិទជិត ត្រូវបានឯកភាពក្នុងការសាងសង់តាម ទីតាំងគោលដៅផ្សេងៗក្នុងភូមិដើម្បីបង្កើនភាពងាយស្រួលដល់ប្រជាជនក្នុងការយកសំបកថ្នាំពុលមកដាក់ក្នុងធុងដែលបានដំឡើងជូននេះ។

«យើងឃើញថា គាត់មានការចូលរួមច្រើន ជាពិសេសឃុំគោលដៅដែលយើងបានផ្សព្វផ្សាយជាប្រចាំហើយឃើញ ថាការចោលពាសវាលពាសកាលមានការកាត់បន្ថយ យើងចាំមើលទៀតថា តើមានសត្វស្លាបឬសត្វផ្សេងៗទៀតមានការពុលនៅក្បែរៗនឹងដែរទេ ព្រោះនៅក្នុងឆ្នាំ ២០១៩ យើងមានឃើញសត្វក្រៀលស្លាប់ដោយសារជាតិពុល រហូតទៅដល់៩ក្បាល ចឹងយើងនឹងបន្តទៀតដោយសារមានប្រជាជនចូលរួម សហគមន៍ចូលរួម កាត់ បន្ថយការចោលសំបកថ្នាំ តើវាមានអ្វីប្រែ ប្រួលបន្ថែមទៀតទាក់ទងនឹងជីវ:ចម្រុះនៅតំបន់ជុំវិញតំបន់ទីតាំងដែលមានសត្វក្រៀលរស់នៅ»។

លោកបានបន្ថែមថា គណៈកម្មការគ្រប់ គ្រងសំណល់បានធ្វើសកម្មភាពរបស់ខ្លួនដោយផ្តោតលើការអប់រំផ្សព្វផ្សាយអង្កេតតាមដានការទុកដាក់សំបកថ្នាំពុលគីមី កសិកម្មរៀងរាល់រដូវកាលក្នុងឆ្នាំនីមួយៗនិងធ្វើការប្រមូលសំណល់ទាំងនោះទៅទុកដាក់ទីតាំងមានសុវត្ថិភាព។ ដោយការស្វែងរកឡសម្រាប់រំលាយសំណល់គ្រោះថ្នាក់ទាំងនេះតាមលក្ខណ:បច្ចេក ទេសមានការលំបាកច្រើន គម្រោងបាន សម្រេចស្នើសុំទីតាំងចាក់សំរាមរដ្ឋបាលស្រុកកំពង់ត្រាចដើម្បីសាងសង់ឃ្លាំងស្កុកសំបកថ្នាំគីមីកសិកម្មទាំងនេះជាបណ្ដោះ អាសន្ន ខណ:ដែលក្រុមការងារចំណាយ ពេលស្វែងរកទីតាំងឡដែលមានសមត្ថ ភាពនិងស្របតាមលក្ខខណ្ឌបច្ចេកទេសដើម្បីធ្វើការរំលាយ។ មួយវិញទៀតឡដុតសំណល់គ្រោះថ្នាក់ក្នុងខេត្តកែបដែលកសាងសមស្របតាមលក្ខខណ្ឌបចេ្ចកទេសដោយក្រសួងបរិស្ថាននិងស្ថិតក្រោមការគ្រប់គ្រងពីមន្ទីរបរិស្ថានខេត្តកែបត្រូវបានជ្រើសរើសដើម្បីធ្វើការរំលាយ។

សូមជម្រាបថា ឆ្នាំ២០២២នេះក្រុមការ ងារនៅទីវាលបានធ្វើការនាំយកសំបកថ្នាំពុលគីមីកសិកម្មចំនួន២៣បាវដែលបានស្តុកទុកក្នុងលូស្តុកបណ្តោះអាសន្នអស់រយៈពេល០៣ឆ្នាំមកហើយទៅរំលាយនៅទីតាំងឡដុតសំណល់គ្រោះ ថ្នាក់ក្នុងខេត្តកែប៕

Click to comment

Leave a Reply

Your email address will not be published.

Facebook