Connect with us

ព័ត៌មានជាតិ

រដ្ឋាភិបាល​ផ្ដល់​ពូជស្រូវ​ជាង​ ​៦​ពាន់​តោន និងពូជដំណាំ​ជិត​៥​៦​ម៉ឺន​កញ្ចប់ ​ដល់​កសិករ​ ​ក្រោយទឹក​ជំនន់​

រាជរដ្ឋាភិបាល​បាន​ផ្ដល់​ពូជ​ស្រូវស្រាល​មិន​ប្រកាន់​រដូវ​ប្រមាណ​៦​ពាន់​តោន​ ​និង​ដំណាំរួមផ្សំ​ជិត​ ​៥​៦​ម៉ឺន​កញ្ចប់​ដល់​ប្រជាកសិករ​ ​តាម​បណ្ដា​រាជធានី​ ​ខេត្ត​ ​ដែល​រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង​ ​ដើម្បី​ស្ដារ​ឡើងវិញ​នូវ​ដំណាំ​ ​ស្រូវ​ ​និង​ដំណាំរួមផ្សំ​ ​ដែល​ខូចខាត​ ​នា​ពេល​កន្លងមក​នោះ​។​

លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​ខ្លួន​ ​កាល​ថ្ងៃ​ទី​២​២​ ​ខែវិច្ឆិកា​ ​ឆ្នាំ​២​០​២​០​ ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​បាន​សរសេរ​ថា​ ​សម្តេច​នាយករដ្ឋមន្ត្រី​ ​ហ៊ុន​ ​សែន​ ​បាន​ដាក់​ចេញ​វិធាន​ការបន្ទាន់​ ​ដោយ​ជំរុញ​ការ​ធ្វើស្រែ​ ​និង​ដាំ​ដុះឡើង​វិញ​របស់​ប្រជាពលរដ្ឋ​ក្នុង​បំណង​ជួយ​ស្តារ​ជីវភាព​ ​និង​ចៀសវាង​ការ​ខ្វះ​ស្បៀងអាហារ​។​

ប្រភព​ដដែល​ ​បញ្ជាក់​ថា​ ​គិត​ត្រឹម​ថ្ងៃ​ទី​១​៥​ ​ខែវិច្ឆិកា​ ​កន្លងទៅ​ ​ពូជ​ស្រូវស្រាល​មិន​ប្រកាន់​រដូវ​ប្រមាណ​៦​ពាន់​តោន​ ​និង​ដំណាំរួមផ្សំ​ជិត​ ​៥​៦​ម៉ឺន​កញ្ចប់​ ​ត្រូវ​បាន​ចែក​ជូន​ប្រជាកសិករ​ ​ក្រោយពេល​ជំនន់​ទឹកភ្លៀង​បាន​ស្រក​ទៅវិញ​។​ ​ជាង​នេះ​ទៅទៀត​ ​ថែមទាំង​បាន​បញ្ចេញ​គ្រឿងចក្រ​កសិកម្ម​ ​និង​ម៉ាស៊ីន​ព្រោះស្រូវ​ជួយ​អន្តរាគមន៍​លើ​ការ​ធ្វើស្រែ​ឡើងវិញ​នេះ​ផង​។

តាម​របាយការណ៍​បាន​បង្ហាញ​ថា​ ​ការងារ​ធ្វើស្រែ​ឡើងវិញ​ ​នៅ​ក្នុង​ខេត្ត​បាត់​ដំបង​និង​ខេត្ត​បន្ទាយ​មានជ័យ​ ​សម្រេច​បាន​លទ្ធផល​ប្រមាណ​ជាង​៥​០​ភាគរយ​ ​ខេត្ត​កំពង់ធំ​សម្រេច​បាន​ប្រមាណ​៨​៥​ភាគរយ​ ​និង​ខេត្ត​ពោធិ៍ សាត់​ ​សម្រេច​បានជា​ង​ ​៣​៤​ភាគរយ​។​ ​នៅ​ខេត្ត​បាត់​ដំបង​ធ្វើស្រែ​បាន​ ​៥​ ​៨​៣​១​ ​ហិកតា​ ​លើ​ផ្ទៃដី​ដែល​អាច​ស្តារ​ឡើងវិញ​បាន​ចំនួន​ ​១​០​ ​៥​០​០​ ​ហិកតា​ ​ខេត្ត​បន្ទាយ​មានជ័យ​បាន​ ​៥​ ​១​១​៣​ ​ហិកតា​ ​លើ​ផ្ទៃដី​អាច​ស្តារ​ឡើងវិញ​ ​ចំនួន​ ​១​១​ ​១​៦​៩​ ​ហិកតា​ ​ខេត្ត​កំពង់ធំ​ផ្ទៃដី​ដាំ​ដុះឡើង​វិញ​បាន​ ​៦​ ​៣​៩​២​ ​ហិកតា​ ​នៅសល់​ ​១​ ​១​៦​៦​ ​ហិកតា​ ​និង​ខេត្ត​ពោធិ៍​ ​សាត់​ ​ដាំ​ដុះឡើង​វិញ​បាន​ ​១​ ​១​៧​៦​ ​ហិកតា​ ​លើ​ផ្ទៃដី​ដាំ​ដុះឡើង​វិញ​ ​១​៧​ ​៨​០​៤​ ​ហិកតា​៕​

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook