Connect with us

ព័ត៌មានជាតិ

ប្រទេសកូរ៉េ នឹងពិនិត្យពិភាក្សាលើការផ្ដល់ជំនួយបន្ថែមដល់កម្ពុជា តាមរយៈស្ថានទូតកម្ពុជា

(កូរ៉េ)៖ ប្រទេសកូរ៉េ តាមរយៈទីស្នាក់ការ Korea Transportation Safety Authority ប្រចាំខេត្តខ្យងសាំងប៊ុកនឹងពិនិត្យពិភាក្សាលើការផ្ដល់ជំនួយបន្ថែមដល់កម្ពុជា តាមរយៈស្ថានទូតកម្ពុជាប្រចាំនៅប្រទេសកូរ៉េ។

ការបង្ហាញបែបនេះបានធ្វើឡើង ខណៈដែលប្រតិភូជាន់ខ្ពស់របស់ស្ថានទូតកម្ពុជាដឹកនាំដោយលោកលោកឡុង ឌីម៉ង់ឯកអគ្គរាជទូត​នៃព្រះរាជាណាចក្រកម្ពុជាប្រចាំនៅសាធារណះរដ្ឋកូរ៉េ ចុះទៅបំពេញទស្សនៈកិច្ចនៅ ទីស្នាក់ការ Korea Transportation Safety Authority ប្រចាំខេត្តខ្យងសាំងប៊ុក នាសៀលចុងសប្តាហ៍នៃវិច្ឆិកា ឆ្នាំ ២០២០នេះ ។

មន្ត្រីស្ថានទូតកម្ពុជាប្រចាំនៅប្រទេសកូរ៉េបានអោដឹងថា ការបំពេញទស្សនៈកិច្ចនេះគឺដើម្បីសិក្សាស្វែងយល់ពីបច្ចេកទេស និងការគ្រប់គ្រងយានយន្ដ ប្រព័ន្ធសុវត្ថិភាពចរាចរសាធារណៈ ពិភាក្សាលើកិច្ចការពង្រឹង និងពង្រីក កិច្ចសហប្រតិបត្តិការ និងស្នើសុំជំនួយរថយន្ដសម្រាប់បម្រើបម្រាស់សាធារណៈដល់កម្ពុជា។

សព្វថ្ងៃប្រទេសកូរ៉េកំពុងអភិវឌ្ឍន៍ជឿនលឿនលើប្រព័ន្ធត្រួតពិនិត្យយានយន្ដ និងប្រព័ន្ធត្រួតពិនិត្យចរាចរសាធារណៈ ព្រមទាំងទទួលបានលទ្ធភាពល្អប្រសើរក្នុងការកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរផ្សេងៗ។

លោក Kwang Il ប្រធាន Korea Transportation Safety Authority ប្រចាំខេត្តខ្យងសាំងប៊ុក មានសេចក្ដីរីករាយដែលបានទទួលស្វាគមន៍ដំណើរទស្សនៈកិច្ចរបស់ប្រតិភូស្ថានទូតកម្ពុជា ហើយលោកក៏បានរៀបរាប់ពីកិច្ចសហការកន្លងមកជាមួយថ្នាក់ដឹកនាំក្រសួងសាធារណការ និងដឹកជញ្ជូនរបស់កម្ពុជា ពាក់ព័ន្ធនឹងសំណើរនេះលោកនឹងយកមកពិនិត្យពិភាក្សាក្នុងការផ្ដល់ជំនួយបន្ថែមដល់កម្ពុជា តាមរយៈស្ថានទូតកម្ពុជា៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook