Connect with us

កងកម្លាំងប្រដាប់អាវុធ

មួយថ្ងៃដើរ ១ម៉ឺនជំហ៊ាន អាចជៀសផុតពីជំងឺ ៥ប្រភេទ

កង្វះលំហាត់ប្រាណគឺជា មូលហេតុចម្បងដែល បណ្តោលឲ្យ មនុស្ស ឆាប់ស្លាប់បំផុត ដោយសារតែបញ្ហាខ្លាញ់ សម្ពាធឈាម ឡើងខ្ពស់ បញ្ហាបេះដូង និងកើតជំងឺផ្សេងៗ។ ផ្ទុយទៅវិញប្រសិន បើអ្នក ធ្វើលំហាត់ប្រាណ ទៀងទាត់ អ្នកនឹង មានសុខភាព ល្អ ហើយ អាចចៀសបញ្ហា ទាំងអស់នេះ។

បើយោងតាម គេហទំព័រ boldsky បានបង្ហាញថា ការធ្វើលំហាត់ប្រាណ ដើរដោយថ្មើរជើង មួយថ្ងៃ១ម៉ឺនជំហ៊ាន អាចជៀសផុតពីជំងឺ៥មុខ។

១.បញ្ហាបេះដូងការដើរ គឺជាលំហាត់ប្រាណមួយ ដែលជួយឲ្យចង្វាក់បេះដូង ដំណើរការបានល្អ ហើយជៀសផុតពីបញ្ហាផ្សេងៗ។ ជាពិសេស វាមានសមត្ថភាព បញ្ចូនអុកស៊ីសែន និងឈាមទៅគ្រប់សរីរាង្គទាំងអស់ នៅក្នុងរាងកាយបានគ្រប់គ្រាន់។

២.កាត់បន្ថយហានិភ័យនៃ ការកើតជំងឺផ្សេងៗការដើរកាន់តែច្រើន អាចជួយកាត់បន្ថយបញ្ហា ឡើងសម្ពាធឈាមខ្ពស់ ជំងឺដាច់សរសៃឈាមខួរក្បាល ជំងឺទឹកនោមផ្អែម ជំងឺ មហារីក ពោះវៀន និងសុដន់។៣.គ្រប់គ្រងបញ្ហាឡើងទម្ងន់ ថ្វីត្បិតតែការដើរមិនអាចជួយឲ្យ អ្នកស្រកទម្ងន់បានក៏ពិតមែន ប៉ុន្តែវាអាចជួយរក្សាទម្ងន់ ឲ្យនៅថេរ ហើយមាន សុខភាពល្អ ជានិច្ច។

៤.ជៀសផុតពីបញ្ហាស្ត្រេសការដើរទៀងទាត់ អាចជួយកែប្រែប្រព័ន្ធប្រសាទ ឲ្យ ជៀសផុត ពីភាពតានតឹង ហើយជួយរំសាយ អារម្មណ៍ មួម៉ៅថែម ទៀត។ នេះ ហើយ ជាមូលហេតុដែល ធ្វើឲ្យ អ្នក មានអារម្មណ៍ ល្អ ចិត្តត្រជាក់ គ្មាន បញ្ហាស្ត្រេស ឡើយ។

៥.ការពារជំងឺប៉ោងសរសៃ នៅពេលដែលអ្នកមានវ័យកាន់តែចាស់ បញ្ហាប៉ោងសរសៃជើង  នឹងប្រឈម កាន់តែខ្លាំង។ ប៉ុន្តែការដើរ គឺជាវិធី ដ៏មានប្រសិទ្ធភាព  ក្នុងការ ការពារ មិនឲ្យមានបញ្ហាប៉ោងសរសៃ ជើង។ មិនតែប៉ុណ្ណោះ ទម្លាប់មួយនេះ អាចជួយ ពង្រឹងសរសៃ ឈាមរត់ រក្សា សាច់ដុំជើង និងបង្កើន លំហូរឈាម  ក្នុងរាងកាយ ឲ្យមានសុខភាពល្អ។

ដោយសារតែឃើញពី អត្ថប្រយោជន៍ទាំងអស់ នេះហើយ ទើបអ្នកជំនាញ បានផ្តល់អនុសាសន៍ ឲ្យអ្នករាល់គ្នា ដើរឲ្យបាន ទៀងទាត់ បើមិនបាន១ម៉ឺនជំហ៊ាន យ៉ាងហោចណាស់មួយ ថ្ងៃក៏បាន ១៥នាទីដែរ៕

Click to comment

Leave a Reply

Your email address will not be published.

Facebook