Connect with us

ព័ត៌មានជាតិ

សហរដ្ឋអាមេរិក ផ្តល់ជំនួយមនុស្សធម៌​ចំនួន ៦០ម៉ឺនដុល្លារសម្រាប់ស្ដារផលខូចខាតពីគ្រោះទឹកជំនន់

ភ្នំពេញ៖ សហរដ្ឋអាមេរិកតាមរយៈទីភ្នាក់ងារជំនួយអាមេរិក(USAID) បាន​ផ្តល់ជំនួយមនុស្សធម៌បន្ថែមចំនួន ៦០ម៉ឺន​ដុ​ល្លា​រ​​ស​ម្រាប់ជួយដល់ការស្ដារផលប៉ះពាល់ពី​គ្រោះទឹកជំនន់ដ៏ធ្ងន់ធ្ងរ​នៅកម្ពុជាដែលបណ្តាល​មកពីព្យុះត្រូ​ពិកដែ​ល​មាន​ជា​ប​ន្ត​​ប​ន្ទាប់​គ្នា​និង​ភ្លៀងខ្លាំងដែលមានរយៈពេលយូរតាំងពីដើម​ខែតុលាមក។

លោក W. Patrick Murphy ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា បានមានប្រសាសន៍ថា៖“យើងមានការអាណិត​ដោយ​មា​ន​ប្រជាជនកម្ពុជាដែលងាយរងគ្រោះជាច្រើនមាន​ការខ្វះខាតដោយសារតែគ្រោះទឹកជំនន់​នៅឆ្នាំ​នេះ។ សហ​រដ្ឋអាមេរិក នឹង​ផ្តល់​ជំនួយសង្គ្រោះជាបន្ថែមក្នុងស្មារតីសាមគ្គីភាពជាមួយសហគមន៍ដែលរងគ្រោះដោយ​​​គ្រោះទឹកជំនន់ទាំង​នេះ”។

ជាមួយនឹងថវិកាបន្ថែម​នេះការិយាល័យផ្តល់ជំនួយ​មនុស្សធម៌​របស់ទីភ្នាក់ងារជំនួយអាមេរិក USAID នឹងជួយដល់អង្គកា​រកម្មវិធី​ស្បៀ​ងអាហារពិភពលោក(WFP) ក្នុងការផ្តល់ជំនួយក្នុងគ្រាបន្ទា​ន់ដើម្បីជួយគ្រួសារចំនួន ៣៧២៥ ដែលរងផ​ល​ប៉ះពាល់ ដើម្បីឲ្យគេទិញស្បៀងអាហារ។ ជំនួយ​នេះ បានបន្ថែមទៅលើទឹកប្រាក់ចំនួន១០ម៉ឺនដុល្លារដែលទីភ្នាក់ងារ USAI​D បានផ្តល់ឲ្យដំបូងដល់អង្គការ WFP បន្ទាប់ពីមានគ្រោះទឹកជំនន់ភ្លាមសម្រាប់ជួយក្នុងការចែកចាយស្បៀងជាបន្ទាន់​ដល់​គ្រួសារចំនួនជាង ២៥៦០ នៅក្នុងតំបន់ដែលរងគ្រោះខ្លាំងជាងគេក្នុងខេត្តពោធិសាត់។

លោកស្រី Claire Conan តំណាងនៃអង្គការ WFP បានមានប្រសាសន៍ថា៖“ យើងសូមអរគុណដល់ទីភ្នាក់ងារ USAID ចំពោះ​ជំនួយបន្ថែម​នេះសម្រាប់គ្រួសារខ្សត់ខ្សោយដែលរងគ្រោះដោយទឹកជំនន់។ជំនួយ​នេះ​មានសារៈសំខាន់​ណាស់​សម្រា​ប់​ស្តា​រស្ថាន​ភាព​របស់គេពិសេស​ដោយពួកគេជាច្រើ​នក៏រងគ្រោះផងដែរដោយសារ​បញ្ហា​ជំងឺរាតត្បាត​ជា​សាកល។ អង្គការ WFP នឹង​ធ្វើការ​ជិតស្និទ្ធ​ជាមួយ​រដ្ឋាភិបាលនិងដៃគូនៅក្នុងដំណាក់កាលថ្មី​នេះ​នៃការឆ្លើយតបនឹងគ្រោះទឹកជំនន់”។

ក្រៅពីនេះទៀតជាមួយនឹងជំនួយ​របស់ទីភ្នាក់ងារ USAID អង្គការ WFP បានជួយពង្រឹងប្រព័ន្ធព័ត៌មាន​លើការគ្រប់​គ្រង​គ្រោះ​មហន្តរាយថ្នាក់ជាតិរបស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយកម្ពុជា។ការ​នេះបាន​រួមចំ​ណែ​ក​ធ្វើ​ឲ្យ​គ​ណៈ​ក​ម្មា​ធិកា​រនេះ​អាចតាមដានហានិភ័យនិងផលប៉ះពាល់​នៅពេលមានគ្រោះទឹកជំនន់​ហើយអាច​គៀងគរ​ធនធាន​បាន​ឆាប់​រហ័​ស​ស​ម្រាប់ធ្វើការឆ្លើយតបនៅតាមតំបន់ដែលរងផលប៉ះពាល់។

ក្រៅពីនេះទៀតដោយមានជំនួយ​របស់ទីភ្នាក់ងារUSAID អង្គការWFP បានជួយដល់វេទិកាឆ្លើយ​តបមនុស្សធម៌ដោ​យជួ​យ​ធ្វើ​កា​រសម្របសម្រួលការឆ្លើយតបនឹងគ្រោះទឹកជំនន់នៅក្នុងវិស័យ​នានាហើយធ្វើសេចក្តីរាយការណ៍អំពីស្ថាន​ភាពទឺ​កជំ​ន​ន់​នៅ​ក្នុង​ពេលមានវិបត្តិកើតឡើង។

តាំងពីឆ្នាំ ២០០០មកទីភ្នាក់ងារ USAID បានផ្តល់ថវិកាចំនួនជិត ១៣លានដុល្លារជាជំនួយសម្រាប់កាត់បន្ថយហា​និ​ភ័​យ​សម្រាប់ការត្រៀមបម្រុងនិងសម្រាប់ការឆ្លើយតបនឹងគ្រោះមហន្តរាយ​នៅកម្ពុជា។នៅក្នុងឆ្នាំ២០២០នេះសហរដ្ឋអាមេរិក​ កំពុង​ធ្វើ​កា​ររំលឹកខួបលើកទី ៧០នៃការបង្កើតទំនាក់ទំន​ងការទូត​រវាងប្រទេសទាំងពីរ៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook