Connect with us

កងកម្លាំងប្រដាប់អាវុធ

ព្រោះតែហេតុផលនេះ ទើបក្លិប Angkor Tiger សម្រេចលុបចោលកិច្ចសន្យាតារាឆ្នើមរូបនេះ

នៅរសៀលថ្ងៃអង្គារិ៍ទី១៩ ខែមេសា ឆ្នាំ២០២២ នេះ ក្លិបបាល់ទាត់ Angkor Tiger បានចេញសេចក្តីថ្លែងការណ៍មួយ ស្តីពីការលុបចោលកិច្ចសន្យារបស់កីឡាករ ស្រាំង ទិត្យឈី។

មូលហេតុដោយសារតែ កីឡាករ ស្រាំង ទិត្យឈី បានល្មើសវិន័យក្លិបជាច្រើនលើកច្រើនសារ ដូចជាការមកហ្វឹកហាត់មិនទៀងទាត់ និងឈប់សម្រាកដោយគ្មានច្បាប់អនុញ្ញាត ដែលនេះប្រាស់ចាកពីក្រមសីលធម៌ និងវិជ្ជាជីវៈជាកីឡាករអាជីព។

រឿងមួយទៀតដែលក្លិប Angkor Tiger មិនដែលបញ្ជាក់ពីមូលហេតុឲ្យសាធារណជនបានដឹងពីមុនមក ព្រោះតែក្លិបនៅមានសង្ឃឹមថា កីឡាករ ស្រាំង ទិត្យឈី នឹងកែប្រែខ្លួន ហើយខំប្រឹងប្រែងហ្វឹកហាត់ និងគោរពតាមវិន័យក្លិបវិញ ប៉ុន្តែសាមីខ្លួននៅតែមិនអាចគោរព និងអនុវត្តបាន។

ក្លិបមិនបញ្ចេញហេតុផលឲ្យបានដឹងកន្លងមក ព្រោះចង់ទុកកិត្តិយសឲ្យកីឡាករបានស្វែងរកទ្រនំថ្មី ប៉ុន្តែសាមីខ្លួនផ្ទាល់ចេះតែបន្តបង្កាច់បង្ខូចកេរ្តិ៍ឈ្មោះក្លិប តាមរយៈការបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុកជាហូរហែ រហូតដល់ថ្នាក់ស្នើសុំឲ្យអ្នកគាំទ្ររបស់ខ្លួនជួយចែករំលែករឿងនេះឲ្យសហព័ន្ធបានដឹងលឺទៀតផង។

ជាហេតុធ្វើឲ្យក្លិបមិនអាចទ្រាំបានទៀតឡើយ ទើបសម្រេចចេញសេចក្តីថ្លែងការណ៍មួយ ដើម្បីបញ្ជាក់ឲ្យបានច្បាស់ពីមូលហេតុដែលក្លិបសម្រេចបញ្ចប់កិច្ចសន្យាកីឡាករ ស្រាំង ទិត្យឈី មុនកាលកំណត់បែបនេះ។

សូមបញ្ជាក់ថា ស្រាំង ទិត្យឈី ធ្លាប់ជាកីឡាករដ៏ឆ្នើមម្នាក់របស់ក្លិប Angkor Tiger ហើយក៏បានបង្ហាញទម្រង់លេងបានយ៉ាងល្អនាប៉ុន្មានរដូវកាលចុងក្រោយនេះ ប៉ុន្តែគួរឲ្យសោកស្តាយដែលកីឡាកររូបនេះល្មើសវិន័យក្លិប ហើយភាគីទាំងពីរបរាជ័យក្នុងការចរចាគ្នា ទើបឈានដល់ផ្លូវទាល់បែបនេះ៕

Click to comment

Leave a Reply

Your email address will not be published.

Facebook