Connect with us

កងកម្លាំងប្រដាប់អាវុធ

ក្លិប អង្គរថាយហ្គឺរប្រាប់ ពីមូល ហេតុ ដែលឈានដ ល់ បញ្ចប់ កិច្ច សន្យា របស់ កីឡាករ ស្រាំង ទិត្យឈី

ក្លិបអង្គរថាយហ្គឺរ កាលពី ថ្ងៃទី ១៩ ខែ មេសា បាន ចេញសេចក្តីថ្លែងការណ៍ពាក់ព័ន្ធនឹងករណី កីឡាករ ស្រាំង ទិត្យឈី  ដែលត្រូវ បាន បញ្ចប់ កិច្ច សន្យា។ លិខិតនេះ ធ្វើឡើងមួយ ថ្ងៃ បន្ទាប់ពី ខ្សែការពារអាយុ ២៤ ឆ្នាំ បាន សរសេរនៅ  លើបណ្តាញសង្គមដើម្បី ស្នើទៅ  សហព័ន្ធកីឡាបាល់ទាត់ (FFC) ជួយអន្តរាគមន៍ករណី ក្លិបមិនគោរពកិច្ចសន្យាខ្លួន។ ប្រធាន ក្លិបអង្គរថាយហ្គឺរ បាន លើកឡើង ពី ការទៅហ្វឹកហាត់យឺតយ៉ាវ និង ការឈប់សម្រាក ដោយគ្មាន ហេតុផល ហើយ ថា នេះ ជាទង្វើដដែល ៗរបស់ កីឡាករ ស្រាំង ទិត្យឈី។

នៅ លើ គណនីហ្វេសប៊ុក របស់ខ្លួន ស្រាំង ទិត្យឈី បាន រៀបរាប់ថា គេ ត្រូវ បាន ប្រាក់ ៣ខែនៃកិច្ចសន្យា ២ឆ្នាំ ប៉ុន្តែ តាមពិត ទទួល បាន ត្រឹ មតែ៥ភាគរយ ប៉ុណ្ណោះនៃកិច្ច សន្យា។ ដោយ មិន បាន រៀបរាប់លម្អិត ខ្សែការពារ រូបនេះ បាន ចាត់ទុក ការសម្រេច របស់ ក្លិបអង្គរថាយហ្គឺរ ថា ដូចជា ការ បំផ្លាញ អនាគត បាល់ទាត់ ខ្លួន ។ គេ បាន ទទូច សុំ  FFC ជួយ អន្តរាគមន៍ និងស្នើឲ្យអ្នកគាំទ្រ ចែក រំលែកព័ត៌មាន របស់ខ្លួន។

ជាការឆ្លើយ តប ម្ចាស់ក្លិបជនជាតិជប៉ុន  លោក Akhiro Kato បាន ចេញ សេចក្តីថ្លែងការណ៍ដើម្បី រៀបរាប់ទាក់ទងនឹង ការ សម្រេច របស់ក្លិប។ លោកបាន ពន្យល់ ថា កន្លងមក ក្លិបបាន ណែនាំជារឿយៗចំពោះ ការ ទៅហ្វឹកហាត់យឺតយ៉ាវ និង ការឈប់ សម្រាកដោយគ្មានហេតុ ផល ច្បាស់ លាស់ ដែលចាត់ទុកថា ជាការមិនគោរព វិន័យ ប៉ុន្តែទង្វើ បែបនេះ នៅ តែ បន្ត កើតឡើង ដដែល ៗចំពោះ ស្រាំង ទិត្យឈី។

បើតាម  លោក Akhiro Kato ក្នុង កិច្ចសន្យារវាងក្លិប និងកីឡាករ ក្លិបមានសិទ្ធិលុប ចោល កិច្ចសន្យាដោយគ្មានសំណង ប្រសិន បើអាកប្បកិរិយា របស់កីឡាករ មិនសមរម្យចំពោះក្លិប ឬបន្ទាប់ពីទទួល បាន ការព្រមាន ជាលើក ចុងក្រោយ។ ប្រធានក្លិប  រូបនេះ បានបញ្ជាក់ថា ក្លិប បាន ព្យាយាម ចរចាជាច្រើនដង និង  យល់ ព្រម បន្ត កិច្ច សន្យា បើ  ទិត្យឈី ទទួល ស្គាល់ កំហុស ប៉ុន្តែ គេ មិន កែប្រែនោះឡើយ ទើបឈាន ដល់ ការ បញ្ចប់កិច្ចសន្យា ដោយគ្មាន ប្រាក់ សំណងដូចដែលមាន ចែង ក្នុងកិច្ចសន្យា។

លោកបាន អះអាងថា ក្លិបមិន ប្រកាសជាសាធារណៈ ទាក់ទង នឹងការសម្រេច កន្លងមក របស់ខ្លួន គឺ ដោយសារ តែក្លិបមាន គោលបំណង រក្សា កិត្តិយសជូន កីឡាករ និង មិន ចង់បង្ករផល លំបាក សម្រាប់ គេ ក្នុងការស្វែងរកក្លិបថ្មី ប៉ុន្តែបាន ផ្លាស់ប្តូរជំហរ របស់ខ្លួន ក្រោយ  ទិត្យឈី បង្ហោះ សារនៅ លើ បណ្តាញ សង្គម ហ្វេសប៊ុក ដែលអាចធ្វើ ឲ្យអ្នកគាំទ្រមាន ការយល់ ច្រលំទៅ លើ ក្លិប។

«ក្លិប នឹងនៅតែបន្ត ខិតខំពង្រឹងគោលជំហរ ជាក្លិបអាជីព ហើយក៏ព្យាយាម ក្នុងការណែនាំ ដល់កីឡាករ ក្លិបថាអ្វី ដែលហៅថា បាល់ទាត់អាជីព នៃលីគកំពូល កម្ពុជា ដើម្បីឲ្យ វិស័យ បាល់ ទាត់ របស់ជាតិ យើង កាន់់តែដើរទៅមុខ បន្តទៀត»។ នេះ បើតាម ការបញ្ជាក់ ក្នុងសេចក្តីថ្លែងការណ៍ របស់ក្លិប ដែលមាន មូលដ្ឋាននៅខេត្តសៀមរាប។

ក្រោយ អាន សេចក្តីប្រកាសព័ត៌មាន របស់ក្លិប ស្រាំង ទិត្យឈី បាន ប្រតិកម្ម តបវិញ ថា ខ្លួនមិនដែលបាន ឃើញ លិខិតព្រមាន ចុងក្រោយនោះឡើយ។ គេបានសរសេរយ៉ាងដូច្នេះថា៖ «សុំមើលលិខិតព្រមានលោកប្រធាន បន្តិច មក ហើយសុំមើលការចរចារបស់លោកប្រធាន និង GM ក្លិបបន្តិចមក»។ កីឡាករ រូបនេះ បាន បញ្ជាក់ថា ទាំង ប្រធាន ក្លិប និងអគ្គលេខាធិការ និយាយតែការងាររួម តាមអនឡាញ។

ស្រាំង ទិត្យឈី ជាអតីត កីឡាករយុវជនពីខេត្ត ស្ទឹងត្រែង មុននឹងចូលរួមជាមួយ អង្គរថាយហ្គឺរ កាលពី ចុង ឆ្នាំ ២០២០។ គេធ្លាប់ឆ្លងកាត់លេងឲ្យក្លិបមួយចំនួន ដូចជាភ្នំពេញក្រោន បឹងកេត អគ្គិសនី កម្ពុជា និង វិសាខា។ កាលពីឆ្នាំ២០១៧ គេក៏ធ្លាប់លេងក្នុងលក្ខខណ្ឌ ខ្ចីជើង នៅ Cambodian Tiger (ឈ្មោះដើម របស់អង្គរថាយហ្គឺរ) ផងដែរ៕

 

Click to comment

Leave a Reply

Your email address will not be published.

Facebook