Connect with us

ចំណេះដឹង-អប់រំ

  ចំណង​ទាំង​បីលើលោកនេះមិនអាចគិចរួចបានទេ!

S… 21 Apr 2022  ​ភ្នំពេញ ៖     ចំណង​ទាំង​បី គឺ ប្រពន្ធ មាន​ន័យ​ថា      ជា​ចំណង ជំពាក់ ឆ្វាក់ ដែល​ចង​រឹតរួត​, ទ្រព្យសម្បត្តិ​ទាំងឡាយ និង​កូន​ទាំងឡាយ គឺ​សុទ្ធតែ​ជា​គ្រឿង​ចង ឬ​ជា​ចំណង​ដ៏​ស្វិតស្វាញ  មិនមែន​ជា​ចំណង​ធូរ​លុង​នោះ​ឡើយ គឺជា​ចំណង​ដ៏​រឹង​មាំ​ស្វិតស្វាញ​បំផុត​មិន​ងាយ​នឹង​ដាច់​នោះ​ឡើយ ចំណង​ទាំង​បី​នេះ រមែង​ចង​ឆ្វាក់​ចិត្ត​កាយ​បុរស​ឱ្យ​ដល់​នូវ​ទុក្ខ​លំបាក​ផ្សេង​ៗ ។

Picture

ហេតុ​អី​បានជា​ព្រះ​អង្គ​ត្រាស់​ថា ភរិយា កូន ទ្រព្យ​ជា​ចំណង សូមជ្រាប​ថា បើ​មិន​ស្រឡាញ់ បើ​មិន​ហួងហែង​ទេ ក្ដី​ទុក្ខ​ក៏​មិន​មាន​ដែរ ព្រោះតែ​ការ​ស្រឡាញ់   និង​ហួងហែង​នឹង​ហើយ​ទើប​មាន​ក្ដី​ទុក្ខ ក្ដី​ទុក្ខ​ព្រោះតែ​មាន​ក្ដី​ស្រឡាញ់ ទើប​វា​កើត​ទៅ​ជា​ចំណង​ចងក្រៀក​មិន​ឲ្យ​រើ​រួច​ចេញពី​វដ្ដទុក្ខ​នេះ​បាន ។

Picture

ព្រះសម្មាសម្ពុទ្ធ​ជា​ម្ចាស់ កាល​ទ្រង់​នៅ​ជា​ព្រះ​ពោធិសត្វ មាន​សេចក្ដី​ប្រឹងប្រែង​យ៉ាង​ខ្លាំង ពេល​ដែល​ទ្រង់​ស្ដេច​យាង​ទៅ​សាង​ផ្នួស ហេតុ​អ្វី​បានជា​ទ្រង់​ព្យាយាម​រំដោះខ្លួន          គឺ​ព្រោះតែ​មាននូវ​ព្រះ​អគ្គមហេសី និង​ ព្រះ​រាហុលមាតា​ដែល​ជាទី​ស្រឡាញ់ កាត់ចិត្ត​សឹងតែ​មិន​បាន                 ទម្រាំ​តែ​យាត្រា​ចេញពី​នគរ​បាន គឺ​ទ្រង់មាន​ព្រះ​ទ័យ​លំបាក​ណាស់ នេះ​គឺជា​ការ​បញ្ជាក់​ឲ្យ​ពុទ្ធបរិស័ទ​ទាំងឡាយ​បាន​យល់​ថា ភរិយា កូន ទ្រព្យ នេះ គឺជា​ចំណង​មាំ ។

Picture

មាន​ភរិយា​ខ្លះ          ធ្លាក់​នរក​ព្រោះតែ​ស្វាមី​ក៏​មាន ស្វាមី​ខ្លះ​ធ្លាក់​នរក​ដោយសារ​ភរិយា​ក៏​មាន មាតាបិតា​ទាំងឡាយ​ធ្លាក់​នរក​ដោយសារ​កូន​ៗ​ក៏​មាន ។

បាបកម្ម​ដែល​កើតឡើង​ព្រោះតែ​ចំណង​នេះ មិនមែន​ឲ្យ​ផល​តែ​ជាតិ​នេះ​ទេ គឺ​ច្រើន​ជាតិ​អនេក​ពន់ពេក​ណាស់ មិន​ងាយ​នឹង​រើខ្លួន​រួច​ពី​ចំណង​ទាំង​បី​នេះ​បាន​ឡើយ ៕

 

Click to comment

Leave a Reply

Your email address will not be published.

Facebook