Connect with us

ព័ត៌មានជាតិ

សម្តេច ហ៊ុន សែន៖ ការធ្វើចត្តាឡីស័កដោយគ្មានអង្ករច្រកឆ្នាំងមិនមែនជារឿងសមរម្យទេ

ខេត្តសៀមរាប៖ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានស្នើទៅក្រសួងសុខាភិបាល ឲ្យចាត់ចែងថវិកាសប្បុរសជួយដល់ក្រុមគ្រួសារដែលធ្វើចត្តាឡីស័ក។ សម្តេចបានស្នើថា គ្រួសារដែលធ្វើចត្តាឡីស័ក ទទួលបានប្រាក់ឧបត្ថម្ភ ២ម៉ឺនរៀលក្នុង១ថ្ងៃចំពោះអ្នកក្រីក្រ។

បើតាមសម្តេចនេះ ជាការឆ្លើយតបចំទិសដៅទៅនឹងសប្បុរសជនដែលបានចូលរួមវិភាគទាន ដែលផ្តើមដោយព្រះករុណាព្រះមហាក្សត្រ និងសម្តេចព្រះវររាជមាតា។

សម្តេចនាយករដ្ឋមន្ត្រី បានអះអាងថា ថវិកាសប្បុរសដែលទទួលបានមាន៤២ពាន់លានដុល្លារអាមេរិក ដែលក្នុងនោះ៣៧ពាន់លានដុល្លារ ត្រូវបានដាក់ចូលក្នុងធនាគាររួចរាល់ហើយ។ «ធ្វើចត្តាឡីស័កដោយគ្មានអង្ករច្រកឆ្នាំងមិនមែនជារឿងសមរម្យទេ»។ នេះជាការលើកឡើងរបស់សម្តេច ដោយចាត់ទុកថា អាចមានតែកម្ពុជាប៉ុណ្ណោះ​ ដែលចែកថវិកាដល់អ្នកធ្វើចត្តាឡីស័ក។

សម្តេចបានបញ្ជាក់បន្ថែមថា នេះជាការលើកទឹកចិត្តដល់អាជ្ញាធរក្នុងការចាយថវិកាដើម្បីសម្រាលការលំបាកពលរដ្ឋមូលដ្ឋាន ខណៈអ្នកធ្វើចត្តាឡីស័កនៅមណ្ឌល នឹងទទួលបានការឧបត្ថម្ភបាយទឹក មុខភួយ កន្ទេល ខ្នើយ។

បច្ចុប្បន្ន រដ្ឋបានចាយថវិកាសប្បុរសជាង១២លានដុល្លារអាមេរិករួចហើយ តែរដ្ឋាភិបាលអាចយកថវិកាជាតិចាយបន្ថែមទៀតក្នុងករណីមានតម្រូវការច្រើន៕

Click to comment

Leave a Reply

Your email address will not be published.

Facebook