Connect with us

កងកម្លាំងប្រដាប់អាវុធ

កង្វល់មួយចំនួន សម្រាប់ឆ្នាំ ២០២៣ត្រូវបានដោះស្រាយ ដើម្បីឈានទៅសម្រេចជោគ ជ័យនៃការធ្វើជាម្ចាស់ផ្ទះ

ភ្នំពេញ៖ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិ ការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ ២០២៣ (CAMSOC) បាន ឱ្យដឹងថា កង្វល់មួយជំហានទៀតនៃការរៀបចំស៊ីហ្គេមឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនោះ ត្រូវបានដោះ ស្រាយតាមរយៈអង្គប្រជុំគណៈកម្មាធិការជាតិរៀបចំស៊ីហ្គេមឆ្នាំ២០២៣ ( CAM SOC) កាលពីថ្ងៃទី២២ ខែ មេសា ដែលដឹកនាំដោយឯកឧត្តមបណ្ឌិតថោងខុនដែលជាអនុប្រធានអចិន្រ្តៃយ៍ CAMSOC ។ថ្លែងក្រោយបញ្ចប់កិច្ចប្រជុំ CAMSOC កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២ ឯកឧត្តមអគ្គលេខាធិការ វ៉ាត់ ចំរើន បញ្ជាក់ទៀតថា នេះជាកិច្ចប្រជុំពិភាក្សាប្រចាំសប្តាហ៍ ដឹកនាំដោយឯកឧត្តមបណ្ឌិត ថោង ខុន ក្រោមការចង្អុល បង្ហាញដ៏ខ្ពង់ខ្ពស់ពីសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានCAMSOC ដោយសម្តេចប្រធានបានដាក់ចេញនូវវិធានការទាំងឡាយ នៅ ដើមឆ្នាំ២០២២នេះ បានកំណត់ឱ្យគណៈកម្មការជំនាញនានានៃ CAMSOC និងតំណាងគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា ធ្វើសុក្រិត្យកម្មលើបញ្ហាប្រឈមរបស់ខ្លួន ដើម្បីរួមគ្នាដោះ ស្រាយនូវបញ្ហាប្រឈមទាំង នោះឱ្យទាន់ពេលវេលា។ គ្រប់សមាសភាពពាក់ព័ន្ធនៃដំណើរការឆ្ពោះទៅរៀបចំស៊ីហ្គេម ២០២៣ បានទទួល យក និងគាំទ្រអនុវត្ត ដែលនេះជាគន្លឹះដ៏មានសារសំខាន់ ក្នុងការរៀបចំធ្វើម្ចាស់ផ្ទះហ្គេមប្រចាំតំបន់ដ៏ធំ ជាប្រវត្តិ សាស្ត្រដំបូង របស់ព្រះរាជា ណាចក្រកម្ពុជា។

 

ឯកឧត្តម វ៉ាត់ ចំរើន គូស បញ្ជាក់ទៀតថា អ្វីដែលសំខាន់ គឺឯកឧត្តមបណ្ឌិត ថោង ខុន បានសង្កត់ធ្ងន់លើការរៀបចំបច្ចេកទេសនៃទីលានប្រកួតនីមួយៗ។ បន្ទាប់ពីយើងទទួលបានការធ្វើបទបង្ហាញពីជំនាញការ អំពីទីតាំងនិងពេលវេលានៃទីលានប្រកួតនីមួយៗច្បាស់ លាស់រួចរាល់ហើយនោះ គឺយើងបានកំណត់ថា ទីតាំងណាជារបស់យើង ត្រូវជួស ជុលកែលម្អ ហើយទីតាំងណាខ្លះទៀត ដែលជារបស់វិស័យឯកជន ត្រូវរក្សាទុកសម្រាប់ការប្រកួតឱ្យបានរួចរាល់។ឯកឧត្តមអគ្គលេខាធិការបន្ថែមទៀតថា ជារួម គឺគ្រប់សមាសភាពពាក់ព័ន្ធទាំងអស់ បានឯកភាពក្នុងការរៀបចំក្រុមការងារចំពោះកិច្ចពិសេស សម្រាប់ធ្វើកិច្ចការបច្ចេកទេសរៀបចំទាំងអស់។ អ្វីដែលសំខាន់ គឺសំណង់រឹង ដែលត្រូវជួសជុលកែលម្អ ត្រូវធ្វើឱ្យទាន់ពេលវេលា រួមជាមួយនឹងការគាំទ្រផ្នែកថវិកាឱ្យបានគ្រប់គ្រាន់។ ឯកឧត្តមប្រធានគណៈកម្មការហិរញ្ញវត្ថុ និងផ្គត់ផ្គង់ CAMSOC ក៏បានអះអាងជូនឯកឧត្តមបណ្ឌិតប្រធានអង្គប្រជុំហើយថា ការផ្តត់ផ្គង់ថវិកាសម្រាប់ការជួស ជុលកែលម្អនេះ នឹងធ្វើនីតិវិធី និងទន់ភ្លន់តាមលំដាប់លំដោយឱ្យបានរលូន ពីព្រោះថា ការរៀបចំនិងការចំណាយថវិកាក្នុងឆ្នាំ២០២២នេះ ច្រើនជាងឆ្នាំ២០២៣ ដែលជាឆ្នាំធ្វើស៊ីហ្គេមផង។

ឆ្នាំ២០២៣ គឺគ្រាន់តែជាពេលវេលាទទួលក្រុមប្រតិភូ អត្តពលិកមកប្រកួតទេ ប៉ុន្តែអ្វីដែលត្រូវចំណាយច្រើន គឺចាប់ពីពេលនេះតទៅ។ ឯកឧត្តម វ៉ាត់ ចំរើន បានបញ្ជាក់ទៀតថា អ្នកពាក់ព័ន្ធទាំងអស់ បានទទួលខ្លឹមសារសំខាន់ៗ ក្នុងការប្រើប្រាស់ថវិកាដោយការសន្សំសំចៃខ្ពស់ ប៉ុន្តែធ្វើឱ្យស៊ីហ្គេម ២០២៣ មានភាពអស្ចារ្យ។ កិច្ចប្រជុំនេះមានលទ្ធផលល្អ មានភាពកក់ក្តៅ ហើយឯកឧត្តមបណ្ឌិត ថោង ខុន មានប្រសាសន៍ថា យើងបានស្រាយនូវក្តីកង្វល់ ក្តីបារម្ភ ការដេកមិនលក់របស់យើងទាំង អស់គ្នាហ្នឹងកាន់តែល្អប្រសើរបានមួយជំហានទៀត។ឯកឧត្តមអគ្គលេខាធិការ បានអះអាងថា អ្នកជំនាញគ្រប់សមាសភាពបានចាប់ផ្តើមធ្វើតាមជំនាញរៀងៗខ្លួន ទៅ លើគម្រោងផែនការរបស់ខ្លួន ដើម្បីសម្រួចគោលដៅនៃដំណើរការរៀបចំធ្វើជាម្ចាស់ ផ្ទះ ជាលើកដំបូងជាប្រវត្តិ សាស្ត្រស៊ីហ្គេម ២០២៣ បានដើររលូនតាមដំណាក់ កាលនីមួយៗជាក់ជាមិ

Click to comment

Leave a Reply

Your email address will not be published.

Facebook