Connect with us

កងកម្លាំងប្រដាប់អាវុធ

សម្តេចតេជោ នឹងជួបសំណេះ សំណាលជាមួយប្រតិភូកីឡាកម្ពុជា មុនចេញទៅស៊ីហ្គេមនៅវៀតណាម

ភ្នំពេញ៖ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិ ការជាតិអូឡាំពិកកម្ពុជា បាន ឱ្យដឹងថា នៅថ្ងៃទី២៨ ខែមេ សា ឆ្នាំ ២០២២ខាងមុខនេះ សម្តេចអគ្គមហាសេនាបតីតេ ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងជួបសំណេះសំណាលជាមួយប្រតិភូកីឡាកម្ពុជា ប្រមាណ ៥៥០នាក់ នៅសាលពិព័រណ៌កោះពេជ្រ

ដើម្បីជាការលើកទឹកចិត្ត និងផ្ដល់អនុសាសន៍ល្អៗ មុនចេញទៅចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអា គ្នេយ៍ លើកទី៣១ នៅប្រទេសវៀតណាម។ឯកឧត្តម វ៉ាត់ ចំរើន មាន ប្រសាសន៍ថា ពេលវេលាដែលសំខាន់មួយគឺយើងបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្ដេចតេជោនាយករដ្ឋមន្ត្រី ឱ្យប្រតិភូកីឡារបស់យើងចូលជួបសំដែងការគួរសម គោរពជំរាបលានិងទទួលអនុសាស ន៍ណែនាំដ៏ខ្ពង់ខ្ពស់ពីសម្តេចតេជោនាយករដ្ឋមន្ត្រី ដូចរៀង រាល់ឆ្នាំដែលសម្តេចតែងតែលើកទឹកចិត្តដល់ប្រតិភូរបស់យើង មុននឹងចេញទៅចូលរួមប្រកួតនៅក្រៅប្រទេស គឺនៅ ក្នុងថ្ងៃទី២៨ ខែមេសា នៅវេលាម៉ោង ៨:៣០នាព្រឹក នៅសាលពិពណ៌កោះពេជ្រ។

ឯកឧត្តម អគ្គលេខាធិការ បានបន្តថា នេះមិនមែនជា លើកដំបូងឡើយ ដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជាអនុញ្ញាតឱ្យមានការចូលជួបសំដែងការ គួរសម និងលើកទឹកចិត្តដល់ប្រតិភូ អត្តពលិក គ្រូបង្វឹក-គ្រូជំនួយ អាជ្ញាកណ្ដាល និងភាគីពាក់ព័ន្ធទាំងអស់។ ជារឿយៗ នៅរាល់ពេលប្រតិភូកីឡាកម្ពុជា ចេញទៅប្រកួតក្រៅប្រទេសដូចជា កីឡាទ្វីប អាស៊ី (Asian Games) កីឡាស៊ីហ្គេម (SEA Games) ជាដើម សម្តេចតេជោនាយករដ្ឋមន្ត្រី តែងតែយកចិត្តទុកដាក់រៀបចំឱ្យមានពិធីជួបជុំដើម្បីជាការលើក ទឹកចិត្តដល់អត្តពលិក។

ឯកឧត្តម អគ្គលេខាធិការ បានបញ្ជាក់ថា នៅក្នុងជំនួបនេះដែរ យើងនឹងទទួលបាននូវអនុសាសន៍ណែនាំ ហើយ នឹងមានការលើកទឹកចិត្ត មុនការចេញទៅប្រកួតនេះ ដោយយើងដឹងថា មានតែប្រមុខរាជ រដ្ឋាភិបាលសម្តេចតេជោទេ ដែលតែងតែយកចិត្តទុកដាក់ខ្ពស់ និងការជំរុញទឹកចិត្តមុនទៅប្រកួតក្នុងនាមជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ នេះក៏ជាការជំរុញចិត្តសាស្ត្រកីឡាមួយ ធ្វើឱ្យកីឡាករ-កីឡាការិនី គាត់ទទួលបាននូវថាមពលនៃចិត្តសាស្ត្របន្ថែម ដើម្បីគាត់ធ្វើការប្រកួតទៅមានប្រសិទ្ធ ភាពបន្ថែមនៅក្នុងការជំរុញទឹកចិត្តឱ្យជំនាញរបស់គាត់ធ្វើបានកាន់តែល្អ។

សូមបញ្ជាក់ថា ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣១ នេះ នឹងមានកីឡាចំនួន ៤០ ប្រភេទ ដាក់ឱ្យប្រកួត ស្មើនឹង ៥២៦វិញ្ញាសា។ កម្ពុជា នឹងបញ្ជូនកីឡាចំនួន ៣៣ប្រភេទ ចូលរួមជាមួយប្រតិភូ ៥៥០ នាក់ ក្នុងនោះមានថ្នាក់ដឹកនាំ និងមន្ត្រីកីឡា ចំនួន ៣៥នាក់, អត្តពលិកចំនួន ៣៦៣នាក់ (កីឡាករ ២៣៧នាក់ និង កីឡាការិនី ១២៦នាក់), គ្រូបង្វឹក និងគ្រូជំនួយសរុបចំនួន ៩៣នាក់, គ្រូពេទ្យចំនួន ១៨នាក់, អាជ្ញាកណ្ដាលចំនួន ១៥នាក់, មន្ត្រីដឹកនាំក្រុម ជាប្រធាន និងអគ្គលេខាធិការសហព័ន្ធចំនួន ២៣នាក់ និងអ្នកសង្គេតការណ៍ (CADA) ចំនួន ៤នាក់៕

Click to comment

Leave a Reply

Your email address will not be published.

Facebook