Connect with us

កងកម្លាំងប្រដាប់អាវុធ

សហព័ន្ធកីឡាអេឡិចត្រូនិក ជឿថា ក្រុម Angkor PubgM នឹងសម្រេចបានលទ្ធផលល្អ សម្រាប់ស៊ីហ្គេមនៅវៀតណាម

ក្រុម Angkor PubgM នឹងតំណាងឲ្យកម្ពុជា ចូលរួមប្រកួតស៊ីហ្គេមលើប្រភេទកីឡាអេឡិកត្រូនិច នៅប្រទេសវៀតណាម ។ សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា បានជឿជាក់ថា ក្រុមនេះ នឹងធ្វើបានល្អ ដោយសារមានបទពិសោទប្រកួតលើឆាកអន្ដរជាតិច្រើន។

ក្រុម Angkor PubgM ក្រោយពីឈ្នះការប្រកួតក្នុងស្រុករួច ត្រូវបានជ្រើសជាក្រុមជម្រើសជាតិតំណាងឲ្យកម្ពុជា សម្រាប់ប្រកួតស៊ីហ្គេមនៅប្រទេសវៀតណាម។ លោក លន់ សាមឌី អគ្គលេខាធិការសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា បានប្រាប់សារពត៌មានថ្មីៗថា៖«ក្រុម Angkor PubgM មានបទពិសោធន៍លើឆាកអន្ដរជាតិច្រើន ម្យ៉ាងវិញទៀតក្នុងការប្រកួត Pre Sea Games ដែលមាន២០ក្រុមចូលរួម ពីបណ្ដាប្រទេសក្នុងអាស៊ាន ក្រុមនេះ ទទួលបានចំណាត់ថ្នាក់លេខ៧»។

ដ្បិតបង្ហាញពីភាពវិជ្ជមាននៃកម្រិតលេងកីឡាករកម្ពុជាក្តី ប៉ុន្តែលោក សាមឌី ក៏មិនទាន់ហ៊ានដាក់គោលដៅយកមេដាយឱ្យបាន១០០ភាគរយ ពីការប្រកួតស៊ីហ្គេមនៅវៀតណាមដែរ។ «យើង មិនអាចដាក់ការរំពឹងទុកថា ត្រូវតែឈ្នះមេដាយ ឬជ័យលាភីណាមួយក្នុងការប្រកួតនេះទេ ព្រោះការប្រកួតតែងតែមានឈ្នះ និងចាញ់ ប៉ុន្ដែ អ្វីដែលយើងដឹងច្បាស់ គឺកីឡាករយើង នឹងធ្វើបានល្អក្នុងការប្រកួត»។ នេះ ជាការលើកឡើងរបស់អគ្គលេខាធិការរូបនេះ។

គួរបញ្ជាក់ផងដែរថា ការប្រកួត Pubg ត្រូវចែកចេញជា២វិញ្ញាសា គឺការប្រកួតបាញ់ជាក្រុម និងបាញ់ឯកត្តជន។ ស៊ីហ្គេមលើកទី៣១ នឹងចាប់ធ្វើឡើងនៅថ្ងៃទី១២-២៣ ខែឧសភា ឆ្នាំ២០២២ ដែលប្រកួតកីឡា៤០ប្រភេទ និងមេដាយសរុប ៥២៦។ ម្ចាស់ផ្ទះ រំពឹងថា នឹងមានប្រតិភូចូលរួមប្រកួត ដល់ ១០ ០០០នាក់ ដែលមកពីបណ្ដាប្រទេសអាស៊ាន បូករួមទីម័រខាងកើត៕

ប្រភព៖ សហព័ន្ធកីឡាអេឡិចត្រូនិក ជឿថា ក្រុម Angkor PubgM នឹងសម្រេចបានលទ្ធផលល្អ សម្រាប់ស៊ីហ្គេមនៅវៀតណាម។

Click to comment

Leave a Reply

Your email address will not be published.

Facebook