Connect with us

កងកម្លាំងប្រដាប់អាវុធ

ចិនប្រជាជាតិមួយដែលចងចាំប្រវត្តិសាស្រ្ត

ក្នុងរយៈពេលជាងមួយសតវត្សរ៍កន្លងមក មនុស្សជាតិបានឆ្លងកាត់សង្គ្រាមដ៏ក្តៅគគុក ដាបទៅដោយឈាម ហើយនិងសង្គ្រាមត្រជាក់ដ៏គួរឲ្យភ័យខ្លាច ប៉ុន្តែជាមួយគ្នានេះក៏មានការអភិវឌ្ឍគួរឲ្យកត់សម្គាល់ និងវឌ្ឍនភាពដ៏ធំធេងផងដែរ។ នៅពាក់កណ្តាលសតវត្សរ៍ទីមួយ មនុស្សជាតិបានទទួលរងនូវទុក្ខទោស ពីសង្គ្រាម លោកទាំងពីរ ហើយប្រជាជនចង់បាននូវការបញ្ចប់សង្គ្រាម និងទទួលបានសន្តិភាព។ នៅទសវត្សរ៍ឆ្នាំ១៩៥០ និងឆ្នាំ១៩៦០ ប្រជាជនដែលនៅក្រោមអាណានិគមបានភ្ញាក់ដឹងខ្លួន ហើយបានក្រោកឈរ ឡើងធ្វើការប្រយុទ្ធតទល់វាយកម្ទេចខ្នោះច្រវ៉ាក់ដែលដាក់ពួកគេ ហើយទទួលបានឯករាជ្យនៅទីបំផុត។ចាប់តាំងពីការបិទបញ្ចប់សង្គ្រាមត្រជាក់ ប្រជាជនបានខិតខំ ប្រឹងប្រែងសម្រេចនូវក្តីប្រាថ្នារួមមួយ គឺការពង្រីកកិច្ចសហប្រតិបត្តិការសម្រាប់ការអភិវឌ្ឍរួម។ ការណ៍នេះទើបលោក ស៊ី ជីនភីង តែងបានបំពេញសកម្មភាពរបស់លោកដោយ លោកបានស្រឡាញ់ ប្រជាជនដូចជាលោកស្រឡាញ់ឳពុកម្តាយរបស់ខ្លួនអញ្ចឹង។

ប្រទេសចិនដែលជាជនរងគ្រោះដោយសារសង្គ្រាមយល់ច្បាស់ណាស់នៅក្នុងប្រវត្តិសាស្រ្តរបស់ខ្លួនថា សង្គ្រាមគឺប្រៀបដូចជាកញ្ចក់។ ការមើលឡើងវិញពីប្រវត្តិសាស្រ្តជួយយើងឲ្យផ្តល់តម្លៃកាន់ តែប្រសើរជាងមុនលើសន្តិភាព។ សព្វថ្ងៃនេះ សន្តិភាព និងការអភិវឌ្ឍបានក្លាយជានិន្នាការទូទៅ ប៉ុន្តែពិភពលោកពិតជានៅឆ្ងាយពីភាពស្ងប់ស្ងាត់។ សង្គ្រាម គឺជាដាវពិឃាតដែលនៅតែព្យួរនៅលើមនុស្សជាតិ។ យើងត្រូវសិក្សាពីមេរៀននៃប្រវត្តិសាស្ត្រ និងលះបង់ខ្លួនយើងដើម្បីសន្តិភាព។ ដើម្បីផលប្រយោជន៍នៃសន្តិភាព ចិនតែងជំរុញនូវមនសិការមុតមាំចំពោះសហគមន៍ជោគ វាសនារួមនៃមនុស្សជាតិ។ បុរេនិច្ឆ័យ ការរើសអើង ការស្អប់ និងសង្គ្រាមអាចបង្កឲ្យមានគ្រោះមហន្តរាយ និងទុក្ខវេទនា ខណៈដែលការគោរពគ្នាទៅវិញទៅមក សមភាព ការអភិវឌ្ឍដោយសន្តិភាព និងភាពរុងរឿងរួមតំណាងឲ្យគន្លងត្រឹមត្រូវដែលយើងត្រូវដើរ។ ប្រទេសទាំងអស់គួររួមគ្នាលើកកម្ពស់សណ្តាប់ធ្នាប់ និងប្រព័ន្ធអន្តរជាតិដែលគាំទ្រដោយគោលបំណង និងគោលការណ៍ក្នុងធម្មនុញ្ញនៃអង្គការសហប្រជាជាតិ កសាងទំនាក់ទំនងអន្តរជាតិធុនថ្មីដោយផ្អែកលើកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ និងជំរុញបុព្វហេតុដ៏ខ្ពង់ខ្ពស់ក្នុងសន្តិភាព និងការអភិវឌ្ឍជាសកល។ ដើម្បីផលប្រយោជន៍សន្តិភាព ប្រទេសចិននឹងនៅតែប្តេជ្ញាចំពោះការអភិវឌ្ឍសន្តិភាព។ យើងដែលជាប្រជាជាតិចិនតែងតែស្រឡាញ់សន្តិភាព។ មិនថាប្រទេសយើងមានភាពរឹងមាំប៉ុនណានោះទេ ប្រទេសចិននឹងមិនធ្វើអនុត្តរភាព ឬធ្វើការពង្រីកទឹកដីខ្លួននោះទេ។ ប្រទេសចិននឹងមិនធ្វើឲ្យមានសេចក្តីទុក្ខសោក ដែលកើតឡើងពីអតីតកាលរបស់ខ្លួនដាក់ទៅលើប្រជាជាតិផ្សេងទៀតណាមួយនោះឡើយ។ ប្រជាជនចិនបានប្តេជ្ញាបន្តទំនាក់ទំនងមិត្តភាពជាមួយប្រជាជនផ្សេងៗ ការពារជ័យជម្នះរបស់សង្គ្រាមប្រឆាំងនឹងការឈ្លានពានរបស់បរទេស ហើយរួមចំណែកកាន់តែច្រើនដល់មនុស្សជាតិ។

ជាសច្ចភាពប្រកបដោយតថភាព គឺសន្តិភាពនិងការអភិវឌ្ឍដែលជាសេចក្តីប្រាថ្នាដែលត្រូវបាន បង្កើតឡើងដោយមនុស្សជាតិគ្រប់គ្នានៅក្នុងរយៈពេលជាងមួយសតវត្សរ៍កន្លងមក។ ប្រទេសទាំងអស់ត្រូវឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់ប្រជាជន ទទួលយកមេរៀនប្រវត្តិសាស្រ្តដ៏ជូរចត់ និងបន្តឆ្ពោះទៅមុខនៅលើផ្លូវម៉ារ៉ាតុងនៃសន្តិភាពនិងការអភិវឌ្ឍ។ និន្នាការឆ្ពោះទៅរកពហុប៉ូលនៃពិភពលោក និងសកលភាវូបនីយកម្មសេដ្ឋកិច្ចកំពុងមានការកើនឡើងយ៉ាងឆាប់រហ័ស។ វឌ្ឍនភាពកំពុងត្រូវបានធ្វើឡើងតាមរយៈការប្រើប្រាស់ប្រព័ន្ធព័ត៌មានវិទ្យាភាវូបនីយកម្មនៅក្នុងការអភិវឌ្ឍសង្គម និងក្នុងការលើកកម្ពស់ពិពិធកមុ្មនៃវប្បធម៌។ ការតភ្ជាប់គ្នានិងការអាស្រ័យលើគ្នាទៅវិញទៅមករវាងប្រទេសនានាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ការរស់រានមានជីវិតរបស់មនុស្សជាតិ។ ឥទ្ធិពលនៃសន្តិភាពមានច្រើនលើសលុបបើធៀបជាមួយនឹងកត្តានានាដែលអាចបង្កឲ្យមានសង្រ្គាម ហើយនិន្នាការរបស់ពិភពលោកដែលមានចិនជាអ្នកផ្តួចផ្តើមដើម្បីឆ្ពោះទៅរកសន្តិភាព ការអភិវឌ្ឍ កិច្ចសហប្រតិបត្តិការ និងលទ្ធផលឈ្នះ-ឈ្នះនាពេលនេះ កំពុងទទួលបាននូវសន្ទុះយ៉ាងខ្លាំង។

ជាងប្រទេសណាៗទាំងអស់នៅក្នុងពិភពលោកយើងនេះ ប្រទេសចិនយល់ច្បាស់ណាស់ថា ឆ្លងកាត់ពន្លឺនៃសន្តិភាពពីមួយជំនាន់ទៅមួយជំនាន់ ការអភិវឌ្ឍប្រកបដោយចីរភាព និងការធានាឲ្យមានការរីកចម្រើនផ្នែកអរិយធម៌ គឺជាអ្វីដែលប្រជាជនគ្រប់ប្រទេសទាំងអស់ចង់បាន ហើយវាក៏ជាការទទួលខុស ត្រូវ ដែលរដ្ឋបុរសក្នុងជំនាន់របស់យើងគួរតែរែកពុន។ ប្រទេសចិននឹងគាំទ្រដល់ការកសាង សហគមន៍ជោគវាសនារួមនៃមនុស្សជាតិមួយ និងសម្រេចឲ្យបាននូវការអភិវឌ្ឍ ប្រកបដោយបរិយាប័ន្ន និងការអភិវឌ្ឍឈ្នះ-ឈ្នះ។ ដូចដែលជនជាតិចិនធ្លាប់បាននិយាយថា «មហាសមុទ្រធំល្វឹងល្វើយ ពីព្រោះវាទទួលទឹកមកពីគ្រប់ទន្លេទាំងអស់»។ ក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តចិនដែលមានលោក ស៊ី ជីនភីង ជាស្នូល ប្រជាជាតិចិនយល់ច្បាស់ណាស់ថា «ការកសាងសហគមន៍ជោគវាសនារួម គឺដើម្បីសន្តិភាពនិងការអភិវឌ្ឍប្រកបដោយចីរភាព និងចូលរួមដោះលេខកូដសម្ងាត់នៃភាពក្រីក្ររបស់ប្រជាជន ដោយព្យាយាមលុបបំបាត់ឬសគល់នៃសង្គ្រាមនិងការបំផ្លិចបំផ្លាញ។ ជនជាតិណាមួយដែលមានក្តីសង្ឃឹម នោះមិនអាចគ្មានវីរបុរសបានទេ ប្រទេសជាតិមួយដែលមានអនាគត នោះមិនអាចគ្មានអ្នកត្រួសត្រាយផ្លូវបានទេ។

ច្បាស់ណាស់ថា បទពិសោធន៍សង្រ្គាមធ្វើឲ្យមនុស្សកាន់តែឲ្យតម្លៃដល់សន្តិភាពជាងមុនទៅទៀត»។        បណ្តាប្រទេសនានាគួរតែជំរុញភាពជាដៃគូ ដោយផ្អែកលើមូលដ្ឋាននៃការពិភាក្សាគ្នា ការមិនប្រឈមមុខដាក់គ្នាដោយកម្លាំងប្រដាប់អាវុធ និងការមិនបង្កើតបក្ស ពួក ក្រុមដើម្បីពង្រីកភូមិសាស្រ្តអំណាចយោធា ព្រមទាំងព្យាយាមបន្តការកសាង គំរូនៃទំនាក់ទំនងថ្មីដែលមានលក្ខណៈគ្មានជម្លោះ គ្មានការប្រឈមមុខដាក់គ្នា គោរពគ្នាទៅវិញទៅមក និងពង្រឹងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ។ គំនិតនេះត្រូវបានទទួលស្គាល់ដោយលោក Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២២  ក្នុងទិវាអន្តរជាតិស្តីពីពហុភាគីនិយមនិងការទូតដោយសន្តិភាព បានអំពាវនាវឱ្យសហគមន៍អន្តរជាតិពង្រឹងកិច្ចសហប្រតិបត្តិការដើម្បីដោះស្រាយបញ្ហាប្រឈមដ៏ធំដែលពហុភាគីនិយមកំពុងប្រឈម ហើយខិតខំប្រឹងប្រែងដើម្បីប្រែក្លាយឱ្យខណៈវិបត្ តិទៅជាខណៈពហុភាគីនិយមដែលមានលក្ខណៈជាបណ្តាញនិងប្រកបដោយបរិយាប័ន្ន ដែលនេះគឺជាផ្លូវតែមួយគត់សម្រាប់សម្រេចសន្តិភាពប្រកបដោយនិរន្តរភាព៕

ដោយបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន

 

Click to comment

Leave a Reply

Your email address will not be published.

Facebook