Connect with us

កងកម្លាំងប្រដាប់អាវុធ

រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច លើក ឡើងថា វិស័យអប់រំកំពុងបោះ ជំហានទៅរកទម្រង់នៃការអប់ រំតាមបែបឌីជីថល

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋ មន្រ្តី បានលើកឡើងថា វិស័យអប់រំ កំពុងបោះជំហានទៅរកទម្រង់នៃការអប់រំតាមបែបឌីជីថល ដែលទម្រង់នៃការ អប់រំបែបនេះ កំពុងឆ្លើយតបយ៉ាងប្រត្យក្ស ទៅនឹងក្រប ខណ្ឌគោលនយោបាយសេដ្ឋ កិច្ច និងសង្គមឌីជីថលកម្ពុជា ឆ្នាំ ២០២១-២០៣៥” ។

ការលើកឡើងបែបនេះរបស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋ មន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា២០២០-២០២១ និងលើកទិសដៅឆ្នាំសិក្សា ២០២១-២០២២ នៅថ្ងៃទី ២៥ ខែមេសា ឆ្នាំ២០២២ ។

ជាមួយគ្នានេះដែរ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនា យករដ្ឋមន្រ្ដី បានកោតសរ សើរចំពោះថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា អង្គ ភាពក្រោមឱវាទ មន្ទីរអប់រំ យុវជន និងកីឡារាជធានី- ខេត្ត គ្រឹះស្ថានសិក្សាគ្រប់កម្រិត លោកគ្រូ អ្នកគ្រូ ដែលបានខិតខំបំពេញកាតព្វកិច្ច ក្នុងការអភិវឌ្ឍវិស័យអប់រំ ដល់សិស្សានុសិស្ស ក្នុងអំឡុងនៃការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនា យករដ្ឋមន្រ្ដី ក៏បានថ្លែងអំណរ គុណចំពោះថ្នាក់ដឹកនាំក្រសួង បុគ្គលិកអប់រំគ្រប់លំដាប់ថ្នាក់ ដៃគូអភិវឌ្ឍជាតិ និងអន្តរជាតិ លោកគ្រូ អ្នកគ្រូ ដែលបានសហការ និងចូលរួមយ៉ាង សកម្មក្នុងការអភិវឌ្ឍវិស័យអប់រំនៅកម្ពុជា ប្រកបដោយជោគជ័យក្នុងឆ្នាំសិក្សាកន្លង មក និងលើកទឹកចិត្តឱ្យបន្ដសកម្មភាពនេះតទៅមុខទៀត ។

ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិតសភាចារ្យ ក៏បានថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានផ្ដល់អាទិ ភាពឱ្យមានយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដល់បុគ្គលិកអប់រំ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ដើម្បីឆ្លើយតបទៅនឹងការសិក្សាក្នុងគន្លងប្រក្រតីភាពថ្មី និងការបើកដំណើរការគ្រឹះស្ថាន សិក្សាឡើងវិញ។

សន្និបាតបូកសរុបវាយតម្លៃលទ្ធផលការងារអប់រំ ប្រារព្ធឡើងក្នុងគោលបំណងពិនិត្យវឌ្ឍនភាពនៃការអនុវត្តផែន ការយុទ្ធសាស្រ្តវិស័យអប់រំ យុទ្ធសាស្រ្តកំណែទម្រង់វិស័យអប់រំ ការអនុវត្តការងារប្រចាំឆ្នាំធៀបនឹងទិសដៅដែលបានដាក់ចេញក្នុងសន្និ បាតកន្លងមក ការអនុវត្តផែន ការប្រតិបត្តិប្រចាំឆ្នាំ ។

សន្និបាតអប់រំ បានផ្តល់កាលានុវត្តភាពសម្រាប់ក្រសួងអប់រំ យុវជន និងកីឡា បុគ្គលិកអប់រំថ្នាក់ជាតិ ថ្នាក់ ក្រោមជាតិ ក្រសួងពាក់ព័ន្ធ វិស័យឯកជន និងដៃគូអភិវឌ្ឍនានា ពិភាក្សាអំពីការបំពេញ ការងារ កំណត់ពីបញ្ហាប្រឈមជាក់លាក់សម្រាប់ឆ្នាំខាងមុខ និងឯកភាពលើសកម្មភាពចាំបាច់មួយចំនួន។ លទ្ធផលសន្និបាតអប់រំ នឹងផ្តល់ជាធាតុចូលដ៏មានសារសំខាន់សម្រាប់កែលម្អផែនការយុទ្ធសាស្រ្តវិស័យអប់រំ រៀបចំផែន ការយុទ្ធសាស្ត្រថវិកា ផែនការវិនិយោគសាធារណៈ ផែនការប្រតិបត្តិ

Click to comment

Leave a Reply

Your email address will not be published.

Facebook