Connect with us

កងកម្លាំងប្រដាប់អាវុធ

មោទកភាពពីក្រុមហ៊ុនHUAWEI បង្កើនការអភិវឌ្ឍបៃតងនិងរបៀបរស់នៅតាមបែបវៃឆ្លាតនិងបៃតង

ដោយបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន

មោទកភាពពីក្រុមហ៊ុនHUAWEiបង្កើនការអភិវឌ្ឍបៃតងនិងរបៀបរស់នៅតាមបែប វៃឆ្លាតនិងបៃតងការជំរុញឱ្ យបង្កើតជារបៀបអភិវឌ្ឍបៃតង និងរបៀបរស់នៅបៃតង គឺជាតម្រូវការចាំបាច់នៃគោលគំនិតនវានុវត្តរបស់ ក្រុមហ៊ុនHuawei ហើយក្រុមហ៊ុនHuaweiតែងផ្តល់អាទិភាពខ្ពស់បំផុតដល់ គំនិតផ្តួចផ្តើមរបស់ប្រទេស ចិនក្នុងការបង្កើនទស្សនវិជ្ជាអរិយធម៌អេកូឡូស៊ីសម្រាប់ការសម្រេចបាននូវសហគមន៍ជោគវាសនារួមមនុស្សជាតិ។ ក្រុមហ៊ុនHuawei មិនបានស្ទាក់ស្ទើរនៅក្នុងគោលការណ៍ទស្សនវិជ្ជារបស់ខ្លួនក្នុងការសន្សំសំចៃធនធាន និងការការពារ    បរិស្ថាន ហើយក្រុមហ៊ុនតែងផ្តល់អាទិភាពខ្ពស់ក្នុងការស្ដារឡើងវិញនៃធម្មជាតិ។ ក្រុមហ៊ុន Huaweiតែងខិតខំប្រឹងប្រែងឲ្យមានការអភិវឌ្ឍសមស្រប និងវឌ្ឍនភាពទូទៅនៃសេដ្ឋកិច្ច សង្គម និងការការពារ បរិស្ថាន ហើយបង្កើតនូវបរិយាកាសដ៏ល្អមួយសម្រាប់មហាជនប្រជាជន របស់យើងដើម្បី បំពេញផលិតកម្ម និងរស់នៅ ដែលការណ៍នេះ    ក្រុមហ៊ុនHuaweiបាននិងកំពុងចូលរួមអនុវត្តតាម លំអាន ប្រកបដោយត្រី វិស័យ វិទ្យាសាស្រ្តរបស់លោក ស៊ី ជីនភីង ប្រធានរដ្ឋចិនដែលធ្លាប់បានមានប្រសាសន៍ថា «ការលើកកម្ពស់គំរូ អភិវឌ្ឍបៃតង និងរបៀបរស់នៅពណ៌បៃតង គឺជាតម្រូវការចាំបាច់នៃគំនិត អភិវឌ្ឍថ្មីរបស់យើង។ យើងត្រូវផ្តល់អាទិភាពខ្ពស់បំផុតដល់វឌ្ឍនភាព អរិយធម៌អេកូឡូស៊ី នៅក្នុងផែនការ រួមរបស់យើង អនុវត្តគោលនយោបាយមូលដ្ឋាននៃការអភិរក្សធនធាន និងការការពារបរិស្ថាន ហើយផ្តល់អាទិភាពខ្ពស់ ក្នុងការសន្សំសំចៃធនធាន ការពារបរិស្ថាន និងលើកកម្ពស់ការស្ដារឡើងវិញនៃធម្មជាតិ។

យើងត្រូវអភិវឌ្ឍប្រព័ន្ធផែនការនៃការប្រើប្រាស់ដីធ្លី ដែលមានការការពារដល់បរិស្ថាន និងមានការសន្សំ សំចៃក្នុងការប្រើប្រាស់ធនធាននៅក្នុងរចនាសម្ព័ន្ធឧស្សាហកម្ម បែបផែនផលិតកម្ម ក៏ដូចជារបៀបរស់ នៅផងដែរ។ យើងគួរខិតខំប្រឹងប្រែងឲ្យមានការអភិវឌ្ឍសមស្រប និងវឌ្ឍនភាពទូទៅ នៃសេដ្ឋកិច្ច សង្គម និងការការពារបរិស្ថាន ហើយបង្កើតនូវបរិយាកាស ដ៏ល្អមួយសម្រាប់ប្រជាជន របស់យើងដើម្បី បំពេញកិច្ចការងារ និងរស់នៅ» ។ ដំណោះស្រាយទីក្រុងឆ្លាតវៃរបស់ក្រុមហ៊ុន Huawei បច្ចុប្បន្នបម្រើទីក្រុងជាង៧០០ នៅក្នុងប្រទេសនិងតំបន់ជាង៤០។ លោកបណ្ឌិត  Zhou Hong ប្រធានវិទ្យាស្ថានស្រាវជ្រាវយុទ្ធសាស្រ្តរបស់ក្រុមហ៊ុនHuawei បានគូសបញ្ជាក់ថា សតវត្សរ៍ទី២១ ជាសតវត្សរ៍នៃបញ្ញាសិប្បនិម្មិតដែលនាំឱ្យយើងកាន់តែប្រសើរនៅក្នុងការរស់នៅប្រកបដោយភាពឆ្លាតវៃ។

ជាមួយនឹងស្ថាបត្យកម្មទីក្រុងឆ្លាតវៃជាមូលដ្ឋានគ្រឹះ ក្រុមហ៊ុនក៏ធ្វើការជាមួយដៃគូដើម្បីបង្កើត ដំណោះស្រាយផ្អែកលើសេណារីយ៉ូប្រកបដោយនវានុវត្តភាពសម្រាប់សេវាកម្មជូនដល់រដ្ឋបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិរបស់ប្រទេសនានា រួមទាំងអភិបាលកិច្ចអភិវឌ្ឍ ទីក្រុងតាមយន្តការនៃអរិយធម៌អេកូឡូស៊ី និងចូលរួមចំណែកជាមួយគោលនយោបាយ របស់ប្រទេសនានា ក្នុងការបំពេញតាមតម្រូវការឌីជីថលនៃទីក្រុងពហុបំណង និងចូលរួមចំណែកបម្រើជូនដល់អតិថិជន ក្នុងការសាងសង់ទីក្រុងឆ្លាតវៃនិងតាមបែបឌីជីថល។គួររំលឹកផងដែរថានៅក្នុងគោលដៅ អភិវឌ្ឍន៍ ប្រកបដោយចីរភាព(SDGs)ឆ្នាំ២០៣០របស់អង្គការសហប្រជាជាតិដែលបានឯកភាព យល់ព្រមដោយ ប្រទេសទាំង១៩៣ នាខែសីហា ឆ្នាំ២០១៥  ដែលក្នុងនោះ ថាមពលកកើតឡើងវិញនិង ក្នុងតម្លៃសមរម្យ ដែលធានាឲ្យបាននូវការផ្តល់លទ្ធភាពទទួលបាននូវថាមពលទំនើបប្រកបដោយចីរភាព អាចជឿទុកចិត្តបាន ហើយក្នុងតម្លៃសមរម្យសម្រាប់ទាំងអស់គ្នា ក៏ជាចំណុចអាទិភាពមួយក្នុងចំណោមចំណុចអាទិភាពទាំង១៧នេះ ហើយដែលក្រុមហ៊ុនHuaweiបានផ្សព្វផ្សាយជាសាធារណៈនូវរបាយការណ៍របស់ខ្លួនស្តីពី Huawei’s Green Development 2030 គឺជាការពិនិត្យឡើងវិញជាប្រព័ន្ធនៃប្រធានបទអភិវឌ្ឍបៃតង និង     ឆន្ទៈដើម្បីបង្កើនពីរបៀបដែលឧស្សាហកម្មសំខាន់ៗនឹងទៅជាពណ៌បៃតងនៅឆ្នាំ២០៣០។

របាយការណ៍នេះក៏បង្ហាញពីគំរូវាយតម្លៃថ្មីសម្រាប់ការអភិវឌ្ឍបៃតង ដែលបង្ហាញពីផ្នែកចំនួន៣ដែលកំពុងប្រតិបត្តិការរួមមាន១-ការកែលម្អ ប្រសិទ្ធភាពថាមពលនៃហេដ្ឋារចនាសម្ព័ន្ធឌីជីថល ២-ឧស្សាហកម្មបៃតង និង៣-បង្កើនសមាមាត្រនៃថាមពលកកើតឡើងវិញ។ មិនត្រឹមតែជារបាយការណ៍ដែលយើងបានអាននោះទេ នាអម្លុងខែមករា ឆ្នាំ២០២២នេះ ក្រុមហ៊ុនHuawei Digital Power និង China Resources Power Holdings ដែលដំណើរការរោងចក្រថាមពលដើរដោយធ្យូងថ្មនៅទូទាំងប្រទេសចិនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការដើម្បីអភិវឌ្ឍន៍គម្រោងថាមពលស្អាត ក៏ដូចplatformទិន្នន័យធំសម្រាប់បន្ទះស្រូបពន្លឺព្រះអាទិត្យ (solar panels) ប្រព័ន្ធផ្ទុកថាមពល និងរោងចក្រថាមពលឆ្លាត ដែលនឹងផ្តល់នូវដំណោះស្រាយដូចជា ទទួលបាននូវមជ្ឈមណ្ឌលទិន្នន័យឆ្លាត និងជំនួយទូរគមនាគមន៍ ហើយក៏ដូចជាប្រតិបត្តិករសាជីវកម្មសម្រេចបាននូវ «ប្រសិទ្ធភាពបៃតង» ផងដែរ ។

នេះក៏សច្ចភាពដែលមិនអាចប្រកែកបាននូវការចូលរួមចំណែកដល់គំនិតផ្តួចផ្តើមរបស់ប្រទេសចិនក្នុងការរៀបចំនូវព្រឹត្តិការណ៍កីឡាអូឡាំពិកនិងកីឡាប៉ារ៉ាអូឡាំពិករដូវរងាឆ្នាំ២០២២ ដែលប្រទេសចិនបានលើកកម្ពស់ការអភិវឌ្ឍក្នុងតំបន់ ការអភិរក្ស អេកូឡូស៊ី ដំណោះស្រាយពណ៌បៃតង និងប្រកបដោយនវានុវត្តភាព និងការធ្វើឱ្យជីវិតរបស់មនុស្សកាន់តែប្រសើរឡើងនៅក្នុងប្រទេសចិន និងបានបង្កើតកន្លែងកាន់តែច្រើនសម្រាប់ការអភិវឌ្ឍកីឡារដូវរងានៅទូទាំងពិភពលោក។ លើសពីនេះសន្និសីទប្រចាំឆ្នាំ២០២២នៃវេទិកាBoao សម្រាប់អាស៊ីបានរៀបចំពីថ្ងៃទី២០ ដល់ថ្ងៃទី ២២ ខែមេសានៅឃុំBoao ខេត្តHainan ប្រទេសចិនក៏ជាសក្ខីភាពបន្ថែមមួយទៀតពីលក្ខណៈ«ការរៀបចំសន្និសីទបែបបៃតង» និងអនុវត្តវិធានការមួយចំនួនលើកវិស័យចរាចរណ៍បៃតង ភាពវិលជុំបៃតងនិងគំនិតផ្តួចផ្តើមបៃតងជាដើម ដើម្បីបន្ថែមធាតុបៃតងទៅក្នុងសន្និសីទប្រចាំឆ្នាំនៃវេទិកានេះ។ ទាំងនេះសុទ្ធសឹងចូលរួមចំណែកអនុវត្តតាមបន្ទាត់គោលគំនិតទស្សនវិជ្ជាដឹកនាំរបស់លោក ស៊ី ជីនភីង ប្រធានរដ្ឋចិនដែលបានចូលរួមលើកកម្ពស់គំរូអភិវឌ្ឍបៃតង និងរបៀបរស់នៅពណ៌បៃតងបង្ហាញពីបដិវត្តន៍យ៉ាងស៊ីជម្រៅចំពោះផ្នត់គំនិតរបស់ប្រជាជនអំពីការអភិវឌ្ឍ ហើយដែលលោកតែងបានគូសបញ្ជាក់ថា «ការការពារនិងការធ្វើឲ្យប្រសើរឡើងក្នុង ប្រព័ន្ធអេកូឡូស៊ីនឹងជួយកែលម្អគុណភាពជីវិត ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមដែលប្រកបដោយនិរន្តភាព និងរឹងមាំ ហើយទឹកថ្លា និងភ្នំបៃតង គឺជាភ្នំមាស ភ្នំប្រាក់» ។

ក្នុងន័យនេះសម្រាប់ចូលរួមជាមួយប្រទេសចិននិងពិភពលោកទាំងមូល ក្រុមហ៊ុនHuaweiតែងពន្លឿនការងាររបស់ខ្លួនដោយបានគូសបន្ទាត់ក្រហមចំនួន៣គឺ៖ ១-កិច្ចការពារប្រព័ន្ធអេកូឡូស៊ី ២-ស្តង់ដារគុណភាពបរិស្ថាន និង ៣-ការប្រើប្រាស់ធនធានកកើតឡើងវិញ។ ក្រុមហ៊ុនHuaweiតែងបង្កើនគោលគំនិតទស្សនវិជ្ជានៅទូទាំងពិភពលោកក្នុងការការពារបរិស្ថានអេកូឡូស៊ីក្នុងគ្រប់វិស័យនៅគ្រប់ទីកន្លែងនិងគ្រប់ដំណើរការនៃការផលិត ចែកចាយ និងការប្រើប្រាស់ផលិតផលរបស់ខ្លួន។

លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិនដែលបានចូលរួមតាមប្រព័ន្ធOnlineនៅក្នុងសន្និសីទកំពូលរបស់ក្រុមហ៊ុនHuawei, Huawei Global Analyst Summit 2022 ដែលបានរៀបចំឡើងកាលពីថ្ងៃទី២៦ និងទី២៧ ខែមេសា ឆ្នាំ២០២២ នៅទីក្រុងShenzhen ប្រទេសចិន បានគូសបញ្ជាក់ថា នវានុវត្តភាពផ្នែកវិទ្យាសាស្រ្តនិងបច្ចេកវិទ្យាគឺការលើកទឹកចិត្តរបស់ក្រុមហ៊ុនHuawei ហើយដែលក្រុមហ៊ុននេះនឹងបន្តដំណើរការកំណែទម្រង់ហ្មត់ចត់នៃប្រព័ន្ធគ្រប់គ្រងបច្ចេកវិទ្យានិងវិទ្យាសាស្រ្ត ព្រមទាំងប្រព័ន្ធពាក់ព័ន្ធផ្សេងៗទៀត។ ក្រុមហ៊ុនHuaweiតែងបង្កើតយន្តការនៃការធ្វើសេចក្តីសម្រេច  ដែលអនុញ្ញាតឲ្យមានការពិគ្រោះយោបល់ផ្នែកវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា ដើម្បីគាំទ្រដល់ការធ្វើសេចក្តីចិត្តប្រកបដោយសុក្រិតភាពនិងការពង្រីកការពិគ្រោះយោបល់ក្នុងការធ្វើសេចក្តីសម្រេចខាងវិទ្យាសាស្ត្រនិងបង្កើតនូវក្រុមអ្នកជំនាញផ្នែកវិទ្យាសាស្ត្រដែលមានកម្រិតខ្ពស់។ ទស្សនវិជ្ជារបស់ក្រុមហ៊ុនHuaweiគឺ ការអភិវឌ្ឍរបស់ក្រុមហ៊ុនHuawei មិនត្រឹមតែសម្រាប់នវានុវត្តភាព របស់ក្រុមហ៊ុន Huaweiខ្លួនឯងប៉ុណ្ណោះទេ តែក្រុមហ៊ុនHuaweiមានឆន្ទៈប្រកបដោយត្រីវិស័យវិទ្យាសាស្រ្ តនៅក្នុងការចូលរួមជាមួយពិភពលោកក្នុងកិច្ចអភិវឌ្ឍវិទ្យាសាស្រ្តបច្ចេកវិទ្យាសម្រាប់បម្រើដល់តម្រូវការផ្នែកបច្ចេកវិទ្យារបស់មនុស្សជាតិ។

ជារួម ក្រុមហ៊ុនHuaweiតែងប្រកាន់ខ្ជាប់ក្នុងការធ្វើឲ្យប្រសើរឡើងនូវប្រព័ន្ធអេកូឡូស៊ី ដោយបានចូលរួម ក្នុងចរន្តនៃការអភិវឌ្ឍទូលំទូលាយផ្នែកបច្ចេកវិទ្យានវានុវត្តន៍ ការប្រើប្រាស់ថាមពល កកើតឡើងវិញ និងការកាត់បន្ថយឬលុបបំបាត់ការបំភាយឧស្ម័នបំពុលបរិស្ថាន។ ក្រុមហ៊ុនHuaweiដែលតែងផ្អែកលើនវា នុវត្តភាពដើម្បីបន្តការអភិវឌ្ឍ ដែលជំរុញគំនិតនវានុវត្តន៍ដែល ត្រូវបានតម្រង់ឆ្ពោះទៅរកអនាគត ហើយផ្តល់នូវការចូលរួមពេញលេញដើម្បីទទួលបានផល ប្រយោជន៍ក្នុងកិច្ចគាំពារទប់ ស្កាត់ការឡើងកម្តៅ របស់ផែនដី និងបម្រែបម្រួលអាកាសធាតុរបស់ពិភពលោក។ តាមរយៈការចូលរួមស្តាប់ ដោយយកចិត្តទុក ដាក់តាមរយៈការបរិយាយពីវាគ្មិននៃHuawei Global Analyst Summit 2022, រួមជាមួយនិងអំណានឯកសារ Huawei’s Green Development 2030  បានធ្វើឱ្យអ្នកសិក្សាស្រាវជ្រាវនានា ជាពិសេសក្រុមបញ្ញាញាណ ជាន់ខ្ពស់របស់ប្រទេសនីមួយៗកាន់តែអាចអភិវឌ្ឍខ្លួន និងបង្កើតបាននូវនវានុវត្តភាពសម្រាប់ចូល រួមចំណែកក្នុងកិច្ចអភិវឌ្ឍសង្គមជាតិរៀងៗកាន់តែល្អប្រសើរ ហើយជាពិសេសយល់ដឹងកាន់តែច្បាស់ពី «កិច្ចបង្កើនការអភិវឌ្ឍបៃតងនិងរបៀបរស់នៅតាមបែបវៃឆ្លាតនិងបៃតង»របស់ក្រុមហ៊ុនHuawei៕

Click to comment

Leave a Reply

Your email address will not be published.

Facebook