Connect with us

កងកម្លាំងប្រដាប់អាវុធ

ក្រុមអ្នកជំនាញរៀបចំការប្រកួតប្រណាំងយានយន្ត KARA

 ក្រុម​អ្នកជំនាញ​រៀបចំ​ការ​​ប្រកួតប្រណាំង​យានយន្ត KARA កម្ពុជា មានការ​ជឿជាក់ថា ការប្រណាំង​យានយន្ត​ឆ្លងកាត់​ឧបសគ្គ Khmer Rally Raid Practice 2022 នឹង​អាច​ដំណើរការ​ទៅបានប្រកបដោយ​ជោគជ័យ បើទោះបីជាព្រឹត្តិការណ៍​នេះ ត្រូវធ្វើឡើង​ដោយ​កូន​ខ្មែរ​ផ្ទាល់ គឺ​មិនមាន​កិច្ចសហការ ឬ​ជួយ​រៀបចំ ពី​សំណាក់​ក្រុមការងារ​បរទេស ដូច​ការ​​រៀបចំកន្លងមក​ក៏ដោយ​។​

​នៅក្នុង​កម្មវិធី​ប្រជុំ​បច្ចេកទេស កាលពី​ថ្ងៃទី ​២២ ខែមេសា​នេះ លោក ហូ សិទ្ធី​គុណ ក្រុមការងារ​ក្លិប KARA កម្ពុជាបាន​បញ្ជាក់ថា ការប្រណាំង​យានយន្ត Khmer Rally Raid Practice 2022 នេះ កំពុង​ទទួល​បានការ​ចុះឈ្មោះ​ជា​បន្តបន្ទាប់ ទាំង​ផ្នែក​រថយន្ត និង​ម៉ូតូ ហើយ​ព្រឹត្តិការណ៍​នេះ ផ្ដោត​សំខាន់​ទៅលើ​ការអភិវឌ្ឍ​វិស័យ​កីឡា​យានយន្ដ​កម្ពុជា ពាក់ព័ន្ធ​ទៅនឹង​ការបណ្ដុះបណ្ដាល​កីឡា​ករកី​​ឡា​ការិនី​ថ្មី ក្នុងការ​បើកបរ ទាំង​រថយន្ដ និង​ម៉ូតូ ហើយ​វា​ក៏​ជា​លើកដំបូង​ផងដែរ ដែល KARA កម្ពុជា រៀបចំ​ព្រឹត្តិការណ៍​នេះ ដោយ​ខ្លួនឯង​ផ្ទាល់ ដោយ​មិនមាន​កិច្ចសហការ ឬ​ជួយ​រៀបចំ​ពី​សំណាក់​ក្រុមការងារ​បរទេស​។

​លោក ហូ សិទ្ធី​គុណ បាន​ថ្លែងថា​៖ «​នេះ​ជា​លើក​ទី១ ដែល​យើង​នឹងបណ្ដុះបណ្ដាល​ក្រុមការងារ​រៀបចំ​ការប្រកួត Khmer Rally Raid Practice នេះ គឺជា​កូន​ខ្មែរ​សុទ្ធសាធ ដោយ​យើង​រៀបចំ​ទាំង​ផ្លូវ​ប្រណាំង និង​បច្ចេកទេស​ផ្សេងៗ​ទាំងស្រុង ហើយ​កម្មវិធី​នេះ មិន​ត្រឹមតែ​ផ្ដល់នូវ​សារ​ដ៏​សំខាន់ សម្រាប់​វិស័យ​កីឡា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏បាន​រួមចំណែក​លើកកម្ពស់​វិស័យ​ទេសចរណ៍ ព្រោះ​តាមរយៈ​ព្រឹត្តិការណ៍​នេះ វា​នឹង​ជួយ​ផ្សព្វផ្សាយ​ពី​តំបន់​ធម្មជាតិ សហគមន៍ និង​តំបន់​ទេស​​ចរណ៍​មាន​សក្ដានុពល​សំខាន់ នៅក្នុង​ប្រទេស​កម្ពុជា ទៅកាន់​មហាជន​ទាំង​ក្នុងស្រុក និង​ក្រៅប្រទេស​»​។​

​ទន្ទឹមនឹងនេះ ក្លិប KARA កម្ពុជា មានការ​ជឿជាក់ថា ការប្រកួត Khmer Rally Raid Practice 2022 នឹង​ទទួលបាន​ជោគជ័យ បើទោះបីជាការប្រកួត​លើក​នេះ កម្ពុជា​រៀបចំ​ដោយ​ខ្លួនឯង​ផ្ទាល់​ក៏ដោយ ខណៈ​ប្រភេទ​រ៉ា​លី​នេះ ជា​វិញ្ញាសា​មួយ ត្រូវ​ប្រណាំង​ឆ្លងកាត់​ឧបសគ្គ​ពី​តំបន់​មួយទៅ​តំបន់​មួយ ដោយ​មិនមែនជា​ការប្រកួតប្រជែង​ខ្លាំង ដូចជា​ការ​វ៉ា​ ឬ​ដាក់​សម្ពាធ​ណាមួយ​នោះទេ ប៉ុន្តែ​ជាការ​ប្រកួត​ម្ដងម្នាក់ៗ ដោយ​គិត​លើ​ម៉ោង​ចេញដំណើរ​ដោយ​គណៈកម្មការ ហើយ​អ្នកចូលរួម នឹង​ស្វែងយល់​អំពី​ផែនទី​ប្រកួត ដែល​កំណត់ដោយ​គណៈកម្មកា​រ​រៀបចំ ទាំង​ភូមិសាស្ដ្រ និង​ផ្លូវ​បើកបរ​ឆ្លងកាត់​។​

លោក សុខ វិជ្ជា ប្រាប់ថា ការបង្កើត​ស្ថានីយ​បង្កាត់​ពូជ​សត្វព្រៃ​គឺជា​ការចូលរួមចំណែក​ថែរក្សា​ធនធាន​ធម្មជាតិ​បាន​មួយផ្នែក​ដោយសារ​ការ​ហ៊ុមព័ទ្ធ​កំណត់​ទីតាំង​ច្បាស់លាស់​នឹង​គ្មាន​អ្នក​ទន្ទ្រាន​ផ្តេសផ្តាស​ឡើយ​។ លោក​ថា ការរក្សា​សត្វព្រៃ​ឱ្យ​រស់នៅ​ស្របតាម​ធម្មជាតិ​​នោះ អ្នកជំនាញ​តែង​យកចិត្ត​ទុកដាក់​ពិនិត្យ​ពី​កត្តា​ជីវសាស្ត្រ​បាន​ត្រឹមត្រូវ​តាម​ប្រភេទ​សត្វ​​ទើប​សត្វ​អាច​រស់នៅ និង​បន្ត​ពូជ​បាន​ច្រើន និង​យូរអង្វែង​។

លោក​បាន​ថ្លែងថា​៖ «​ខ្ញុំ​គិតថា ការដែល​គាត់​បង្កើត​នៅ​តំបន់​ហ្នឹង​ប្រហែលជា​គាត់​ភាគច្រើន គាត់​ធ្វើ​ទៅលើ​សត្វ​ដែលមាន​នៅក្នុង​តំបន់​ហ្នឹង​​ព្រោះ​យើង​អត់​អាច​យក​សត្វ​ពី​តំបន់​ផ្សេងៗ​ទៅ​ដាក់​នៅ​តំបន់​ហ្នឹង​បានទេ ដោយសារតែ​លក្ខណៈ​ជីវសាស្ត្រ​រស់នៅ​របស់​វា​ខុសគ្នា​»៕

 

Click to comment

Leave a Reply

Your email address will not be published.

Facebook