Connect with us

កងកម្លាំងប្រដាប់អាវុធ

ប្រមុខរាជរដ្ឋាភិបាលកម្ពុជាកោតសរសើរមន្ត្រីអប់រំគ្រប់ជាន់ថ្នាក់

ក្នុងការខិតខំប្រឹងប្រែងធ្វើឱ្យការបណ្តុះបណ្តាលនៅកម្ពុជា ទទួលបានជោគជ័យគួរជាទីមោទនៈសម្តេចតេជោ ហ៊ុន សែន បានថ្លែងកោតសរសើរមន្ត្រីអប់រំគ្រប់ជាន់ថ្នាក់ លោកគ្រូ អ្នកគ្រូ និងអាណាព្យាបាល សិស្ស ដែលបានរួមគ្នា ធ្វើឱ្យការបណ្តុះបណ្តាលនៅកម្ពុជា ទទួលបានជោគជ័យគួរជាទីមោទនៈ ទោះកម្ពុជានារយៈពេលប៉ុន្មានឆ្នាំ មកនេះបានញាំញីដោយសារកូវីដ-១៩ក្តី។

ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីបិទសន្និបាតបូកសរុបការងារឆ្នាំសិក្សា២០២០-២០២១ និងលើកទិសដៅការងារឆ្នាំសិក្សា ២០២១-២០២២ នៅរសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ កម្ពុជា បានសំដែងការកោតសរសើរពីការខិតខំប្រឹងប្រែង របស់មន្ត្រីអប់រំគ្រប់ជាន់ថ្នាក់ ក្នុងការផ្តល់ចំំណេះដឹង ជូនទៅដល់ សិស្សានុសិស្សទាំងអស់ ដោយមិនខ្លាចនឿយហត់ ទោះបីក្នុងបរិបទកូវីដ-១៩យ៉ាងណាក៍ដោយ។ សម្តេចតេជោបានបន្តថា ក្នុងអំឡុងពេល២ឆ្នាំនៃការរីករាលដាលជំងឺកូវីដ-១៩ ក្រសួងអប់រំបានអនុវត្តយ៉ាងខ្ជាប់ខ្ជួន មិនថាវិធានការសុវត្ថិភាពសុខភាព មិនថានិរន្តរភាពនៃការរៀននិងបង្រៀនតាមបែបចម្រុះ តាមបែបអេឡិចត្រូនិក ការអប់រំឌីជីថលនិងការអប់រំពីចម្ងាយនោះទេ ដែលវិធានការទាំងអស់នេះ គឺដើម្បីធានាបាននូវការសិក្សារៀនសូត្ររបស់សិស្សានុសិស្សមានភាពល្អប្រសើរ។

ក្នុងនាមរាជរដ្ឋាភិបាលខ្ញុំសូមកោតសរសើរនិងវាយតម្លៃខ្ពស់ ចំពោះអង្គសន្និបាត ដែលទទួលបាននូវសមិទ្ធផល គួរជាទីមោទនៈនៃការងារអប់រំ ការអភិវឌ្ឍន៍យុវជន ការអប់រំកាយ និងកីឡា ជាមួយកម្មវិធីកែទម្រង់អប់រំស៊ីជម្រៅ ប្រាំបីចំណុច ស្របតាមបរិការណ៍ថ្មីៗ នៃការអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ចទាំងក្នុងតំបន់និងពិភពលោក ជាពិសេសការរក្សាបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ និងម៉ាក្រូសេដ្ឋកិច្ច ការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាតាមគន្លងប្រក្រតីភាពថ្មី ជាមួយនឹងការអភិវឌ្ឍន៍ ប្រកបដោយចីរភាពទាំងបច្ចុប្បន្ននិងទៅអនាគត ខ្ញុំមានមោទនភាពចំពោះក្រសួងអប់រំយុវជននិងកីឡា ក្រោមការដឹកនាំ ដោយឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន ដែលបានធ្វើកិច្ចសហការយ៉ាងជិតស្និទ្ធ ជាមួយថ្នាក់ដឹកនាំបុគ្គលិក អប់រំ គ្រប់លំដាប់ថ្នាក់ លោកគ្រូអ្នកគ្រូ មាតាបិតា សហគមន៍និងអាជ្ញាធរដែនដី ក្នុងការស្ដារនិងអភិវឌ្ឍវិស័យអប់រំឲ្យមានការរីកចម្រើន ស្របតាមតួនាទីភារកិច្ចរៀងៗខ្លួន ជាមួយនូវស្មារតីទទួលខុសត្រូវខ្ពស់៕

 

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook