Connect with us

កងកម្លាំងប្រដាប់អាវុធ

ព្រឹកនេះ សម្តេចតេជោហ៊ុនសែនអញ្ជើញជួបសំណេះ សំណាលជាមួយប្រតិភូកីឡា SEA Games លើកទី៣១ នៅទីក្រុងហាណូយ ប្រទេសវៀតណាម

នៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជេីញជួបសំណេះសំណាលជាមួយប្រតិភូកីឡាកម្ពុជាចំនួន ៥៦០នាក់ ដែលត្រូវចេញទៅចូលរួមប្រកួតកីឡា SEA Games លើកទី៣១ នៅទីក្រុងហាណូយ ប្រទេសវៀតណាម នៅសាលសន្និសីទនិងពិព័រណ៍កោះពេជ្រ ។

តាមសុន្ទរកថាស្វាគមន៍និងរបាយការណ៍របស់ឯកឧត្តម ថោង ខុន ប្រធានគណៈកម្មាធិ ការជាតិអូឡាំពិកកម្ពុជា និងជាប្រធានប្រតិភូកីឡាកម្ពុជាចូលរួមប្រកួតកីឡា SEA Games លើកទី៣១ បានឱ្យដឹងថា ការប្រកួតស៊ីហ្គេម លើកទី៣១ នៅទីក្រុងហាណូយ ប្រទេសវៀតណាម បានរៀបចំប្រភេទកីឡាចំនួន ៤០ប្រភេទ និង ៥២៦ វិញ្ញាសាប្រកួត។

ប្រទេសដែលបានចុះឈ្មោះចូលរួមប្រកួតជាសមាជិកសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍មានចំនួន១១ប្រទេស រួមមាន៖វៀតណាម , កម្ពុជា, ឡាវ, ប៊ុយណេ, ឥណ្ឌូណេស៊ី, ម៉ាឡេស៊ី, សិង្ហបុរី, ហ្វីលីពីន, ថៃ, មីយ៉ាន់ម៉ា និងទីម័រខាងកើត ដែលមានចំនួនកីឡាករ-កីឡាការិនីសរុប ៧១១៥នាក់ និងអ្នកស្ម័គ្រ ចិត្តបម្រើការងាររៀបចំប្រកួត ៣,០០០នាក់។ ចំពោះការស្នាក់នៅហូបចុក ម្ចាស់ ផ្ទះរៀបចំនៅតាមសណ្ឋាគារ បែងចែកតាមប្រភេទកីឡា ។

ឯកឧត្តមរដ្ឋមន្ត្រី បានឱ្យដឹងថា កីឡាករ កីឡាការិនី និងអត្តពលិករបស់កម្ពុជា ដែលត្រូវបានរៀបចំជ្រើសរើសដោយក្រសួងអប់ រំ យុវជននិងកីឡា គណៈកម្មាធិការជាតិអូ ឡាំពិកកម្ពុជា និងសហព័ន្ធកីឡាជាតិលើស្មារតីតម្លាភាព និងកម្រិតគុណផលកីឡាខ្ពស់ជាងគេ មានសរុប ៥៦០នាក់។ ក្នុងនោះថ្នាក់ដឹកនាំ និងមន្ត្រីកីឡាចំនួន ៤៥ នាក់, កីឡាករ-កីឡាការិនីចំនួន ៣៦៣ នាក់, គ្រូបង្វឹក-គ្រូជំនួយចំនួន ៩៣នាក់, អាជ្ញាកណ្ដាលចៅក្រមអន្តរជាតិចំនួន ១៦ នាក់, អ្នកដឹកនាំក្រុមចំនួន២២នាក់ និងក្រុមគ្រូពេទ្យចំនួន ២១នាក់។

ឯកឧត្តម ថោង ខុន ក៏បានឱ្យដឹងផងដែរថា កម្ពុជាបានត្រៀមចូលរួមប្រកួត ៣៣ ប្រភេទកីឡា ដែលរួមមាន៖ កីឡាអត្តពលកម្ម, កីឡាហែលទឹក, កីឡាកាយសម្ព័ន្ធ, កីឡាបាល់ទាត់ U20 (បុរស-នារី), កីឡា បាល់ទះលើក្តារ-ឆ្នេរខ្សាច់, កីឡាបាល់បោះ 5X5, 3X3, កីឡាសីដក់, កីឡាវាយកូនឃ្លី លើតុ, កីឡាវាយសី, កីឡាបាញ់កាំភ្លើង, កីឡាតេក្វាន់ដូ WT, កីឡាប្រណាំងទោចក្រ យាន, កីឡាវាយកូនបាល់, កីឡាគុនដាវ, កីឡាយូដូ, កីឡាវាយកូនគោល, កីឡាវូស៊ូ, កីឡាចំបាប់, កីឡាប្រដាល់សកល, កីឡាការ៉ាតេ, កីឡារាំ, កីឡាទ្រីយ៉ាត្លុង, កីឡាជីជីតស៊ូ, កីឡាលើកទម្ងន់,កីឡាកានូ/កាយ៉ាក , កីឡាវ៉ូវីណាម, កីឡាប្រដាល់គុនខ្មែរ, កីឡា ប្រដាល់ Kik boxing, កីឡាប៉េតង់, កីឡាកាយវប្បកម្ម, កីឡាប៊ីយ៉ា-ស្នូកឃ័រ, កីឡាអេឡិចត្រូនិច (E-Sport)  និងកីឡាអុកចិន។

ឯកឧត្តម ថោង ខុន បានអះអាងថា ការចូលរួមប្រកីតកីឡាស៊ីហ្គេមនៅវៀតណាមនាពេលនេះ ជាការចូលរួមដែលកម្ពុជាបានបញ្ជូនប្រតិភូកីឡាជាទ្រង់ទ្រាយធំជាងពេលមុនៗ ហើយជាការចូលរួមប្រកួតក្នុងក្របខណ្ឌយុទ្ធសាស្ត្រក្នុងកាវាយតម្លៃ វាស់ស្ទង់ និងផ្ទៀងផ្ទាត់សមត្ថភាពគុណផលកីឡារបស់កីឡាករ-កីឡាការិនីជម្រើសជាតិកម្ពុជា ដើម្បីប្រមូលទិន្នន័យគុណផលកីឡា ធ្វើការវិភាគចំណុចខ្ពស់ទាប ខ្លាំងខ្សោយ មករៀបចំពង្រឹងលទ្ធភាពពលកម្មកីឡា ឱ្យមុតស្រួចនិងគត់មត់ ឆ្ពោះទៅរកឧត្ដមភាពបច្ចេកទេសកីឡាក្នុងការប្រកួត SEA Games ឆ្នាំ២០២៣នៅកម្ពុជា៕

Click to comment

Leave a Reply

Your email address will not be published.

Facebook