ឯកឧត្ដម ខៀវ កាញារីទ្ធរដ្ឋមន្ត្រីក្រសួងព័ត៌មាន ថ្លែងក្នុងកម្មវិធីប្រឡងសំនៀងជនពិការ កម្ពុជាពានរង្វាន់ សម្តេចតេជោ ហ៊ុន សែន លើកទី២នេះ គឺពិតជាមានសារសំខាន់ណាស់ដែលបាន បង្ហាញពីគោល នយោបាយ របស់រាជរដ្ឋាភិបាលក្នុងការគាំទ្រដល់ជនពិការ មិនឱ្យមានការរើសអើងជនពិការ។នៅក្នុងកម្មវិធីប្រឡងសំនៀង ជនពិការកម្ពុជា ពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ កម្ពុជា លើកទី២ ក្រោមពាក្យស្លោក “អរគុណសន្ដិភាព នាំមកនូវក្ដីសង្ឃឹម” នៅរសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ ២០២២ នាសាលសន្និសីទចតុមុខ ។

ឯកឧត្ដម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួង ព័ត៌មាន បានមានប្រសាសន៍ថា កម្មវិធីប្រឡងសំនៀងជនពិការកម្ពុជា ពាន រង្វាន់សម្តេចតេជោ ហ៊ុន សែន លើកទី២ មិនមែនធ្វើឡើងដោយ ចៃ ដន្យនោះទេ កម្មវិធីនេះត្រូវបានផ្តួច ផ្តើមឡើងដោយសម្តេចតេជោ ហ៊ុន សែន ក្នុងគោលបំ ណងលើក កម្ពស់ តួនាទី និងតម្លៃរបស់ជនពិការ ក្នុងសង្គម ដើម្បីផ្ដល់ឱកាសដល់ពួកគាត់បានបង្ហាញនូវសមត្ថភាព និងទេព កោសល្យធ្វើយ៉ាងណា ឱ្យពួកគាត់ មាន ឱកាសកាន់តែច្រើនក្នុងការចូលរួមក្នុងសកម្មភាពសង្គមសំខាន់ៗជាច្រើន និងបង្ហាញពីការយក ចិត្តទុក ដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់សមត្ថភាពរឹងមាំ និងឯករាជ្យរបស់ជនពិការ ដើម្បីឱ្ យពួកគាត់អាចសមាហរណ កម្មជាមួយសង្គមលើគ្រប់វិស័យ។

ឯកឧត្ដមបន្ដថា ថ្វីដ្បិតតែជនពិការមានពិការភាពក៏ពិតមែន ប៉ុន្តែទឹកចិត្ត និងឆន្ទៈរបស់ពួកគាត់មិនពិការឡើយ ពួក គាត់ក៏ជាធនធានមនុស្សដ៏សំខាន់ និងមិនអាចខ្វះបានក្នុងការជួយអភិវឌ្ឍសេដ្ឋកិច្ចសង្គមជាតិ។ ដូច្នេះ យើង មិនត្រូវទុកជនពិការចោលនោះទេ យើងត្រូវការពារសិទ្ធិ និងសេរីភាពស្របច្បាប់របស់ពួកគាត់ ហើយ ផ្តល់ ការគាំទ្រយ៉ាងពេញទំហឹងដល់កិច្ចការអភិវឌ្ឍរបស់ពួកគាត់ផងដែរ។សូមបញ្ជាក់ថា កម្មវិធី ប្រឡង នេះគឺ ជាលើកទី២ហើយ នឹងផ្តល់ជូនជនពិការជ័យលាភី និងជនពិការដែល ចូលរួម ប្រកួតនូវ ឱកាស ការងារ ក្រោយ ពេលចប់ការប្រឡង ហើយវគ្គផ្តាច់ព្រ័ត្របេក្ខជននឹងទទួលបានពាន និងប្រាក់រង្វាន់ទាំង អស់គ្នាតាមចំណាត់ ថ្នាក់រៀងៗខ្លួន៕
