Connect with us

កងកម្លាំងប្រដាប់អាវុធ

បទយកការណ៍៖ ក្រុមកីឡាកាយសម្ព័ន្ធបន្តហ្វឹកហាត់បិទខ្ទប់ដើម្បីឆ្ពោះទៅរកភាពជោគ ជ័យស៊ីហ្គេម២០២៣

កីឡាកាយសម្ព័ន្ធជាកីឡាមួយប្រភេទដែលប្រើប្រាស់កម្លាំង ភាពទន់ភ្លន់ រហ័សរហួន ក្លាហាន និងភាពវ័យឆ្លាត។ បច្ចុប្បន្នកីឡាមួយប្រភេទនេះគឺមានការរីកចម្រើន គួរឱ្យកត់ សម្គាល់ទាំងការងាររដ្ឋបាល និងការងារបច្ចេកទេស ថែម ទាំងធ្លាប់ទទួលជោគជ័យតាមរយៈការដណ្ដើមបានមេដាយពីការប្រកួតនានាមួយចំនួនផងដែរ។ តែទោះបី ជាយ៉ាងណាក្តី ដើម្បីឆ្ពោះទៅរកភាពជោគជ័យដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ សហព័ន្ធកីឡានៅតែបន្តហ្វឹកហាត់ បិទខ្ទប់តាំងពីព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈរហូតដល់ថ្ងៃប្រកួត។

តទៅនេះសូមលោកអ្នកនាងស្តាប់បទយកការណ៍របស់វិទ្យុជាតិកម្ពុជាស្តីពីបញ្ហនេះដូចតទៅ៖បច្ចុប្បន្នគ្រប់ប្រភេទកីឡាទាំងអស់ កំពុងប្រឹងប្រែងហ្វឹក ហាត់មិនថានៅក្នុងឬក្រៅ ប្រទេសនោះទេ។ ហើយក្នុង នាមជាម្ចាស់ផ្ទះ​​បន្តវេនពីប្រទេសវៀតណាមនោះ កម្ពុជានឹងទទួលបាននូវបទ ពិសោធន៍ជាច្រើន ដើម្បីរៀបចំយុទ្ធសាស្រ្ត និងពង្រឹងសមត្ថ ភាពកីឡាករកីឡាការិនីរបស់​ខ្លួនសម្រាប់​ព្រឹត្តិការណ៍​ប្រវត្តិសាស្រ្តមួយនេះ។

លោក ណយ ផាណា អគ្គ លេខាធិការសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជាមានប្រសា សន៍ថា៖ ទោះបីក្នុងកាលៈ ទេសៈដ៏លំបាកនៃការីករាល ដាលនៃជំងឺកូវីដ-១៩ ក៏សហ ព័ន្ធបានត្រៀមកីឡាករកីឡា ការិនីរួចរាល់ហើយសម្រាប់ចូលរួមប្រកួតស៊ីហ្គេម ២០២៣ខាងមុខនេះ។

<<ជាការពិតការហ្វឹក ហាត់មួយរយៈធំកន្លងមក គឺហ្វឹកហាត់បិទខ្ទប់ គឺហ្វឹកហាត់នៅកន្លែងហ្នឹង ហូប ស្នាក់នៅហ្នឹង អត់មានចេញទៅកន្លែង ណាបានទេ។ សម្រាប់កីឡាកាយស័ម្ពន្ធ ទាំងគ្រូទាំងសិស្សមានចំនួន២៩នាក់ក្នុងការត្រៀម ប៉ុន្តែដល់ពេលចូលរួមប្រកួតអត់ដល់ប៉ុណ្ណឹងទេ យើងជ្រើសរើសកីឡាករណាដែលមានស្នាដៃ កីឡាករកីឡាការិនីណាដែលមាន កម្រិតបច្ចេកទេសខ្ពស់ជាងគេនៅក្នុងចំណោមហ្នឹងឯង មិន មែនត្រៀមប៉ុណ្ណឹងចូលលេងទាំងអស់ទេ។ គ្រាន់ថាការត្រៀមនឹងជាចំណែកមួយដ៏ធំជៀសវាងកីឡាករតិច ជួបបញ្ហាអ្វីមួយយើងខ្វះខាតកីឡាករ>>។

កីឡាកាយសម្ព័ន្ធជាប្រភេទកីឡាជំនាញមួយត្រូវការកន្លែងហ្វឹកហាត់ដែលមានស្តង់ដារបច្ចេកទេសត្រឹមត្រូវទើបអាចរក្សាបានកម្លាំង និងបច្ចេកទេស។លោកអគ្គលេខាធិការសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា បានរៀបរាប់ពីវិញ្ញាសាសម្រាប់ត្រៀមចូលរួមប្រកួតទៀតថា ៖

<<សម្រាប់កីឡាកាយ សម្ព័ន្ធនៅកម្ពុជាយើង គឺលេងតែកាយសម្ព័ន្ធអាអេរ៉ូប៊ិកនិង អាទីស្ទិកមែន។ អញ្ចឹងកាយ សម្ព័ន្ធ អាទីស្ទិកមែន គឺគេ លេងមាន១ឧបករណ៍ បើ Even មាន៨ ក្នុងនោះមានសេះលោត សេះកង រីង របារស្រប មានហៃបា មានកម្រាលជាដើម។ ហើយក្នុងនោះក៏យើងមានវិញ្ញាសាកាយសម្ព័ន្ធអាអេរ៉ូប៊ិក ដែលមាន៥ មានឯកត្តជនបុរស ឯកត្តជននារី គ្រុប ។ល។ ហេតុដូច្នេះយើងត្រៀមសម្រាប់ស៊ីហ្គេម ២០២ ៣ គឺមាន១៣មេដាយ >>។ដោយសារតែមានកិច្ចសហ ការទំនាក់ទំនងល្អ និងមាន ការចង្អុលបង្ហាញពីប្រធានសហព័ន្ធ ព្រមទាំងការចេញ ទៅប្រកួតក្នុងព្រឹត្ដិការណ៍អន្ដរជាតិនានាផងនោះ ទើបធ្វើឱ្យសហព័ន្ធមួយនេះមានដំណើរការដោយរលូនរហូតមកដល់សព្វថ្ងៃនេះ។

លោក ណយ ផាណា បានផ្តាំផ្ញើទៅដល់បងប្អូនប្រជា ពលរដ្ឋខ្មែរទាំងអស់ មេត្តាចូលរួមលេងកីឡា ពិសេសគាំទ្រជំរុញលើកទឹកចិត្តដល់កីឡាករយើងទាំងអស់គ្នា ដើម្បីសុខភាព និងភាពជោគ ជ័យរបស់ជាតិមាតុភូមិ នៅឆ្នាំ២០២៣ខាងមុខ។ លោកក៏សង្ឃឹមថានឹងអាចយកមេ ដាយក្នុងព្រឹត្តិការណ៍ស៊ីហ្គេមឱ្យខាងតែបាន។

<<ជាទូទៅកាលណាយើងមានផែនការ គឺយើងតែងតែរំពឹង ក៏ប៉ុន្តែមេដាយណាមួយយើងពិបាកសន្និដ្ឋាន ។ម្យ៉ាងប្រភេទកីឡាកាយ សម្ព័ន្ធនេះ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍យើង គេដើរមុនយើងយូរ ហើយគេក៏ជាកីឡាករកីឡាការិនីល្អៗ អញ្ចឹងការរំពឹងរបស់យើង យើងសង្ឃឹម ថាឱ្យបានមេដាយអ្វីមួយនៅ ក្នុងចំណោមមេដាយ៣ហ្នឹង មាស ប្រាក់ សំរិទ្ធ។ បើរំពឹងយកមាសតែម្តងយើងពិបាកក្នុងការនិយាយ ប៉ុន្តែក្នុងនាមអ្នកប្រយុទ្ធយើងត្រូវមានក្តីសង្ឃឹមហើយត្រូវស្វែងរកសក្តានុពលជូនជាតិរបស់យើងនៅឆ្នាំ២០២៣>>

សព្វថ្ងៃកម្ពុជាមានផែនការអភិវឌ្ឍន៍ជំនាញ និងបច្ចេក ទេសកីឡាបានល្អប្រសើរ ជាងមុន ដោយសារតែរាជ រដ្ឋាភិបាលនិងក្រសួងស្ថាប័នពាក់ពន្ធ័ទាំងអស់ចូលរួមឧបត្ថម្ភគាំទ្រដល់វិស័យកីឡាក៏ដូចជាក្រុមកីឡាករជម្រើស ជាតិរបស់យើង។ឯកឧត្តមវ៉ាត់ចំរើនអគ្គលេខាធិការនៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ មានប្រសាសន៍ថា៖ ឆ្នាំ ២០២១-២០២២ កីឡាករសម្រុកធ្វើការហ្វឹកហាត់យ៉ាងទៀងទាត់ ដោយមិនអាចអាក់ ខានបានឡើយ ដើម្បីទទួលបានផលល្អ និងភាពគត់មត់នៃបច្ចេកទេស ។ឯកឧត្តមបាន បង្ហាញពីក្តីសង្ឃឹមថា ពេលនេះមេដាយរបស់យើងនឹងមានការប្រែប្រួលច្រើនក្នុងការដណ្តើមយកមេដាយមាស ពិសេសកំពុងធ្វើឱ្យវិស័យកីឡា ទៅជាវិស័យដែលមានគុណភាពខ្ពស់ ចាប់ពីពេលនេះតទៅ ។

<<កីឡាករជម្រើស ជាតិរបស់យើងមានការហ្វឹកហាត់យ៉ាងទៀងទាត់ ទោះបីក្នុងដំណាក់កាលកូវីដ-១៩ ក៏យើងបិទខ្ទប់ បោះជំរុំហ្វឹកហាត់ដោយមិនឱ្យចេញទៅណា ហើយនៅតែហ្វឹកហាត់។ ហើយរាជរដ្ឋាភិ បាលបានប្រមូលផ្តុំកម្លាំងទាំង អស់នៃជំនាញ កីឡាករកីឡាកា រិនី គ្រូបង្វឹកឱ្យស្ថិតនៅក្នុងការហ្វឹកហាត់ ជារៀងរាល់ថ្ងៃ មិនថាគាត់ជាមន្រ្តីរាជការ ឬជាកងកម្លាំង មិនបាច់ទៅធ្វើការនៅកន្លែងរបស់ខ្លួនទេ គឺអនុ ញ្ញាតឱ្យគាត់ធ្វើការហ្វឹកហាត់តែមួយមុខគត់ នេះហើយជាចំណុចសំខាន់មួយដែលយើង ឃើញថាមានការប្រែប្រួលត្រង់ចំណុចបច្ចេកទេស>>។

ឯកឧត្តម វ៉ាត់ ចំរើនបានលើកឡើងបញ្ជាក់ទៀតថា ៖សម្រាប់ការប្រកួតស៊ីហ្គេមលើកទី៣១នៅប្រទេសវៀត ណាម ក្នុងខែឧសភាខាងមុខ នេះ កម្ពុជាត្រៀមកីឡាចំនួន ៣៣ប្រភេទ ហើយក្នុង ចំណោមប្រភេទកីឡាទាំង នោះ កីឡាដែលមានសក្តានុពលចំនួន១០ដែលកម្ពុជារំពឹងថា នឹងអាចដណ្តើមយកមេដាយជូនជាតិមាតុភូមិ។<<មេដាយនោះ យើងសំដៅមេដាយមាស ប្រាក់ និងសំរិទ្ធ។ ហើយប្រភេទកីឡាចំនួន១០ប្រភេទដែលយើងសង្ឃឹមទទួលបានមេដាយ ដូចជា កីឡាប៉េតង់ តេក្វាន់ដូ WT ជឺជិតស៊ូ វូវីណាម ប្រដាល់គុនខ្មែរ ឃីកបុកស៊ីង ការ៉ា់ត់តេ ចំបាប់ កាយវប្បកម្ម និងកីឡាវាយកូនបាល់តឺនី្នស នេះជា១០ប្រភេទកីឡាដែលអាចឈានដណ្តើមយកមេដាយ>> ។

ថ្លែងនៅក្នុងពិធីជួបសំណេះ សំណាល និង ផ្តល់អនុសាស ន៍ ដល់កីឡាករ កីឡាការិនី និងអត្តពលិក មុនពេលចេញទៅប្រកួតកីឡាស៊ីហ្គេម (SEA Games) លើកទី៣១ នៅប្រទេសវៀតណាម នាថ្ងៃទី២៨ ខែមេសា ឆ្នាំ ២០២២ សម្តេចអគ្គមហាសេ នាបតីតេជោ ហ៊ុន សែន នាយ ករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រ កម្ពុជាបានរំលឹកដល់ក្រុមកី ឡាករ កីឡាការិនីថា ការចេញ ទៅប្រកួតកីឡាស៊ីហ្គេម (SEA Games) លើកទី៣១ នៅប្រទេសវៀតណាមនេះ គឺតំណាងឱ្យប្រទេសជាតិទាំង មូល ដូច្នេះត្រូវយកចិត្តទុក ដាក់ប្រឹងប្រែងប្រកួត ហើយត្រូវតែជៀសវាងការបំពានច្បាប់ និងលក្ខខណ្ឌប្រកួត ក៏ដូចជាការប្រើប្រាស់សារ ធាតុប៉ូវកម្លាំង ឬសារធាតុញៀន ដែលនាំឱ្យប៉ះពាល់ ដល់សេចក្តីថ្លៃថ្នូរនិងកិត្តិយសប្រទេសជាតិ។

សម្តេចសង្កត់ធ្ងន់ថា៖ សេចក្តីថ្លៃថ្នូររបស់ជាតិ គឺសំខាន់ ណាស់សម្រាប់ប្រទេស ដែលមិនត្រូវធ្វើអ្វី ដែលនាំដល់ការអាប់ឱនកិត្តិយសជាតិនោះឡើយ។ សម្តេចចាត់ទុកថា ទោះបីកម្ពុជាទទួលបានមេដាយមាសក៏ដោយ ប៉ុន្តែស្អុយឈ្មោះដោយប្រើប្រាស់សារធាតុញៀន ឬសារធាតុប៉ូវកម្លាំងដែលមានការហាម ឃាត់ គឺគ្មានន័យនោះទេ។

« មិនឱ្យសារធាតុគ្រឿងញៀនឬគ្រឿងប៉ូវកម្លាំងនេះ ហាមដាច់ខាតប្រកួតអាចមានការថ្លោះធ្លោយដោយអចេតនា ប៉ុន្តែសម្រាប់ការប្រើប្រាស់សារធាតុញៀន គឺសារធាតុប៉ូវកម្លាំង គឺជាចេតនាពិតប្រាកដ ដូច្នេះប្រសិនបើមានកំហុសនេះកើតឡើងវាជារឿងអាសោច សម្រាប់មុខមាត់ប្រទេសជាតិរបស់យើងដែលមិនត្រូវឱ្យមានកើតឡើងជាដាច់ខាត។ ហើយនៅក្នុងចំណោមកីឡារបស់យើង ទោះបីជាយើងដាក់ចេញគោលដៅបែបណា ក៏ដោយ ដើម្បីទទួលបានមេដាយមាសឱ្យបានមាសចំនួនប៉ុណ្ណេះ មេដាយប្រាក់ឱ្យបានចំនួនប៉ុណ្ណោះ ប៉ុន្តែប្រសិនបើមានខូចឈ្មោះហើយ ទោះបីជាកីឡាប៉ុន្មាននាក់ទៀត ក៏ធ្វើឱ្យបាត់បង់មុខមាត់ប្រទេសជាតិតែម្តង។ ដូច្នេះខ្ញុំសូមស្នើឱ្យមានការយកចិត្តទុកដាក់បំផុតទៅលើបញ្ហាវិន័យនៃកីឡា ដែលក្នុងហ្នឹង គឺបញ្ហាសារធាតុនៃការលើកកម្លាំងខុសរបៀប ខុសបទបញ្ញត្តិត្រូវតែបានធានាថា គ្មាននៅក្នុងចំណោមក្រុម កីឡារបស់យើង។»

​ការប្រកួតស៊ីហ្គេមលើកទី ៣១នៅប្រទេសវៀតណាមលើកនេះ កម្ពុជានឹងដឹកនាំប្រតិភូជាលក្ខណៈទ្រង់ទ្រាយ ធំជាងពេលណាៗទាំងអស់ ដែលមិនធ្លាប់ចូលរួមការ ប្រកួតពីមុនមក ក្នុងនោះមានប្រតិភូរួមជាមួយ ក្រុមសិល្បៈរង្វង់ប្រហែល៧០០នាក់ ។ នេះជាលើកទី១ ហើយក៏ជាកំណត់ត្រាប្រវត្តិសាស្រ្តរបស់កម្ពុជាចូលរួមស៊ីហ្គេមនៅក្រៅប្រទេស ដែលជាការ ចូលរួមផ្នែកយុទ្ធសាស្រ្ត វាយតម្លៃ ផ្ទៀងផ្ទាត់សមត្ថ ភាពរបស់យើង ដើម្បីឆ្ពោះទៅស៊ីហ្គេមនៅកម្ពុជានាពេលខាងមុខឱ្យទទួលបានជោគជ័យ៕

Click to comment

Leave a Reply

Your email address will not be published.

Facebook