Connect with us

ព័ត៌មានជាតិ

សម្តេចតេជោ ចូលរួមអបអរសាទរខួប៥ឆ្នាំ នៃការដាក់បញ្ចូលល្បែងទាញព្រ័ត្រ ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ

(ភ្នំពេញ)៖ នាថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០នេះ តាមរយៈបណ្តាញសង្គមសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានចូលរួមអបអរសាទរចំពោះខួប៥ឆ្នាំ នៃការដាក់ បញ្ចូលល្បែងទាញព្រ័ត្រក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេ ស្កូ (២ ធ្នូ ២០១៥ – ២ ធ្នូ ២០២០)។

នៅលើផេកផ្លូវការ សម្ដេចតេជោគូសបញ្ជាក់ថា ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០នេះ ជាខួប៥ឆ្នាំ (២ ធ្នូ ២០១៥ – ២ ធ្នូ ២០២០) នៃការដាក់បញ្ចូលល្បែងទាញព្រ័ត្រ ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្ស ជាតិរបស់អង្គការយូណេស្កូ នៅប្រទេសណាមីប៊ី។

សម្តេចបានបន្តថា ល្បែងទាញព្រ័ត្រ ជាល្បែងដ៏មានប្រជា ប្រិយភាពមួយ ដែលប្រជាជនខ្មែរនិយមលេងក្នុងពិធីផ្សេងៗ ដើម្បីបង្ហាញពីសាមគ្គីភាពជា ធ្លុងមួយ ក្នុងការយកឈ្នះក្រុមប្រកួតជាលក្ខណៈកម្សាន្ត។ ល្បែងទាញព្រ័ត្រ បានផ្សារភ្ជាប់ ទៅនឹងប្រពៃណី និងវប្បធម៌ខ្មែរ ប្រជាជនខ្មែរអាចឃើញភស្តុតាង មានតម្លៃជាប្រវត្តិសាស្ត្រ តាមរយៈចម្លាក់នៅលើប្រាង្គប្រាសាទនានា ដែលនិយាយពីរឿងកូរសមុទ្រទឹកដោះ។

សម្ដេចតេជោនាយករដ្ឋមន្ត្រី គូសបញ្ជាក់បន្ថែមថា កិច្ចការពារសម្បត្តិបេតិកភណ្ឌ វប្បធម៌ ជាភារកិច្ចរបស់កូនខ្មែរគ្រប់ៗរូប ៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook