Connect with us

ព័ត៌មានទាន់ហេតុការណ៍

អ្វី​ទៅជា​ផលវិបាក និង​ការបង្ការ​កុំអោយ​រលាក​ស្រោមពោះ

ការ​រលាក​ស្រោមពោះ​បណ្តាលមកពី​ការបង្ក​រោគ​ដោយ​ពពួក​បាក់តេរី ឬ​ផ្សិត​ទៅលើ​ស្រោម​ពោះ ជាពិសេស​នៅ​ផ្នែក​ខាង​ក្នុងនៃ​ជញ្ជាំង​ពោះ​ដែល​គ្របពីលើ​សិរី​រាង្គ​ក្នុងពោះ​។ ការ​រលាក​ស្រោមពោះ​កើតចេញ​ពី​ការ​ធ្លាយ​អ្វីមួយ​នៅក្នុង​ពោះ ឬ​ផលវិបាក​នៃ​ជំងឺ​ផ្សេងៗ​។​

​ការ​រលាក​ស្រោមពោះ​ត្រូវការ​ព្យាបាល​ជា​បន្ទាន់​ដើម្បី​ប្រឆាំង​នឹង​ជំងឺ​ដែល​បង្ក​បញ្ហា​។ ជាទូទៅ​ការព្យាបាល​ការ​រលាក​ស្រោមពោះ​តែងតែ​មាន​ការចូលរួម​ពី​ថ្នាំ​អង់​ទី​បី​យ៉ូ​ទិច ហើយ​ករណី​ខ្លះ​ក៏​ត្រូវ​វះកាត់​ដែរ​។ ការ​ដែល​មិន​បាន​ព្យាបាល​ការ​រលាក​ស្រោម​ពោះ វា​នឹង​វិវឌ្ឈន៍​ទៅ​ជា​សភាព​ធ្ងន់ធ្ងរ ដែល​អាច​គំរាម​គំហែង​ដល់​ជីវិត​អ្នកជំងឺ​បាន​។​

​ផលវិបាក​
​ការ​ដែល​មិន​បាន​ព្យាបាល​ធ្វើអោយ​ការ​រលាក​ស្រោមពោះ​អាច​រាល​ដល់​ពេញ​ស្រោមពោះ​ទាំងមូល និង​បណ្តាលអោយ​៖

  • មេរោគ​ចូលក្នុង​ឈាម​
  • មេរោគ​បញ្ចេញ​ជាតិពុល​ទៅក្នុង​ឈាម (Sepsis) ដែល​អាច​គ្រោះថ្នាក់​ដល់​ជីវិត​
    ​ការបង្ការ​
    ​ជាធម្មតា ការ​រលាក​ស្រោមពោះ​ដែល​ជាប់ទាក់ទង​ជាមួយនឹង​ការលាង​ស្រោមពោះ​ច្រើន​បណ្តាលមកពី​មាន​មេរោគ​នៅក្នុង​បំពង់​លាង ដូច្នេះ​ចូរ​ធ្វើតាម​ជំ​ហ៊ាន​ដូចខាងក្រោម​នេះ​ទៅ​ដើម្បី​បង្ការ​ការ​រលាក​ស្រោម​ពោះ​៖
  • លាង​សម្អាត​ដៃ ទាំង​ក្នុង​ក្រចក និង​ចន្លោះ​ម្រាមដៃ​មុនពេល​ប៉ះ​បំពង់​លាង​
  • លាង​សម្អាត​ស្បែក​នៅ​ជុំវិញ​បំពង់​ជាមួយនឹង​ថ្នាំ​សម្លាប់​មេរោគ​រាល់ថ្ងៃ​
  • ទុកដាក់​ឥ​វ៉ាន​នៅក្នុង​កន្លែង​ដែល​គ្មាន​មេរោគ​
  • និយាយ​ជាមួយ​ក្រុម​ការងា​រលាង​ស្រោម​ពោះ​អោយមាន​ការយកចិត្តទុកដាក់​ល្អ​បំផុត​។​
    ​ប្រសិនបើ​អ្នក​មាន​ការ​រលាក​ស្រោមពោះ​ដោយ​ឯងៗ​ពីមុនមក ឬ​មាន​ជំងឺ​ក្រិន​ថ្លើម គ្រូពេទ្យ​ប្រហែលជា​ត្រូវ​ចេញ​ថ្នាំ​អង់​ទី​បី​យ៉ូ​ទិច​ដើម្បី​បង្ការ​កុំអោយ​រលាក​ដល់​ស្រោម​ពោះ​៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook