Connect with us

កងកម្លាំងប្រដាប់អាវុធ

World Cup ៖ FIFA កំណត់ថ្ងៃប្រកួតជម្រុះ Play-off អន្តរទ្វីប នៅខែមិថុនា

សហព័ន្ធបាល់ទាត់ពិភពលោក (FIFA) ថ្ងៃទី៥ខែឧសភា បានប្រកាសកំណត់ថ្ងៃប្រកួតវគ្គជម្រុះ Play-off អន្តរទ្វីប សម្រាប់ដណ្តើមកៅអី World Cup 2022 នៅកាតាដែលនៅសល់។ ការប្រកួតនឹងធ្វើឡើងនាទីក្រុងដូហា ថ្ងៃទី១៣ និង១៤ ខែមិថុនា។

កីឡដ្ឋាន Ahmad Bin Ali នឹងត្រូវបើកទ្វារទទួលជំនួបរវាងក្រុមអូស្ត្រាលីទល់អេមីរ៉ាត់អារ៉ាប់រួម សម្រាប់វគ្គ Play-off ទ្វីបអាស៊ី នាថ្ងៃទី៧ ខែឧសភា ហើយក្រុមដែលឈ្នះការប្រកួតនឹងត្រូវជួប ប៉េរូ ដែលរង់ចាំនៅវគ្គជម្រុះផ្តាច់ព្រ័ត្រ Play-off អន្តរជាតិថ្ងៃទី១៣ ខែឧសភា។

ក្រុមដែលឈ្នះការប្រកួត ថ្ងៃទី១៣ ឧសភា នឹងទទួលបានកៅអី World Cup 2022  នៅកាតាក្នុងពូល D ជាមួយម្ចាស់ឯកឆ្នាំ ២០១៨ បារាំង ដាណឺម៉ាក  និង ទុយនីស៊ី។

ចំណែកក្រុមកូស្តារីកា នឹងត្រូវប្រកួតតទល់ក្រុមដែលមកពីទ្វីបអូសេអានី នូវែលសេឡង់ ថ្ងៃទី១៤ ឧសភា ដែលជាការប្រកួតជម្រុះផ្តាច់ព្រ័ត្រ Play-off ដណ្តើមកៅអីទៅប្រទេសកាតាតែម្តង។ ក្រុមដែលឈ្នះការប្រកួតនេះ នឹងត្រូវចាប់ចូលពូល E ដែលមាន អេស្ប៉ាញ អាល្លឺម៉ង់ និងជប៉ុន កំពុងរង់ចាំ។

ការប្រកួតផ្តាច់ព្រ័ត្រ Play-off អន្តរទ្វីបទាំងពីរ នឹងត្រូវធ្វើឡើងនៅវេលាម៉ោង១ ទាបភ្លឺ ម៉ោងនៅកម្ពុជា៕

Click to comment

Leave a Reply

Your email address will not be published.

Facebook