Connect with us

កងកម្លាំងប្រដាប់អាវុធ

Europa League៖ Moyes ថា លោកដឹង West Ham ចាញ់ Frankfurt តាំងពីនាទីដំបូងជើងទី១ម្ល៉េះ

លោក David Moyes សារភាពថា ខ្លួនដឹង West Ham United នឹងធ្លាក់ត្រឹមវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ UEFA Europa League តាំងពីប៉ះ Eintracht Frankfurt នៅនាទីដំបូងនៃជំនួបជើងទីមួយមក។West Ham បានប្រកួតចាញ់ Eintracht Frankfurt ក្នុងលទ្ធផល ១-០ ក្នុងជំនួបជើងទី២ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់ Europa League នៅថ្ងៃទី៥ ខែឧសភា។ នៅជើងទី១ សប្តាហ៍មុន ក្រុមអង់គ្លេសមួយនេះចាញ់ក្រុមអាល្លឺម៉ង់រួចមកហើយនៅផ្ទះខ្លួនឯងក្នុងទល្ធផល ២-១។ សរុបទាំងពីរជើង West Ham ចាញ់ Eintracht Frankfurt ៣-១។

ប្រាប់អ្នកពត៌មានក្រោយចប់ការប្រកួត លោក Moyes សារភាពថាលោកបានដឹងហើយថា West Ham មិនអាចឈានទៅកាន់វគ្គផ្តាច់ព្រ័ត្រពានរង្វាន់កម្រិតទី២អឺរ៉ុបនេះឡើយ។

«សូមនិយាយដោយស្មោះត្រង់ ខ្ញុំដឹងថាក្រុមរបស់យើងមិនអាចឆ្លងផុតវគ្គនេះ តាំងពីការប្រកួតជើងទី១នៅប៉ុន្មានវិនាទីដំបូងនាកីឡដ្ឋាន London ម្លេះ។ យើងមើលឃើញ និងទទួលស្គាល់សមត្ថភាពក្រុម Eintracht Frankfurt។ នេះជាការលើងឡើងរបស់លោក Moyes ដែលបានដឹកនាំក្រុមញញួលេចធ្លោនៅពីររដូវកាលចុងក្រោយនេះ។

បើទោះបីធ្លាក់នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ប៉ុន្តែអ្នកចាត់ការទូទៅសញ្ជាតិស្កុតឡែនរូបនេះ មានមោទកភាពចំពោះកីឡាករ West Ham ដែលធ្វើបានល្អនៅជើងទី២នេះ បើទោះក្រុមនៅសល់គ្នាតែ១០នាក់ក្តី។

Eintracht Frankfurt ត្រូវឡើងទៅជួយ Rangers នៅវគ្គផ្តាច់ព្រ័ត្រ Europa League រដូវកាល ២០២១-២២ នៅរាត្រីថ្ងៃទី១៨ ខែឧសភា ដែលធ្វើឡើងនៅកីឡដ្ឋាន Estadio R. Sanchez Pizjuan អេស្ប៉ាញ។ Rangers ទម្លាក់ក្រុមអាល្លឺម៉ង់ RB Leipzig ក្នុងលទ្ធផលទាំងពីរជើង ៣-២ នៅវគ្គ១/២ផ្តាច់ព្រ័ត្រ៕

 

Click to comment

Leave a Reply

Your email address will not be published.

Facebook