Connect with us

កងកម្លាំងប្រដាប់អាវុធ

អភិបាលខេត្តស្ទឹងត្រែងលើកទឹកចិត្តដល់ម្ចាស់ក្រុម ហ៊ុន ឱ្យបង្កើនការលើកស្ទួយជីវភាពកម្មករ

អភិបាលខេត្តស្ទឹងត្រែងបានលើកទឹកចិត្តម្ចាស់ក្រុមហ៊ុន ឱ្យបង្កើនការលើកស្ទួយជីវភាពជូនកម្មករ  កំពុងធ្វើការនៅតាមក្រុមហ៊ុននិងសហគ្រាសនីមួយៗឱ្យល្អប្រសើរ ព្រោះកម្មករមានអតីត ភាពការងារបានចូលនិវត្តន៍ដូចមន្ត្រីរាជការផងដែរ។ នៅក្នុងពិធីប្រារព្វខួបលើកទី១៣៦ទិវាពលកម្មអន្តរជាតិនៅខេត្តស្ទឹងត្រែងកាលពីថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២២ឯកឧត្តមស្វាយសំអ៊ាងអភិបាលខេត្ត មាន ប្រសាសន៍ថា៖ រាជរដ្ឋាភិបាលបានតម្រូវឱ្យកម្មករដែលបានបំពេញការងារនៅតាមក្រុម ហ៊ុនសហគ្រាស បានចូល និវត្តន៍ដូចមន្ត្រីរាជការ ដើម្បីលើកកម្ពស់ជីវភាពរស់នៅឱ្យបានប្រសើរឡើង។

ឯកឧត្តមមានប្រសាសន៍បន្ថែមថា៖ នេះជាគោលនយោ បាយ របស់រាជរដ្ឋាភិបាលដូច នេះម្ចាស់ក្រុមហ៊ុន សហ គ្រាស បំពេញតាមលក្ខខណ្ឌច្បាប់ការងារ ចំណែកបងប្អូនកម្មករ ក៏ត្រូវតែប្រឹងប្រែងធ្វើការងាររបស់ខ្លួន ។” និយាយឱ្យចំទៅចំពោះកម្មករកម្មការិនីរបស់យើងនេះ នៅក្នុងបណ្ដាក្រុម ហ៊ុនរបស់យើងនេះ ក៏សូមឱ្យធ្វើម៉េចយកចិត្តទុកដាក់ បំពេញភារកិច្ចទៅតាមគោល ការណ៍កំណត់របស់ក្រុមហ៊ុនរបស់យើងទៅ ចៀសវាងយើងធ្វើអ្វីជាការខុស លក្ខខណ្ឌការងាររបស់ក្រុមហ៊ុន ដែលក្រុមហ៊ុនមិនអាចទទួលយកបាន នេះក៏វាមិនកើត ក្រុម ហ៊ុនក៏ត្រូវសម្របសម្រួលទៅដល់ ពលករ កម្មករនិយោជិតរបស់យើង ដូចការធ្ចើ កន្លងមកការគិតគូរអំពីសុខភាព  ការគិតគូរអំពីរបបផ្គត់ផ្គង់យ៉ាងម៉េចថែទាំសុខភាព ថ្លៃឈ្នួល ទឹកឈ្នួលផ្ទះឈ្នួលភ្លើងយ៉ាងម៉េច ហ្នឹង ហើយជាការគិតគូរនោះ សុំឱ្យមានការផ្សារភ្ជាប់គ្នា។លោកប៊ួ ភិរុន ប្រធានមន្ទីរការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តស្ទឹងត្រែងបានទទួលស្គាល់ថា៖នេះជាដំបូន្មានដ៏ល្អមួយអាចធ្វើឱ្យបងប្អូនកម្មករយើងចងចាំ ហើយនីតិវិធីនេះយើងត្រូវតែអនុវត្តព្រោះ មន្ទីរការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តបានបំពេញលក្ខខណ្ឌការងារជាមួយក្រុមហ៊ុនរួចហើយ។

លោកប្រធានមន្ទីរអះអាងថា៖ម្ចាស់ក្រុមហ៊ុននីមួយៗបានអនុវត្តនូវសារាចររបស់ក្រសួងដើម្បីជួយកម្មករឱ្យមានជីវភាពល្អប្រសើរព្រោះនៅតាមក្រុមហ៊ុននីមួយៗមាន បញ្ជី ប.ស.ស បេឡាជាតិសន្តិសុខសង្គម ដែលជាគោលនយោបាយរបស់រាជរដ្ឋាភិបាលសម្រាប់អត្ថប្រយោជន៍ អនាគតកម្មករ។លោក កែវ ធី  កម្មករធ្វើការនៅក្រុមហ៊ុនសុភ័គ្រនីការ បានចាត់ទុកថា៖ នេះជាយន្តការដ៏ល្អព្រោះបានដាស់ស្មារតីឱ្យម្ចាស់ក្រុមហ៊ុននិងសហគ្រាសផ្តល់តម្លៃជូនកម្មករនិងផ្តល់ប្រាក់កម្រៃពលកម្មបានទៀងទាត់។

លោកសាទរជាមួយការយកចិត្តទុកដាក់ពីសំណាក់អាជ្ញាធរពាក់ព័ន្ធជាពិសេសគឺរាជរដ្ឋាភិបាលកម្ពុជាដែលបានគិតពីសុខទុក្ខកម្មករ ដូចជាស្រីមានផ្ទៃពោះទទួលបានប្រាក់ឧបត្ថម្ភ ពេលឈឺ ថ្កាត់មានសេវាគាំទ្រពីមន្ទីរ ពេទ្យបង្អែក នឹងបានចូល និវត្តន៍ដូចមន្ត្រីរាជការផងដែរ។សូមបញ្ជាក់ថា៖នៅខេត្តស្ទឹងត្រែងមានក្រុមហ៊ុន សហ គ្រាស ចំនូន១៤៦ គ្រឹះស្ថានដែលកំពុងប្រើប្រាស់កម្មករប្រមាណជាង៣៧០០នាក់ក្នុងនោះមានស្ត្រីជាង ១៣០០ នាក់៕

Click to comment

Leave a Reply

Your email address will not be published.

Facebook