Connect with us

ព័ត៌មានសេដ្ឋកិច្ច

ក្នុង​រយៈពេល​១១​ខែ ឆ្នាំ​២០២០ កម្ពុជា​បាន​នាំចេញ​ផលិតផល​កសិកម្ម (​ក្រៅពី​អង្ករ​)

(​ភ្នំពេញ​)៖ នៅក្នុង​រយៈពេល​១១​ខែ​ដើមឆ្នាំ​២០២០​នេះ លទ្ធផល នៃ​ការនាំចេញ​ផលិតផល​កសិកម្ម​ទៅ​ក្រៅប្រទេស ដែល​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ទទួលបាន​ពី​អគ្គនាយកដ្ឋាន​កសិកម្ម ដោយ​ផ្អែកលើ​ប្រព័ន្ធ​ទិន្នន័យ​គ្រឹះ របស់​នាយកដ្ឋាន​អនាម័យ​ជាតិ អគ្គនាយកដ្ឋាន​ចំការកៅស៊ូ និង​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្ត​ត្បូងឃ្មុំ លោក រស់ សេដ្ឋា មន្ត្រីជាន់ខ្ពស់​នៃ​អគ្គនាយកដ្ឋាន​ចំការកៅស៊ូ បានឱ្យដឹងថា បរិមាណ​នាំចេញ​ផលិត ផល​កសិកម្ម ក្រៅពី​អង្ករ ក្នុង​រយៈពេល​១១​ខែ​ដើមឆ្នាំ​២០២០​នេះ​មាន​ចំនួន ៥.០៥៧.១៨១,៥៤​តោន ក្នុងនោះ​មាន​ផលិតផល​កសិកម្ម​មួយចំនួន​មាន កំណើន​ល្អប្រសើរ​។​

​លោក​បាន​បន្ត​ឱ្យដឹងទៀតថា ដំឡូង​មី​ក្រៀម​ចំនួន ១.៣១២.៩១៣,៣០​តោន មាន​កំណើន ៨,២៦ ភាគរយ ធៀប​ទៅនឹង​ឆ្នាំ​២០១៩, ល្ង​ចំនួន ៥.៧៩៩,៣៩​តោន មាន​កំណើន ៣៩,៨១​ភាគរយ ធៀប​ទៅនឹង​ឆ្នាំ​២០១៩, ផ្លែ​ចេក​ស្រស់​ចំនួន ៣០០.១៧៣,៩៨​តោន មាន​កំណើន ១១៦,៩៧​ភាគរយ ធៀប​ទៅនឹង​ឆ្នាំ​២០១៩, គ្រាប់ស្វាយចន្ទី​ចំនួន ២១៤.៧២១,២១​តោន មាន​កំណើន ២៦,៥៨​ភាគរយ ធៀប​ទៅនឹង​ឆ្នាំ​២០១៩, គ្រាប់ពោត​ចំនួន ១៩៤.៥០០,២៨​តោន មាន​កំណើន ៦៣,៨៥​ភាគរយ ធៀប​ទៅនឹង​ឆ្នាំ​២០១៩, ផ្លែស្វាយ​ស្រស់​ចំនួន ៩០.៨០១,៧៦​តោន មាន​កំណើន ៨៣,៥០​ភាគរយ ធៀប​ទៅនឹង​ឆ្នាំ​២០១៩, ដំណាប់​ស្វាយ ៥.៧៥៥,៨៦​តោន មាន​កំណើន ១៥៩,៦០​ភាគរយ ធៀប​ទៅនឹង​ឆ្នាំ​២០១៩, ម្ទេស​ស្រស់​ចំនួន ៦២.៤៣២,៧៨​តោន មាន​កំណើន ៣៨,០២​ភាគរយ ធៀប​ទៅនឹង​ឆ្នាំ​២០១៩​។ ៩-​ម្ទេស​ក្រៀម ១.៨០០,០០​តោន ស្មើនឹង​ឆ្នាំ​២០១៩។​ ១០-​ម្រេច ៤.៩៨២,៦៥​តោន មាន​កំណើន ៣៩,៣៩​ភាគរយ ធៀប​ទៅនឹង​ឆ្នាំ​២០១៩, ជ័រកៅស៊ូ​ចំនួន ២៩០.៧០០,០០​តោន មាន​កំណើន ១៨,៣០​ភាគរយ ធៀប​ទៅនឹង​ឆ្នាំ​២០១៩, គ្រាប់​ឈូក ៣.៨១៥,៣៣​តោន មាន​កំណើន ៤៩,៨៧​ភាគរយ ធៀប​ទៅនឹង​ឆ្នាំ​២០១៩ ។​

សូមបញ្ជាក់ថា ក្នុង​រយៈពេល​១១​ខែ​ដើមឆ្នាំ​២០២០​នេះ កម្ពុជា​បាន​នាំចេញ​ផលិតផល​កសិកម្ម​ចំនួន ៦៧​មុខ ទៅកាន់​គោលដៅ​ចំនួន ៤៦​ប្រទេស​៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook