Connect with us

កងកម្លាំងប្រដាប់អាវុធ

កុក បូរីស រកគ្រាប់បាល់បានច្រើនជាងគេ ក្នុងចំណោមកីឡាករកម្ពុជាប្រកបអាជីពនៅម៉ាឡេស៊ី

ភ្នំពេញ៖ ខ្សែការពារកូនកាត់ខ្មែរ-បារាំង បានបង្ហាញភាពលេចធ្លោខ្លាំង ក្នុងការរួមចំណែករកគ្រាប់បាល់បន្តបន្ទាប់ ឱ្យក្រុម Sarawak United។ ៧ប្រកួតនារដូវកាលនេះ កុក បូរីស រកបាន៤គ្រាប់ ច្រើនជាងកីឡាករកម្ពុជា ៤រូបទៀត ធ្លាប់ប្រកបអាជីពនៅក្របខណ្ឌកំពូលម៉ាឡេស៊ី។កុក បូរីស ត្រូវបានក្លឹប Sarawak United ខ្ចីជើងពីភ្នំពេញក្រោនមួយរដូវកាល។ ការចូលរួមរបស់ ខ្សែការពារកូនកាត់ខ្មែរ-បារាំងរូបនេះ ទទួលបានសាទរពីសំណាក់អ្នកគាំទ្រម៉ាឡេស៊ី ដោយពួកគេរំពឹងថា តំបន់ការពាររបស់ក្រុមមានមូលដ្ឋាននៅទីក្រុង Sarawak នេះ នឹងរឹងមាំជាងមុន។ក្រោយទទួលបានឱកាសលេងនៅម៉ាឡេស៊ី កុក បុរីស បានបង្ហើបថា រូបគេចង់លេងឱ្យជម្រើសជាតិកម្ពុជា  ជាថ្មី បន្ទាប់ពីបដិសេធការកោះហៅ របស់សហព័ន្ធបាល់ទាត់ជាតិកម្ពុជាជាច្រើនឆ្នាំ។ កីឡាករវ័យ ៣០ឆ្នាំរូបនេះ មានបំណង ធ្វើការងារជាមួយលោក Keisuke Honda អ្នកចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជា ជាពិសេសជួយពង្រឹងសមត្ថភាពយុវជនជំនន់ក្រោយ។

បុរីស បានសរសេរតាមបណ្ដាញសង្គមហ្វេសប៊ុកដូច្នេះ៖«រយៈពេល ៣ ឆ្នាំ នៃ ការ ត្រឡប់ មកពី ប្រទេស បារាំង វិញ  ខ្ញុំមាន បំណង   លេង ឲ្យ ជម្រើសជាតិ កម្ពុជា ម្ដងទៀត ដើម្បី ជួយ កីឡាករ ជំនាន់ ថ្មី ។ កីឡាករជំនន់  មាន សក្ដានុពល យ៉ាង ខ្លាំង  ក្នុង ការលើកកម្ពស់ បាល់ទាត់កម្ពុជា ជាងអ្វីខ្ញុំ ធ្លាប់ ដឹងពីមុន ។ ដូច្នេះការ បញ្ជាក់  ផ្លូវការ  ខ្ញុំ ចង់ លេង ឲ្យ ក្រុម ជម្រើសជាតិ កម្ពុជា»។

គួរបញ្ជាក់ថា ចាប់តាំងពីឆ្នាំ ២០១៨មក កម្ពុជាមា នកីឡាករ ៥នាក់ ធ្លាប់ប្រកប់អាជីពបាល់ទាត់នៅម៉ាឡេស៊ី ក្នុងនោះ ចាន់ វឌ្ឍនាកា ធ្លាប់លេងឱ្យក្លិប Paghang និង PKNS រកបាន ៣គ្រាប់។ កែវ សុផេង ធ្លាប់លេងឱ្យ PKNS បាន ១គ្រាប់ ធារី ចន្ថាប៊ីន ធ្លាប់លេងឱ្យ Terengganu និង Perak រកបាន២គ្រាប់ និង កុក បូរីស ដែលកំពុងលេងឱ្យក្លិប Sarawak United រកបាន ៤គ្រាប់។ ដោយឡែក ប្រាក់ មុន្នីឧត្តម ពុំមានគ្រាប់បាល់នោះទេ៕

ប្រភព៖ កុក បូរីស រកគ្រាប់បាល់បានច្រើនជាងគេ ក្នុងចំណោមកីឡាករកម្ពុជាប្រកបអាជីពនៅម៉ាឡេស៊ី

Click to comment

Leave a Reply

Your email address will not be published.

Facebook