Connect with us

កងកម្លាំងប្រដាប់អាវុធ

ប្រធានកិត្តិយសក្លឹបហែលទឹកក្រសួងព័ត៌មាន ផ្តល់ថវិកាលើកទឹកចិត្តដល់ កីឡាករហែលទឹក FIN Swimming លឹម សុខវឌ្ឍន៍នន្ទ

ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ ប្រធានកិត្តិយសក្លឹបហែលទឹកក្រសួងព័ត៌មាន ផ្តល់ថវិកាលើកទឹកចិត្តដល់ កីឡាករហែលទឹក FIN Swimming លឹម សុខវឌ្ឍន៍នន្ទ ដែលត្រូវទៅចូលរួមការ ប្រកួតកីឡា ស៊ីហ្គេម លើកទី៣១ ឆ្នាំ២០២២ នៅប្រទេសវៀតណាម ជាការចូលរួមផ្តល់កំលាំងចិត្ត និងលើកទឹចិត្ត ដល់កីឡាករក្លឹប ហែលទឹកក្រសួងព័ត៌មាន ដែលបានជាប់ជម្រើសជាតិ ហើយត្រៀមទៅចូល រួមការប្រកួតកីឡាស៊ីហ្គេម លើកទី៣១ ឆ្នាំ២០២២ នៅប្រទេសវៀតណាម។

នាថ្ងៃទី១៩ ដល់ ២២ ខែឧសភា ខាងមុខនេះ ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ ប្រធានកិត្តិយស ក្លឹបហែលទឹកក្រសួងព័ត៌មាន បានទទួលជួបផ្តល់ថវិកាលើកទឹកចិត្តដល់ កីឡាករហែលទឹក ១រូប  និងគ្រូបង្វឹក ១ រូប នៅព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២ នាទីស្តីការក្រសួងព័ត៌មាន ។

តាមបញ្ជាក់របស់លោក សុខ សារ៉េត ប្រធានក្លឹបហែលទឹក្រសួងព័ត៌មាន បានជម្រាបជូនថា ក្លឹបហែល ទឹកក្រសួងព័ត៌មាន ១ រូប គឺកីឡាករ លឹម សុខវឌ្ឍន៍នន្ទ បានជាប់ជាកីឡាករជម្រើសជាតិក្នុង ចំណោមប្រកួតកីឡាករចំនួន១៦ រូបដែលត្រូវទៅចូលរួមការប្រកួតកីឡាស៊ីហ្គេមលើកទី៣១ ឆ្នាំ២០២២ នៅប្រទេសវៀតណាម បាពេលខាងមុខនេះ ។

សម្រាប់កីឡារ លឹម សុខវឌ្ឍន៍នន្ទ មានបទពិសោធន៍ និងធ្លាប់ជាប់ជម្រើសជាតិ ឆ្នាំ២០២១ ដោយទទួលមេដាយ ប្រាក់ ២ និង សំរិទ្ធ ១ ហើយសម្រាប់ការដែលត្រូវទៅប្រកួត នៅស៊ីហ្គេម គឺក្នុងប្រភេទកីឡា FIN Swimmig ការហែលទឹកជើងទា ដែលមានកីឡាករជម្រើសជាតិកម្ពុជាចំនួន ៧ រូប ប្រកួតសម្រាប់វិញ្ញាសារនេះ ។

តាមរបាយការណ៍របស់សហពន្ធ័ខ្មែរកីឡាហែលទឹក បានអោយដឹងថា សមាសភាពដែលទៅចូល រួមចូលរួមការប្រកួតកីឡាស៊ីហ្គេមលើកទី៣១ ឆ្នាំ២០២២នៅប្រទេសវៀតណាម មានប្រតិភូដឹកនាំ ១ រូប មន្រ្តីគណ:កម្មការអន្តរជាតិ ១ រូប គ្រូបង្វឹកកីឡា FIN Swimmig  ១ រូប គ្រូបង្វឹកកីឡាហែលទឹក ២ រូប កីឡាករ កីឡាការិនី FIN Swimmig  ៦ រូប និងកីឡាករ កីឡាការិនីហែលទឹក ១០ រូប ។

ឯកឧត្តម រដ្ឋមន្រ្តី ខៀវ  កាញារីទ្ធ បានផ្តល់ជាកំលាំងចិត្ត អោយកីឡាករ លឹម សុខវឌ្ឍន៍នន្ទ ត្រូវប្រឹងប្រែងអោយអស់សមត្ថភាពដែលខ្លួនមាន ដើម្បីធ្វើយ៉ាងណាអោយឈ្នះការប្រកួត ដណ្តើមបាន មេដាយ និងកិត្តិយសមកជូនជាតិ និងមាតុភូមិ អ្វីដែលសំខាន់គឺត្រូវ រក្សាបាននូវសេចក្តីថ្លៃថ្នូរ និងតំលៃរបស់កីឡាករ។

នៅក្នុងឱកាសនេះ ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានផ្តល់ថវិកាចំនួន ២ លានរៀល ជាការលើកទឹកចឹត្ត ដល់កីឡាករ លឹម សុខវឌ្ឍន៍នន្ទ ជូនដល់គ្រូបង្វឹក ហែម ថុនពន្លឺ ៣០ ម៉ឺនរៀល ។ ជាមួយគ្នានេះដែរ ឯកឧត្តម ម៉ែន សាម៉ន អនុរដ្ឋលេខាធិការ និងជាទីប្រឹក្សា ក្លឹបហែលទឹកក្រសួងព័ត៌មាន ឧបត្តម្ភ ១០០ ដុល្លា លោក អ៊ុង ណុល អនុប្រធានក្លឹប ១០០ ដុល្លា ។ សម្រាប់ក្លឹបហែលទឹកក្រសួងព័ត៌មាន ផ្ទាល់ បានផ្តល់ថវិកាចំនួន ២០០ ដុល្លា បន្ថែមផងដែរ ៕

Click to comment

Leave a Reply

Your email address will not be published.

Facebook