Connect with us

កងកម្លាំងប្រដាប់អាវុធ

ក្រុមយុវជនលើកឡើងថា ការដំឡើងពន្ធថ្នាំជក់មិនមែនជាមូលហេតុនាំឱ្យមានបារីគេចពន្ធនោះទេ

ក្រុមយុវជនប្រកួតនិយាយសាធារណៈបានលើកឡើងថា ការដំឡើងពន្ធថ្នាំជក់មិនមែន​ជាមូលហេតុ​នាំឱ្យមានបារីគេចពន្ធនោះទេ ពោលគឺមតិដែលថាការ ដំឡើងពន្ធថ្នាំជក់ ធ្វើឱ្យមានបារី​គេចពន្ធនេះ គ្រាន់តែជាការលើកឡើងរបស់ក្រុមហ៊ុនថ្នាំជក់ ដើម្បីបំភ័ន្តមហាជន និងអ្នកបង្កើតគោលនយោ បាយ ក្នុងគោលបំណងរារាំងកុំឱ្យមានការដំឡើងពន្ធតែ ប៉ុណ្ណោះ។កញ្ញាប៉ៃលិន លក្ខិណា សិស្សសាកល​វិទ្យាល័យឥន្រ្ទវិជ្ជាបានឱ្យដឹងថា ការដំឡើងពន្ធថ្នាំ ជក់មិនត្រឹមតែមិនមែនជាមូលហេតុនាំឱ្យមានបារីគេច ពន្ធប៉ុណ្ណោះទេ ថែមទាំងជាវិធានការឈ្នះៗសម្រាប់រាជ រដ្ឋាភិបាល និងប្រជាពលរដ្ឋកម្ពុជាថែមទៀតផង។

កញ្ញាបន្ដថា ការដំឡើងពន្ធថ្នាំជក់មាន អត្ថប្រយោជន៍ យ៉ាងច្រើនលើសលប់ ពោលគឺ រាជរដ្ឋាភិបាល នឹងចំណេញទាំង   ចំណូលពន្ធរដ្ឋ សម្រាប់ជួយទ្រ ទ្រង់សេដ្ឋកិច្ចប្រទេស ជាពិសេសបន្ទាប់ពីការ​ចំណាយដ៏ច្រើនក្រាស់ក្រៃសម្រាប់ការទប់ស្កាត់ជំងឺកូវីដ-១៩។ បន្ថែមពីនេះទៅ ទៀត ការដំឡើង​ពន្ធថ្នាំជក់ក៏ជួយឱ្យអត្រាឈឺ ស្លាប់ ដែលបង្កពីការប្រើប្រាស់ថ្នាំជក់ថយចុះ ព្រមទាំងរួមចំណែកជួយ ការពារបរិស្ថានពីការផលិត និងប្រើប្រាស់ថ្នាំជក់ផងដែរ។លោក ហេង សុភារម្យ និស្សិតមក​ពីសាកលវិទ្យាល័យភ្នំពេញបានឱ្យដឹងដែរថា ការដំឡើង ពន្ធថ្នាំជក់គឺជា កាតព្វកិច្ចដែល​កម្ពុជាក្នុងនាមរដ្ឋភាគីនៃអនុសញ្ញា ស្តីពីការត្រួតពិនិត្យផលិតផលថ្នាំជក់ ត្រូវបំពេញ ហើយជាមួយគ្នានេះដែរ ប្រជាពលរដ្ឋកម្ពុជាប្រមាណ ៨០ភាគរយ គាំទ្រចំពោះវិធានការដំឡើងពន្ធថ្នាំជក់។

លោកបន្ដថា ការប្រើប្រាស់ផលិតផលថ្នាំជក់ ជាបន្ទុកមួយសម្រាប់រដ្ឋាភិបាលដោះ ស្រាយ ដោយសារការប្រើប្រាស់ផលិតផលថ្នាំជក់បង្កឱ្យប្រជាពលរដ្ឋ ឈឺ ស្លាប់ ពិការ ដែលក្នុងនោះប្រជាពលរដ្ឋកម្ពុជាប្រមាណ ១៥០០០ បានស្លាប់ដោយសារតែការជក់បារី។ មិនតែប៉ុណ្ណោះ ការប្រើប្រាស់ថ្នាំជក់ធ្វើឱ្យខាតបងថវិកាប្រមាណ ៦៤៩ លានដុល្លារអាមេរិកដែលស្មើ នឹង៣ភាគរយនៃផលិតផលក្នុងស្រុកសរុប របស់កម្ពុជា។

ជាក់ស្ដែង ការស្រាវជ្រាវរបស់ UNDP បានលើកឡើងថា បើប្រទេសកម្ពុជា ដំឡើងពន្ធរហូតដល់៧៥ភាគរយនៃតម្លៃបារីលក់រាយ តាមអនុសាសន៍របស់អង្គការសុខភាពពិភព លោក និងធនាគារពិភព លោក កម្ពុជានឹងទទួលចំណូលពន្ធបន្ថែម ២៣៥ លានដុល្លារសហរដ្ឋអាមេរិកក្នុងរយៈពេល៥ឆ្នាំខាងមុខ និង៩៣៣លានដុល្លារសហ រដ្ឋអាមេរិកក្នុងរយៈពេល១៥ ឆ្នាំខាងមុខ និងជួយកាត់ បន្ថយអត្រាស្លាប់ ឈឺ និងពិការភាពរបស់ប្រជាពលរដ្ឋថែមទៀតផង នេះជាការលើក ឡើងបន្ថែមរបស់បេក្ខជន។

ការបក ស្រាយខាងលើនេះ ធ្វើឡើងក្នុងកម្មវិធីប្រកួតនិយាយសាធារណៈ វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដែលប្រព្រឹត្តទៅនៅថ្ងៃទី១០ ខែឧសភា ឆ្នាំ ២០២២នេះ ។ក្នុងកម្មវិធីនេះ មានការចូលរួមពីបេក្ខជនប្រមាណ ៧០នាក់ ហើយយុវជនឆ្នើម ១០នាក់ ត្រូវបានជ្រើសរើស ឱ្យចូលរួមប្រកួតនិយាយវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនេះ។ យុវជនដែលបកស្រាយបានល្អ និងត្រឹមត្រូវ ៥នាក់ប៉ុណ្ណោះ ដែលអាចបន្តទៅប្រកួតយកជ័យលាភីនៅវគ្គផ្ដាច់ព្រ័ត្រ៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook