អាជ្ញាធរ ជូនដំណឹង ដល់ ពលរដ្ឋ រុះរើ សំណង់ នៅលើ ចិញ្ចើម ផ្លូវជាតិ លេខ ៥ ផ្នែក ខាងចុងបន្ទាយមាន ជ័យៈ រដ្ឋបាល ខេត្ដ បន្ទាយមានជ័យ បាន ជូនដំណឹង លើក ទី ២ ដល់ សាធារណជន និង ប្រជាពលរដ្ឋ ទាំងអស់ ដែល ទទួលបាន សំណង ពី ផលប៉ះពាល់ ពី គម្រោង ធ្វើឱ្យ ប្រសើរ ឡើងវិញ កំណាត់ ផ្លូវជាតិ លេខ ៥ ( ផ្នែក ចុងបញ្ចប់ ) ស្ថិតនៅ ចំណុច ក្រុង សិរីសោភ័ណ ប៉ោយប៉ែត ត្រូវ រុះរើ សំណង់ នានា ដែល បាន សាងសង់ នៅលើ ចំណីផ្លូវ ជាតិ នេះ ឱ្យបាន មុន ការស្ថាបនា ផ្លូវ បាន ទៅដល់ ។
ថ្លែងប្រាប់ សារព័តមានកម្ពុជាសន្តិភាពនៅ ថ្ងៃទី ១១ ឧសភា នេះ លោក សុក ចាន់ថា ប្រធាន មន្ទីរ សាធារណការ និង ដឹកជញ្ជូន ខេត្ដ បន្ទាយមានជ័យ រដ្ឋបាល ខេត្ដ មិនបាន កំណត់ ពេលវេលា ចំពោះ ការរុះរើ សំណង់ របស់ ប្រជាពលរដ្ឋ នេះ ទេ ។
ប៉ុន្ដែ ក្រសួង សាធារណការ បាន ណែនាំ មក ថា ក្រុមហ៊ុន ស្ថាបនា ផ្លូវជាតិ លេខ ៥ ស្ថិតនៅ ផ្នែក ចុងបញ្ចប់ ចំណុច ក្រុង សិរីសោភ័ណ ប៉ោយប៉ែត នេះ នឹង ចាប់ ផ្ដើមធ្វើ នៅក្នុងពេល ឆាប់ៗ ខាងមុខនេះ ។លោក បញ្ជាក់ថា ៖ « អ៊ីចឹង យើង អត់ បានកំណត់ ពេលវេលា ទេ ។
ប្រជាពលរដ្ឋ ទាំងអស់ គឺ បាន ផ្ដិត មេដាយ លើ កិច្ចសន្យា ទទួល នូវ ថវិកា ដោះស្រាយ ផលប៉ះពាល់ រួចរាល់ អស់ហើយ ។ ប៉ុន្ដែ អ្នកខ្លះ ក៏ ចេះតែ នៅ រង់ចាំៗ មិន ព្រម រុះរើ សំណង់ ជាក់ស្ដែង ពួកគាត់ បាន ព្រមព្រៀង អស់ហើយ ក្នុងចំណោម ពលរដ្ឋ រងផលប៉ះពាល់ ជាង ១ ពាន់ គ្រួសារ » ។
យោងតាម សេចក្តី ជូនដំណឹង លើក ទី ២ របស់ រដ្ឋបាល ខេត្ដ បន្ទាយមានជ័យ ស្តីពី ការរុះរើ ផ្ទាំង ផ្សព្វផ្សាយ ពាណិជ្ជកម្ម ស្លាក យីហោ ផ្ទះសំបែង តូប លក់ដូរ និង សម្ភារ ឧបករណ៍ ដែល ប្រើប្រាស់ លើដី និង ក្រោម ដី នៅលើ ចំណី ផ្លូវជាតិ លេខ ៥ ដែល រង ផលប៉ះពាល់ ដោយសារ គម្រោង ធ្វើឱ្យ ប្រសើរ ឡើងវិញ នូវ កំណាត់ ផ្លូវជាតិ លេខ ៥ ( ផ្នែក ចុងបញ្ចប់ ) សិរីសោភ័ណ ប៉ោយប៉ែត បានឱ្យ ដឹងថា បច្ចុប្បន្ន រដ្ឋបាលខេត្ត បាន ពិនិត្យឃើញថា ប្រជាពលរដ្ឋ មួយចំនួនធំ បាន រុះរើ សំណង់ ផ្សេងៗ រួចហើយ ប៉ុន្តែ បងប្អូន មួយចំនួន តូច ពុំទាន់ រុះរើ នៅឡើយ ទេ ទោះ ទទួលបាន សំណង រួច ហើយ ។
រដ្ឋបាលខេត្ត បន្ទាយមានជ័យ បាន ស្នើសុំ បងប្អូន ប្រជាពលរដ្ឋ ទាំងអស់ ដែល បានទទួល សំណង ផលប៉ះពាល់ រួចហើយ ត្រូវធ្វើ ការរុះរើ សំណង់ ផ្សេងៗ ចេញពី របៀង នៃ ផលប៉ះពាល់ (COI) ជាពិសេស ចំពោះ ក្រុមហ៊ុន អង្គភាព ពាក់ព័ន្ធ នានា ដើម្បី រុះរើ ហេដ្ឋាន រចនាសម្ព័ន្ធ នានា ដូចជា ស្លាក យីហោ ផ្សព្វផ្សាយ ពាណិជ្ជកម្ម ស្លាក គណបក្ស បង្គោល អគ្គិសនី បង្គោល ខ្សែបណ្តាញ ទូរគមនាគមន៍ ខ្សែកាប អុបទិក បណ្ដាញ ទឹកស្អាត ត្រូវ រុះរើ សំណង់ ទ្រព្យសម្បត្តិ និង ហេដ្ឋាន រចនាសម្ព័ន្ធ នានា ឱ្យបាន មុនពេល ក្រុមហ៊ុន សាងសង់ ចាប់ផ្តើម ដំណើរការ នាពេល ឆាប់ ខាងមុខ ។
រដ្ឋបាល ខេត្ដ បញ្ជាក់ ថា ៖ « ក្នុងករណី សាធារណជន អាជីវករ ក្រុមហ៊ុន អង្គភាព ពាក់ព័ន្ធ និង ប្រជាពលរដ្ឋ ពាក់ព័ន្ធ ទាំងអស់ មិន គោរព តាម ការជូនដំណឹង នេះ រដ្ឋបាលខេត្ត មិន ទទួល ខុសត្រូវ រាល់ ការខូចខាត និង ការបាត់បង់ ផលប្រយោជន៍រ បស់បង ប្អូន ឡើយ » ។ បើតាម ក្រសួង សាធារណការ កំណាត់ ផ្លូវជាតិ លេខ ៥ ដែលជា កំណាត់ ចុងក្រោយ តភ្ជាប់ ពី ក្រុង សិរីសោភ័ណ ទៅដល់ ក្រុង ប៉ោយប៉ែត មាន ប្រវែង ៣៥ គីឡូម៉ែត្រ បានចាប់ផ្តើម បើក ការដ្ឋាន សាងសង់ នៅក្នុង ខែមេសា ឆ្នាំ ២០២២ ដោយ គ្រោង ប្រើ ថវិកា ប្រមាណ ៥០ លាន ដុល្លារ អាមេរិក ដែលជា ឥណទាន សម្បទាន ពី ទីភ្នាក់ងារ សហប្រតិបត្តិការ អន្តរជាតិ ជប៉ុន (JICA)៕