Connect with us

កងកម្លាំងប្រដាប់អាវុធ

ខាន់ ចេសា ជាក្តីសង្ឃឹមដ៏មុតមាំក្នុងការដណ្តើមយកមេដាយមាស ក្នុងរដូវកាល SEA Games លើកទី៣១

ការប្រកួតកីឡាប្រជាជាតិអាស៊ីអាគ្នេយ៍ ឬស៊ីហ្គេម គឺជាព្រឹត្តិការណ៍កីឡាពហុជាតិសាសន៍ នៃបណ្ដាប្រទេស នៅអាស៊ីអាគ្នេយ៍ទាំង១១ ដែលមានការចូលរួមប្រកួតប្រជែងនូវកីឡាជាច្រើនប្រភេទ។ ចំពោះព្រឹត្តិការណ៍នេះដែរ គឺតែងតែប្រារព្ធឡើងជារៀងរាល់ពីរឆ្នាំម្តង។ យ៉ាងណាមិញ ព្រឹត្តិការណ៍ស៊ីហ្គេមនាឆ្នាំនេះ មានដំណើរប្រព្រឹត្តទៅ គឺចាប់ពីថ្ងៃទី ១២ រហូតដល់ថ្ងៃទី ២៣ ខែឧសភានេះ ដោយមានប្រទេសវៀតណាមជាម្ចាស់ផ្ទះ។

ជាមួយគ្នានេះដែរ យើងក៏បានឃើញនូវវត្តមានរបស់កីឡាការិនី ខាន់ ចេសា ដែលជាកីឡាការិនី ខ្មែរ-អាម៉េរិកដ៏ឆ្នើមមួយរូប ដែលនឹងចូលខ្លួនដើម្បីត្រៀមបន្ថែមមេដាយមាស លើប្រភេទកីឡាជឺជីតស៊ូ (Ju-Jitsu) ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ២០២២នេះ។ សម្រាប់កីឡាជឺជីតស៊ូនេះដែរ នឹងធ្វើឡើងនៅថ្ងៃទី ១៤-១៥ ឧសភា នៅកីឡដ្ឋាន Dan Phuong ទីក្រុងហាណូយ។

លើសពីនេះទៅទៀតយើងសង្កេតឃើញថា ការវិលត្រលប់មកកាន់កម្ពុជាលើកនេះរបស់កីឡាការិនីរូបនេះ គឺពោរពេញទៅដោយទំនុកចិត្តយ៉ាងពេញទំហឹងថានាងនឹងប្រកួតប្រជែងដណ្តើមបាននូវមេដាយមាសនៅក្នុងព្រឹត្តិការណ៍កីឡាប្រចាំតំបន់ដ៏ធំបំផុតនេះ។

ក្នុងឱកាសនេះដែរ កីឡាការិនីរូបនេះក៏បានលើកឡើងផងដែរថា «ខ្ញុំគិតថាជារៀងរាល់ឆ្នាំ គ្រប់គ្នាតែងតែមានការព្យាយាមដើម្បីបង្កើនសមត្ថភាព ហើយឆ្នាំនេះគឺជាឆ្នាំដ៏អស្ចារ្យ ហើយខ្ញុំគិតថា ខ្ញុំពិតជាមានការប្រែប្រួលខ្លាំង បើធៀបទៅនឹងឆ្នាំ២០១៩ ហើយពេលនេះខ្ញុំកាន់ខ្សែក្រវាត់ខ្មៅ ដូច្នេះខ្ញុំទទួលបានបទពិសោធជាច្រើន អ៊ីចឹងខ្ញុំកាន់តែត្រៀមខ្លួនបានល្អជាងមុន ហើយខ្ញុំពិតជារំភើបខ្លាំងណាស់»។

គួរបញ្ជាក់ផងដែរថា កីឡាការិនី ខាន់ ចេសា បានបង្កើតប្រវត្តិសាស្ត្រឲ្យកម្ពុជា ក្នុងការឈ្នះមេដាយមាសពីព្រឹត្តិការណ៍កីឡាទ្វីបអាស៊ី ឆ្នាំ២០១៨ នៅប្រទេសឥណ្ឌូណេស៊ី និងបានឈ្នះមេដាយមាសពីកីឡាស៊ីហ្គេម ឆ្នាំ២០១៩ នៅប្រទេសហ្វីលីពីនផងដែរ៕

 

 

Click to comment

Leave a Reply

Your email address will not be published.

Facebook