Connect with us

ព័ត៌មានទាន់ហេតុការណ៍

កាសែត​Al Jazeera​ត្រូវ​ទាហាន​អ៊ីស្រាអែលបាញ់​សម្លាប់​នៅ​វេស​ប៊ែង​

Soeun 12 May 2022   ៖     អ្នកកាសែត​ជើងចាស់​របស់​ទូរទស្សន៍​អាល់​ចា​ហ្ស៊ី​រ៉ា​( Al Jazeera )​លោកស្រី ស៊ី​រី​ន អា​ប៊ូ អាក់​ឡេះ​(Shireen Abu Aqleh)     ​ត្រូវបាន​ទាហាន​អ៊ីស្រាអែល​បាញ់សម្លាប់​​កាលពី​ថ្ងៃ​ពុធ​ទី​១១​ឧសភា      នៅពេល​លោកស្រី​ចុះ​យក​ព័ត៌មាន​អំពី​ការ​ឆ្មក់​ចូល​ឆែកឆេរ​មួយ​នៅ​ជំរំ​ជនភៀសខ្លួន​ចេ​នី​ន​( Jenin)​ក្នុង​តំបន់​វេស​ប៊ែង​ដែល​អ៊ីស្រាអែល​កាន់កាប់ នេះ​បើ​តាម​អ្នក​ថតរូប​​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​បារាំង​បាន​រាយការណ៍​។​

Al Jazeera​និង​ក្រសួង​សុខាភិបាល​ប៉ាឡេ​ស្ទីន បានបញ្ជាក់​អះអាង​អំពី​ការស្លាប់​របស់​អា​ប៊ូ អាក់​ឡេះ អាយុ​៥១​ឆ្នាំ ដែល​ជា​អ្នកកាសែត​ឆ្នើម​នៅ​ទូរទស្សន៍​ផ្សាយ​ព័ត៌មាន​ជា​ភាសា​អារ៉ាប់​មួយ​នេះ​។​

​យោធា​អ៊ីស្រាអែល​បាន​អះអាង​ថា​ខ្លួន​បាន​បើក​ប្រតិបត្តិការ​មួយ​កាលពី​ដើម​ថ្ងៃ​ពុធ​នៅ​ជំរំ​ជនភៀសខ្លួន​ជេនី​ន ដែល​ជា​មូលដ្ឋាន​រឹងមាំ​មួយ​របស់​ក្រុម​ប្រដាប់អាវុធ​ប៉ាឡេ​ស្ទីន​នៅ​តំបន់​វេស​ប៊ែង​ខាងជើង​។​​មានការ​បាញ់​ត​គ្នា​រវាង​ជនសង្ស័យ​និង​កងសន្តិសុខ ហើយ​«​យោធា​អ៊ី​ស្រ​អែល​ក៏​កំពុង​ស៊ើបអង្កេត​របាយការណ៍​ដែល​ថា​មាន​អ្នកកាសែត​រងរបួស ដែល​ទំនង​បណ្តាលមកពី​ការបាញ់​របស់​ប៉ាឡេ​ស្ទីន​»​។​

​ភាព​តានតឹង​បាន​កើនឡើង​នៅ​ប៉ុន្មាន​ខែ​មក​នេះ​នៅ​ពេល​អ៊ីស្រាអែល​ប្រឈម​នឹង​រលក​វាយប្រហារ​ដែល​បាន​សម្លាប់​មនុស្ស​យ៉ាងហោចណាស់​១៨​នាក់​ចាប់​តាំងពី​ថ្ងៃ​២២​មីនា​មក រួម​មាន​ប៉ូលិស​អារ៉ាប់​-​អ៊ីស្រាអែល​ម្នាក់​និង​ជនជាតិ​អ៊ុយ​ក្រែន​ពីរ​នាក់​។​

​យោធា​អ៊ី​ស្រា​បាន​បន្ទោស​ការវាយប្រហា​រ​ខ្លះ​លើ​អ្នក​រស់នៅ​ជេនី​ន     និង​បាន​បង្កើន​ប្រតិបត្តិការ​នៅ​ក្នុង​តំបន់​នេះ​នៅ​ប៉ុន្មាន​សប្តាហ៍​ថ្មីៗ​។​

សូមបញ្ជាក់ថា៖      ជន​ប៉ាឡេ​ស្ទីន​៣០​នាក់​និង​អារ៉ាប់​អ៊ីស្រាអែល​បី​នាក់​បាន​ស្លាប់​ក្នុងអំឡុងពេល​ដូចគ្នានេះ ក្នុងចំណោម​អ្នកស្លាប់​ទាំងនេះ​រួមមាន​ជន​វាយប្រហារ​និង​អ្នក​ដែល​ត្រូវ​កងកម្លាំង​អ៊ីស្រាអែល​សម្លាប់​ក្នុង​​ប្រតិបត្តិការ​នៅ​វេស​ប៊ែង​៕

​សហសេវិក​ជា​អ្នកាសែ​តជួយបញ្ជូន​សាកសព​អ្នកកាសែត​ស៊ីរីន អា​ប៊ូ អាក់​ឡេះ ដែល​ត្រូវ​ទាហាន​អ៊ីស្រាអែល​បាញ់​ស្លាប់​នៅ​ជំរំ​ជេនី​ន​

Click to comment

Leave a Reply

Your email address will not be published.

Facebook